ដងថតវីដេអូ Osmo បំពាក់ទូរស័ព្ទដៃ អាចឱ្យអ្នកក្លាយជាអ្នកថតបែបអាជីព (មានវីដេអូ)

សូមទស្សនាវីដេអូ ៖ 

ថ្មីៗនេះនៅក្នុងពិធីតាំងពិពរណ៍អេឡិចត្រូនិច IFA នៅទីក្រុងប៊ែកឡាំងប្រទេសអាឡឺម៉ង់ ក្រុមហ៊ុន DJI បានបង្ហាញឧបករណ៍ដងចាប់កាន់ថតវីដេអូថ្មីមួយប្រើសម្រាប់ទូរស័ព្ទដៃ ។ដងនេះមានការរចនាស្រដៀងទៅនឹងម៉ូឌែលជំនាន់មុន តែមានបំពាក់បន្ថែមនូវតំណភ្ជាប់ប្លូ៊ធូសមកជាមួយអាចប្រើបានជាមួយទូរស័ព្ទប្រព័ន្ធប្រតិបត្តិការ អេនឌ្រ័យ និង iOS បាន ។ ដងកាម៉េរ៉ានេះមានមុខងារបញ្ជាច្រើន អាចអោយអ្នកធ្វើការថត ឈប់ បង្វិលចុះឡើង កំណត់ពន្លឺ ISOនិង ល្បឿនចាប់រូបភាព (shutter speed) ។ អ្នកក៏អាចដំឡើងកម្មវិធី DJI Go ក្នុងទូរស័ព្ទដៃ កំណត់មុខងារទាំងនេះ និងមុខងារជាច្រើនផ្សេងទៀតដោយ បញ្ជាដោយខ្លួនឯងនិងស្វ័យប្រវត្តិ ។

ដងថតវីដេអូ Osmo បំពាក់ទូរស័ព្ទដៃ អាចឱ្យអ្នកក្លាយជាអ្នកថតបែបអាជីព (មានវីដេអូ)

ទោះយ៉ាងនេះក្តី ដងកាម៉េរ៉ានេះអាចប្រើបានរយៈពេល ៤,៥ម៉ោងប៉ុណ្ណោះ ក្រោយពេលសាកថ្មពេញម្តងរយៈពេល ៣ម៉ោង ។ ដងកាម៉េរ៉ា Osmo បានចរាចរណ៍លក់លើទីផ្សារហើយចាប់ពីថ្ងៃទី ដើមខែកញ្ញានេះតទៅ ក្នុងតម្លៃត្រឹមតែ ២៩៩ដុល្លារប៉ុណ្ណោះ ។ ចង់ដឹងថាវិដេអូដែលប្រើដងនេះថតមានគុណភាពកម្រិតណា សូមទស្សនាវីដេអូខាងក្រោម ៕

ប្រភព ៖ pmhotnews

  • ដងថតវីដេអូ Osmo បំពាក់ទូរស័ព្ទដៃ អាចឱ្យអ្នកក្លាយជាអ្នកថតបែបអាជីព (មានវីដេអូ)已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/09/09  Category:ជីវិតនិងសង្គម
Tags: