អុំទូក​ឆ្នាំនេះ​នឹង​រៀបចំ​ឡើង​វិញ​នៅ​សប្ដាហ៍​ទី២​ខែ​វិច្ឆិកា​ នឹង​​មាន​ប្រទីប​ជាង​១០​ចូលរួម​​​​

រាជធានីភ្នំពេញ៖ សម្រាប់ពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីបនិងសំពះព្រះខែឆ្នាំ២០១៦នេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចថានឹងរៀបចំឡើងវិញនៅថ្ងៃទី១៣-១៤-១៥ ខែវិច្ឆិកាខាងមុខ បើទោះបីជាស្ថានភាពទឹកទន្លេសាបមានកម្ពស់ទាបជាងបណ្ដាឆ្នាំមុនក៏ដោយ។ នេះបើយោងតាម ការផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា (ទទក) ។

ការរៀបចំពិធីបុណ្យប្រពៃណីជាតិឡើងវិញ បន្ទាប់ពីបានខកខានអស់រយៈពេលពីរឆ្នាំនោះ សម្តេច ចៅហ្វាវាំង គង់ សំអុល ប្រធានគណៈកម្មការរៀបចំពិធីបុណ្យជាតិនេះបានមានប្រសាសន៍ជំរុញឲ្យក្រសួងស្ថាប័នទាំងអស់រៀបចំកុបតែលម្អភ្លើងពណ៌ផ្កាភ្ញីឲ្យមានសោភណភាពល្អ និងអាចរៀបចំទូកចាប់ពី១៨ខ្ទង់ឡើងទៅ ដើម្បីចូលរួមប្រកួត អបអរព្រះរាជពិធីបុណ្យប្រពៃជាតិ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីបនិងសំពះព្រះខែឆ្នាំ២០១៦នេះ នឹងមានប្រទីបចំនួន១៤ ចូលរួម ហើយជាមួយគ្នានោះក៏មានការរៀបចំ ការបាញ់កាំជ្រួច ការសម្ដែងសិល្បៈ និងកម្មវិធីកម្សាន្តជាច្រើនទៀត៕

អុំទូក​ឆ្នាំនេះ​នឹង​រៀបចំ​ឡើង​វិញ​នៅ​សប្ដាហ៍​ទី២​ខែ​វិច្ឆិកា​ នឹង​​មាន​ប្រទីប​ជាង​១០​ចូលរួម​​​​
ប្រភព៖ kqube

  • អុំទូក​ឆ្នាំនេះ​នឹង​រៀបចំ​ឡើង​វិញ​នៅ​សប្ដាហ៍​ទី២​ខែ​វិច្ឆិកា​ នឹង​​មាន​ប្រទីប​ជាង​១០​ចូលរួម​​​​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/09  Category:ជីវិតនិងសង្គម
Tags: