វីរបុរស​ទាហាន ​Navy SEALS ជើង​ចាស់​ម្នាក់ ​សុំ​ពេល​វេលា​ទៅ​ស្ទូច​ត្រី​ឲ្យ​បាន​មួយ​មុន​ពេល​ស្លាប់

វីរបុរស​ទាហាន ​Navy SEALS ជើង​ចាស់​ម្នាក់ ​សុំ​ពេល​វេលា​ទៅ​ស្ទូច​ត្រី​ឲ្យ​បាន​មួយ​មុន​ពេល​ស្លាប់អតីតទាហានពិសេស Navy SEALS ជើងចាស់ម្នាក់ហើយក៏ជាអ្នកងប់ការស្ទូចត្រីលោក Connie Willhite បានស្មើសុំគ្រូពេទ្យធ្វើរឿងក៏ចម្លែកពីរយ៉ាងមុនពេលគាត់ស្លាប់ ក្នុងមន្ទីរពេទ្យថែរក្សាមនុស្សចាស់ ហើយកន្លែងនោះហើយដែលគាត់បានស្ទូចត្រីជាលើកចុងក្រោយ។

សុខភាពរបស់ Connie Willhite បានចុះទ្រុឌទ្រោមយ៉ាងខ្លាំង ដោយសារជំងឺមហារីកហើយក៏ ដោយសារដឹងខ្លួនមិនអាចរស់បានយូរតទៅទៀតបាន គាត់បានសុំប្រធានមន្ទីរពេទ្យ Carl Vinson VA Medical Center ក្នុងទីក្រុង Dublin ប្រទេសហ្សកហ្ស៊ី សម្រេចគោលបំណងចុងក្រោយមុនពេលជំងឺមហារីកឆក់យកជីវិតគាត់ទៅ គឺទៅចូលរួមបុណ្យជ្រមុជទឹក (baptism )និងទៅស្ទូចត្រី។

ដូចនេះហើយ ក្រុមគ្រួសាររបស់គាត់បានរៀបចំបុណ្យជ្រមុជទឹក (baptism ) ខណៈលោក Greg Senters ដែលជាអ្នកធ្វើការឲ្យបណ្ដាញសង្គមរបស់គាត់ ជាអ្នករៀបចំការធ្វើដំណើរទៅស្ទូចត្រី។ Senters បាននាំគាត់ទៅរកត្រពាំងមួយនៅខាងក្រោយបរិវេណមន្ទីរពេទ្យ។ ទោះជាយ៉ាងនេះក្ដី បុគ្គលិកពេទ្យដែលបម្រើការនៅទីនោះ មិនរំពឹងថាគាត់អាចស្ទូចត្រីទាំងដេកលើគ្រែនោះទេ ប៉ុន្តែពួកគេចង់ឲ្យគាត់សម្រេចបំណង។

មួយសន្ទុះក្រោយមក គាត់ស្ទូចបានត្រីបួនទាំងដេកឈឺលើគ្រែ។ ខណៈពេលដែលគាត់កំពុងស្ទូចគ្រូពេទ្យ បានឃើញទឹកមុខគាត់មានភាពស្រស់ស្រាយ និងមានអារម្មណ៍ថាស្ងប់ចិត្ត។ ពីរបីថ្ងៃក្រោយមក Connie Willhite បានស្លាប់ក្នុងអាយុ៦៨ឆ្នាំ ហើយសហការី មិត្តរួមការងារកាលនៅជាទាហាន និងក្រុមការងារក្នុងមន្ទីរពេទ្យបានមកចូលរួមពិធីបុណ្យរបស់គាត់គគ្រឹកគគ្រេង។

សូមបញ្ជាក់ថា Connie Willhite ជាទាហានពិសេសដែលឆ្លងកាត់សង្គ្រាមនៅវៀតណាម ហើយគាត់ចូលធ្វើបេសកកម្មចាប់កាលឆ្នាំ១៩៦០ ដល់១៩៦៧ ហើយក្រោយមកគាត់បានចូលនិវត្តពីទាហាន មកមកដើរកម្សាន្តស្ទូចត្រីរហូតមានមានជំងឺមហារីកនេះតែម្ដង។

ប្រភព៖ kqube

  • វីរបុរស​ទាហាន ​Navy SEALS ជើង​ចាស់​ម្នាក់ ​សុំ​ពេល​វេលា​ទៅ​ស្ទូច​ត្រី​ឲ្យ​បាន​មួយ​មុន​ពេល​ស្លាប់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/09/09  Category:ជីវិតនិងសង្គម
Tags: