ចាប់ខ្លួនជនជាតិស្បែកខ្មៅម្នាក់ និងស្ដ្រីខ្មែរម្នាក់ បោកប្រជាពលរដ្ឋឲ្យផ្ញើលុយតាមវីង

ភ្នំពេញ៖ នគរបាលក្រសួងមហាផ្ទៃ សហការជាមួយនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ បានចាប់ខ្លូនជនជាតិស្បែកខ្មៅម្នាក់ និងស្ដ្រីខ្មែរម្នាក់ ដែលប្រើរូបភាពឆបោកប្រជាពលរដ្ឋឲ្យផ្ញើលុយឲ្យខ្លួនតាមវីងផ្ទេរលុយ នៅផ្ទះល្វែងជួលមួយកន្លែងតាមបណ្ដាយផ្លូវ១០BT ស្ថិតក្នុងក្រុម៣ ភូមិសន្សំកុសល៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។សមត្ថកិច្ចនៅមិនបានប្រាប់ឲ្យដឹងជនសង្ស័យពីរនាក់នេះមានឈ្មោះអ្វី សញ្ជាតិអ្វី នៅឡើយទេ ដោយសុំលាក់ឈ្មោះសិន ដើម្បីងាយស្រួលសមត្ថកិច្ចតាមចាប់បក្ខពួកក្រុមនេះជាច្រើននាក់ទៀត ។

ចាប់ខ្លួនជនជាតិស្បែកខ្មៅម្នាក់ និងស្ដ្រីខ្មែរម្នាក់ បោកប្រជាពលរដ្ឋឲ្យផ្ញើលុយតាមវីង
មន្រី្តនគរបាល ក្រសួងមហាផ្ទៃបានឲ្យដឹងថា កន្លងមក ក៏ដូចបច្ចុប្បន្ន ក្រុមជនសង្ស័យ តែងតែប្រើមធ្យោយបាយគ្រប់រូបភាព ក្នុងការឆបោកប្រជាពលរដ្ឋតាមទូរស័ព្ទ ដូចជាឈ្នះរង្វាន់ពីក្រុមហ៊ុនឲ្យទៅបើករង្វាន់និងប្រាប់ពលរដ្ឋថា មុននឹងទទួលរង្វាន់ធំត្រូវផ្ញើលុយតាមវីងឲ្យគេជាមុនសិន ដើម្បីតម្កល់លុយទុកនៅក្នុងក្រុមហ៊ុន។មិនតែប៉ុណ្ណោះ ពួកគេ បានប្រាប់ពលរដ្ឋថា រឿងឈ្នះរង្វាន់នេះ មិនត្រូវឲ្យអ្នកណាម្នាក់ដឹងជាដាច់ខាត ព្រោះថាខ្លាច អំពើចោរកម្មកើតឡើងចំពោះខ្លួនផ្ទាល់។សមត្ថកិច្ចអះអាងថា សម្រាប់រូបភាពខាងលើនេះ គឺជនសង្ស័យបានប្រាប់ជនរងគ្រោះ ឲ្យផ្ញើលុយទៅគេតាមវីងដើម្បីទិញទំនិញតែតាមការពិត គឺបោកទាំងស្រុងតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចជំនាញ កំពុងធ្វើការស្រាវជ្រាវដើម្បីស្វែងរកបក្ខពួកជនសង្ស័យផ្សេងទៀត ចាប់យកមកផ្តន្ទាទោសតាមច្បាប់ឲ្យខាងតែបាន ៕

ប្រភព ៖ nokorwatnews

  • ចាប់ខ្លួនជនជាតិស្បែកខ្មៅម្នាក់ និងស្ដ្រីខ្មែរម្នាក់ បោកប្រជាពលរដ្ឋឲ្យផ្ញើលុយតាមវីង已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/09/09  Category:ជីវិតនិងសង្គម
Tags: