ហេតុអ្វីពលរដ្ឋប្រទេសកូរ៉េខាងជើងភៀសខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូង?

នេះមិនមែនជារឿងចម្លែកឡើយដែលពលរដ្ឋប្រទេសក្រីក្របានភៀសខ្លួនទៅកាន់ប្រទេសអ្នកមានហើយរយៈពេល៨ខែដើមឆ្នាំ២០១៦ចំនួនពលរដ្ឋកូរ៉េខាងជើងភៀស ខ្លួនទៅរស់នៅកូរ៉េខាងត្បូងកើនឡើង១៥ភាគរយបើប្រៀបធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ២០១៥។ បើទោះបីរដ្ឋាភិបាល ទីក្រុងព្យុងយ៉ាងបង្កើតការយ៉ាមល្បាតតាមព្រំដែនទប់ស្កាត់ពលរដ្ឋចាកចេញពីប្រទេសយ៉ាងណាក្តី។សារព័ត៌មានយុនហាប់របស់កូរ៉េខាងត្បូងបានផ្សាយថា ចាប់តាំងពីខែមករាដល់ ខែសីហា មានពលរដ្ឋកូរ៉េខាងជើងចំនួន៨៩៤នាក់បានភៀសខ្លួនទៅកាន់កូរ៉េខាងត្បូង។ ចំណែកក្នុងដំណាក់កាលដូចគ្នាក្នុងឆ្នាំ២០១៥មានតែ៧៧៧នាក់ប៉ុណ្ណោះ។សរុបពលរដ្ឋកូរ៉េខាងជើងភៀសខ្លួនទៅកាន់កូរ៉េខាងត្បូងគិតត្រឹមចុងខែសីហា ឆ្នាំ ២០១៦ មាន២៩.៦៨៨នាក់។នៅក្នុងឆ្នាំ២០០៩ជាឆ្នាំដែលមានពលរដ្ឋកូរ៉េខាងជើងរត់ទៅកាន់កូរ៉េខាងត្បូង ច្រើនហើយចាប់តាំងពីឆ្នាំ២០១១កន្លង មកពលរដ្ឋកូរ៉េខាងជើងភៀសខ្លួនមានការថយចុះដោយសារតែមេដឹកនាំគីម ជុងអ៊ុន បានរឹតបន្តឹងការយាមល្បាតតាមព្រំដែនដើម្បីទប់ស្កាត់ពលរដ្ឋភៀសខ្លួនទៅក្រៅប្រទេស។

ប៉ុន្តែនៅក្នុងឆ្នាំ២០១៦នេះ ពលរដ្ឋកូរ៉េខាងជើងបែរជាភៀសខ្លួនទៅក្រៅប្រទេសកើនឡើងខ្ពស់វិញ ហើយអ្វីដែលគេកត់សម្គាល់នោះសូម្បីតែមន្ត្រីកូរ៉េខាងជើងក៏ភៀសខ្លួនទៅកាន់កូរ៉េខាងត្បូងផងដែរ។ ពលរដ្ឋកូរ៉េខាងជើងទៅកាន់កូរ៉េខាងត្បូងគឺត្រូវបានទទួលសិទ្ធិឲ្យរស់នៅទីនោះស្របច្បាប់ដោយសារតែពលរដ្ឋប្រទេសទាំង២មានភាសា វប្បធម៌ ប្រពៃណីដូចគ្នា មានដូនតាតែមួយ។ដើម្បីទប់ស្កាត់ការភៀសខ្លួនទៅកាន់កូរ៉េខាងត្បូងច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំកូរ៉េខាងជើងបាននិងកំពុងបង្កប់មីនក្រោមដី ថ្មីៗទៀត នៅក្នុងតំបន់គ្មានយោធា ដែលខណ្ឌចែកកូរ៉េខាងជើងនិងកូរ៉េខាងត្បូង។ នេះបើតាមទីបញ្ជាការអង្គការសហប្រជាជាតិនៅកូរ៉េដែលមានភារឃ្លាំមើលបទឈប់បាញ់ព្រមព្រៀងដោយកូរ៉េខាងទាំង២ដើម្បីបិទបញ្ចប់សង្គ្រាមនៅឆ្នាំ១៩៥៣។ទីបញ្ជាការអង្គការសហប្រជាជាតិនៅកូរ៉េបានមើលឃើញយោធាកូរ៉េខាងជើងកំពុងដាក់ពង្រាយបង្កប់គ្រាប់មីននៅតាមបណ្តោយច្រាំងភាគខាងជើងស្ពាន។ អង្គការសហប្រជាជាតិប្រចាំនៅកូរ៉េបានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសយ៉ាងចាស់ដៃលើយោធាប្រជាមានិតកូរ៉េខាងជើង ដោយបានគូសបញ្ជាក់ថា គ្រាប់មីន និងជាតិផ្ទុះនៅលើ និងក្បែរស្ពានអាចបង្កគ្រោះថ្នាក់ដល់មនុស្សទាំង២ប្រទេស។

មានមនុស្សរាប់ពាន់នាក់ភាគច្រើនជាកុមារក្នុងវ័យសិក្សាតែងនាំគ្នាឆ្លងកាត់ និងទៅទស្សនាតំបន់គ្មានកងទ័ពដែលខណ្ឌចែកកូរ៉េជាពីរខាងជើងនិងខាងត្បូង។ ផ្ទុយ ស្រឡះពីឈ្មោះហៅ”តំបន់គ្មានកងទ័ព”នេះជាតំបន់ដែលមានទាហានប្រចាំការច្រើនជាងគេបំផុតនៅលើពិភពលោកជាតំបន់ដែលមានការការពារនិងបង្កប់មីនស្ទើរពាសពេញដី។សង្គ្រាមនៅឧបទ្វីបកូរ៉េ ពីឆ្នាំ១៩៥០-៥៣បានបញ្ចប់ដោយបទឈប់បាញ់ តែគ្មានការចុះកិច្ចព្រមព្រៀងសន្តិភាពរវាងគ្នាទេ ដូច្នេះបើតាមភាសាបច្ចេកទេសកូរ៉េខាងជើងនិងខាងត្បូងនៅមានសង្គ្រាមនឹងគ្នាជានិច្ច។ទំនាក់ទំនងអន្តរកូរ៉េទាំង២នៅពេលនេះកំពុងធ្លាក់ក្នុងសភាពតានតឹងដោយមានរលកផ្តាច់ខ្លួនសុំជ្រកកោនជាមួយកូរ៉េសេរីច្រើន។ កាលពីថ្ងៃចន្ទព្យុងយ៉ាងបានគំរាមថា នឹងវាយប្រហារនុយក្លេអ៊ែរនៅថ្ងៃទី១នៃសមយុទ្ធប្រចាំឆ្នាំកូរ៉េខាងត្បូង-អាមេរិក ហើយកាលពីថ្ងៃអាទិត្យអ្នកទទួលខុសត្រូវក្រសួងបង្រួបបង្រួមកូរ៉េបានលើកឡើងពីគ្រោះថ្នាក់ដែរក្រុងព្យុងយ៉ាងបង្កភេរវកម្ម ឬប្រហារជីវិតអ្នកចង់ចុះចូលនឹងសត្រូវកូរ៉េខាងត្បូងផងដែរ៕

ហេតុអ្វីពលរដ្ឋប្រទេសកូរ៉េខាងជើងភៀសខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូង?

ប្រភព ៖ nokorwatnews

 

  • ហេតុអ្វីពលរដ្ឋប្រទេសកូរ៉េខាងជើងភៀសខ្លួនទៅកាន់ប្រទេសកូរ៉េខាងត្បូង?已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/09  Category:ជីវិតនិងសង្គម
Tags: