ឪពុកក្មេកយកឈើរុកភ្នែកកូនប្រសារ ទ្រាំមិនបាន ទាញដំបងវាយប្រ៉ាវរបួសធ្ងន់

ខេត្តកណ្ដាលៈ បុរសម្នាក់ព្រោះតែខឹងទៅនឹងឪពុកក្មេកយកឈើរុកភ្នែករបស់ខ្លួន ក៏ទាញដំបងវាយទៅលើបុរសជាឪពុកក្មេកវិញ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ បន្ទាប់ពីមានហេតុការណ៍កើតឡើងជនដៃដល់ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។ ដោយឡែកជនរងគ្រោះជាឪពុកក្មេកត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យប្រតិបតិ្ដស្រុកកោះធំដេរចំនួន៣ថ្នេរ ។ ករណីហិង្សានៅក្នុងគ្រួសារនេះបានកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្ដកណ្ដាល ។

ឪពុកក្មេកយកឈើរុកភ្នែកកូនប្រសារ ទ្រាំមិនបាន ទាញដំបងវាយប្រ៉ាវរបួសធ្ងន់

អធិការនគរបាលស្រុកកោះធំលោកវរសេនីយ៍ ឈឿន ប៊ុនឆន បានឲ្យដឹងថា ជនដៃដល់ដែលត្រូវបានចាប់ខ្លួនឈ្មោះ នាង រ៉ែន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ។ ចំណែកឯជនរងគ្រោះជាឪពុកក្មេកឈ្មោះ ហែម ម៉ៅ ភេទប្រុស អាយុ៦៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រងរបួសបែកលើថ្ងាសដេរ៣ថ្នេរនិងរបួសលើកំភួនដៃខាងឆ្វេង ។ ជនល្មើសនិងជនរងគ្រោះរស់នៅផ្ទះផ្សេងគ្នាស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ។

ឪពុកក្មេកយកឈើរុកភ្នែកកូនប្រសារ ទ្រាំមិនបាន ទាញដំបងវាយប្រ៉ាវរបួសធ្ងន់

លោក ឈឿន ប៊ុនឆន បានបន្ដថា កន្លងមកពេលជនដៃដល់ផឹកស្រាស្រវឹងតែងតែរករឿងឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ក្រៅពីឈ្លោះប្រកែកជនដៃដល់បានយកសម្ភារៈប្រើប្រាស់ក្នុងផ្ទះបោកចោលបែកខ្ទេចខ្ទីគ្មានសល់ ។ លុះមកដល់ថ្ងៃ៨ ខែកញ្ញា ឆ្នាំ២០១៦ ជនដៃដល់មានសភាពស្រវឹងស្រាបាននៅអង្គុយហូបបាយក្រោមផ្ទះ ក៏ត្រូវស្រ្ដីជាប្រពន្ធនិយាយស្ដីបន្ទោសពីរឿងផឹកស៊ី ធ្វើឲ្យជនដៃដល់ជាប្ដីកើតក្ដីខឹងសម្បាយ៉ាងខ្លាំងទាញចានទាញឆ្នាំងបោកខ្ទេចខ្ទីគ្មានសល់ ។ ឃើញដូច្នេះជនរងគ្រោះជាឪពុកបានចូលទៅឃាត់ តែជនល្មើសមិនស្ដាប់ធ្វើឲ្យបុរសជាឪពុកខឹងយកឈើទៅរុកភ្នែកលោកកូនប្រសារចិត្ដខ្លាំង ធ្វើឲ្យកូនប្រសារផ្ទុះក្ដីខឹងសម្បាទាញដំបងវាយសំពងទៅលើឪពុកក្មេកវិញ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ។

ក្រោយពីមានហេតុការណ៍កើតឡើងសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅអន្ដរាគមន៍ឃាត់ខ្លួនជនល្មើស បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕

ប្រភព ៖ nokorwatnews

  • ឪពុកក្មេកយកឈើរុកភ្នែកកូនប្រសារ ទ្រាំមិនបាន ទាញដំបងវាយប្រ៉ាវរបួសធ្ងន់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/09  Category:ជីវិតនិងសង្គម
Tags: