គួរតែ​លាង​គូថ​ឲ្យ​កូនស្រី​បែបណា​?

គួរតែ​លាង​គូថ​ឲ្យ​កូនស្រី​បែបណា​?

​នៅពេល​ដែល​អ្នក​ងូតទឹក​ឲ្យ​ទា​រកស្រី អ្នក​គួរតែ​ប្រយ័ត្ន​នៅពេល​ដែល​លាង​ប្រដាប់ភេទ ឬ​គូថរ​បស់​កូន​។ ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​វិធី​ក្នុង​ការលាង​សម្អាត​។ តើ​មាន​វិធី​បែបណា​ខ្លះ​ទៅ​?

មុន​ពេល​លាង​
ដំបូង​នៅ​មុនពេល​ដែល​អ្នក​លាង​ឲ្យ​កូន អ្នក​គួរតែ​លាងដៃ​ទាំង​សងខាង​ឲ្យ​ស្អាត​ជា​មុន​សិន​។ បន្ទាប់​មក​អ្នក​គួរតែ​ត្រៀម​ទុក​ក្រណាត់​ទន់​មួយ​ដើម្បី​ទុក​លាង​ឲ្យ​កូន​។ បន្ទាប់មក​ទៀត​អ្នក​គួរតែ​ត្រៀម​ទឹក​ដែល​មាន​សីតុណ្ហភាព​ចន្លោះ​ពី​៣៧​ដល់​៤០​អង្សា​សេ​។ ចុង​ក្រោយ​រៀបចំ​ខោ​ទឹកនោម និង​ខោ​អាវ​ដែល​ស្អាត​ទុក​ឲ្យ​កូន​។​

នៅពេល​លាង​
ដំបូង​អ្នក​ត្រូវ​យក​ក្រណាត់​សើម​មក​ជូត​គូថ​កូន​ជា​មុន​សិន​ដើម្បី​សម្អាត​លាមក​ដែល​ជាប់​លើ​គូថ​កូន​។ បន្ទាប់មក​ទើប​លាង​នៅ​ចន្លោះ​ជើង​សងខាង​របស់​កូន​។ បន្ទាប់មកទៀត​នៅពេល​ដែល​អ្នក​លាង​ផ្នែក​ខាងក្រោម​របស់​កូន​គឺ​ត្រូវតែ​លាង​ពីមុខ​ទៅក្រោយ​។ ក្រោយពេល​ដែល​លាង​រួច ទើប​លាង​គូ​ថ​។ ក្រោយពេល​ដែល​លាង​រួច អ្នក​អាច​ជូត​ឲ្យ​ស្ងួត ហើយ​ទុក​ចំនួន​ពី​១​ទៅ​២​នាទី​ទើប​ស្លៀកខោ​ទឹកនោមឲ្យ​កូន​ជា​ការស្រេច​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។