លី មីនហូ ប្រើស្ទីលអត់ខ្សែក្រវ៉ាត់ រឹតតែសង្ហារ

6 Videos


ក្រោយពីមានពាក្យចចាមអារាមថា ប្រុសស្អាត លី មីនហូ រៀបគម្រោងចូលរោងការជាមួយស្រីស្អាត ស៊ូហ្ស៊ី រួចមក កាលពីពេលថ្មីៗនេះដែរ តួឯកប្រុសក្នុងរឿង «អ្នកប្រម៉ាញ់ទីក្រុង» រូបនេះត្រូវបានក្រុមហ៊ុន «Coca-Cola» ជ្រើសជាតារាម៉ូដែលសម្រាប់ផលិតផលរបស់ខ្លួន គឺកាហ្វេ «Georgia» ។

នេះគឺជាមោទកភាពមួយសម្រាប់ លី មីនហូ ជាមួយ កាហ្វេ «Georgia» ព្រោះផលិតផលមួយនេះមានអាយុកាល ១០ ឆ្នាំមកហើយ ហើយការងារជាម៉ូដែលនេះដែរ លី មីនហូ នឹងចាប់ផ្ដើមនៅខែក្រោយ ។

លី មីនហូ ប្រើស្ទីលអត់ខ្សែក្រវ៉ាត់ រឹតតែសង្ហារ

ជាមួយគ្នានេះដែរ មានអ្នកគាំទ្រជាច្រើនបានចាប់អារម្មណ៍ខ្លាំងទៅលើរូបថត ២ សន្លឹករបស់តារាប្រុស លី មីនហូ ដែលថតបង្ហាញដបកាហ្វេ «Georgia» ជាមួយសម្លៀកបំពាក់សមញ្ញ និង តឺនុយបង្ហាញរាងដ៏សង្ហារបស់គេប៉ុន្តែពុំឃើញមានពាក់ខ្សែក្រវ៉ាត់ឡើយ ដោយស្ទីលនេះគឺពិតជាពេញនិយមបំផុតចំពោះរូបគេ និង តារាប្រុសកូរ៉េល្បីៗដទៃទៀត ។

លី មីនហូ ប្រើស្ទីលអត់ខ្សែក្រវ៉ាត់ រឹតតែសង្ហារ

ចង់ដឹងថា រូបថតតឺនុយអត់ខ្សែក្រវ៉ាត់របស់ លី មីនហូ សង្ហាខ្លាំងប៉ុនណា សូមមើលការបង្ហាញទាំងអស់គ្នា ៖

( ប្រភព ៖ អលខេប៉ប ) កុសល