ទូរទស្សនិកជនគាំទ្រវត្តមាន ភាពយន្តភាគខ្មែរដំបូង លើកញ្ចក់ទូរទស្សន៍ភីអិនអិន

វត្តមានខ្សែភាពយន្តភាគខ្មែរ លើកញ្ចក់ទូរទស្សន៍ភីអិនអិន បានធ្វើឲ្យប្រិយមិត្តអ្នកតាមដាន ទស្សនាមានការជក់ចិត្តដិតអារម្មណ៍ និងរីករាយ ដែលស្ថានីយទូរទស្សន៍មួយនេះគាំទ្រស្នាដៃ ផលិតករក្នុងស្រុក ក៏ដូចជាតារាសម្តែង ក្នុងស្រុកក្នុងការសម្រិតសម្រាំងរឿងភាគគួរជាទី ចាប់អារម្មណ៍ដល់អ្នកទស្សនា។

បើតាមការសាកសួរប្រជាពលរដ្ឋដែលនិយមតាមដានរឿងភាគខ្មែរ ពួកគាត់មានការកោតសរសើរខ្លាំង ពីគុណភាពនៃការផលិតរឿង របស់ផលិតកម្មក្នុងស្រុក និងសមត្ថភាពនៃការសម្តែងរបស់តួអង្គនៅក្នុងរឿង ដែលបានចាក់ផ្សាយលើភីអិនអិនកាលពីថ្ងៃចន្ទកន្លងមកនេះ។
មិនតែប៉ុននោះ នៅលើទំព័រហ្វេសប៊ុករបស់ភីអិនអិន (
www.facebook.com/PNNDramaFanClubអ្នកចូលទស្សនាវីដេអូខ្លីៗ ស្តីពីរឿងភាគខ្មែរទាំងពីរ ដែលត្រូវបានបង្ហោះតាំងពីមុន មានការចាក់ផ្សាយរឿង ជាផ្លូវការមកម្ល៉េះ មានចំនួនរាប់សែនដង បូករួមទាំងការ comments & Likes រាប់សែននាក់។

កាលពីថ្ងៃចន្ទទី៥ ខែកញ្ញា ឆ្នាំ២០១៦ ជាថ្ងៃដំបូងដែលស្ថានីយទូរទស្សន៍ភីអិនអិន បានចាក់បញ្ចាំងខ្សែភាពយន្តភាគខ្មែរគឺរឿង «ម្ទេសហិរ ប៉ះអំបិលប្រៃ»។ វណ្ណកម្មថ្មីនេះបានញ៉ាំងឲ្យអ្នកគាំទ្រជាច្រើន សម្ដែងការភ្ញាក់ផ្អើល និងកោតសសើរមិនដាច់ពីមាត់ពីស្នាដៃផលិត និងទេពកោសល្យសម្ដែង ដ៏ប៉ិនប្រសព្វរបស់តារាសម្ដែងខ្មែរ។

«ម្ទេសហឹរ ប៉ះអំបិលប្រៃ» ជាស្នាដៃផលិតរបស់ផលិតកម្ម LD Picture ក្រោមការសហការ និងទុនវិនិយោគផ្ទាល់ របស់ភីអិនអិន។ សាច់រឿងទាំងមូលមានបង្កប់អត្ថន័យគ្រប់រសជាតិជាពិសេស គឺមានការចូលរួមសម្ដែង ពីសំណាក់តារាភាពយន្តខ្មែរល្បីៗជាច្រើនរូប ដូចជា កញ្ញា តូតា លោក អេវីន អ្នកនាង គ្រត លោក ជាសំណាង លោក ចាបចៀន កញ្ញា ទឹម រដ្ឋា រួមនឹងសិល្បករល្បីៗជាច្រើនរូបទៀត។
ដោយឡែកនៅថ្ងៃព្រហស្បតិ៍ ដល់ ថ្ងៃសៅរ៍ ទស្សនិកជននឹង បានតាមដានទស្សនារឿងមួយ បែបផ្សេងទៀតដែលបង្កប់ដោយអាថ៌កំបាំងច្រើន គឺរឿងសង្គ្រាមបេះដូង ដែលជាស្នាដៃផលិតរបស់ផលិតកម្ម ខ្មែរមេគង្គ។

ពាក់ព័ន្ធនឹងរឿងសង្គ្រាមបេះដូងនេះដែរ សូមប្រិយមិត្តកុំភ្លេចរង់ចាំ តាមដានទស្សនា ហើយចូលរួមឆ្លើយសំនួរងាយៗ ដោយចូលទៅកាន់ ទំព័រហ្វេសប៊ុករបស់ភីអិនអិន (www.facebook.com/PNNDramaFanClub) ដើម្បីមានឱកាសឈ្នះរង្វាន់អាវយឺតដ៏ស្រស់ស្អាត។
ភីអិនអិន បាន នឹងកំពុងតែសហការ ជាមួយផលិតកម្មធំៗក្នុងស្រុក ដើម្បីសម្រេចឲ្យបានក្នុងការផលិត ខ្សែភាពយន្តភាគខ្មែរឲ្យ បានច្រើនជាង១០០ម៉ោង ក្នុងឆ្នាំ២០១៦នេះ ដើម្បីផ្សាយជូនដល់ទូរទស្សនិកជន។

ខ្សែភាពយន្តភាគខ្មែរចំនួន២រឿងដែលកំពុងចាក់បញ្ចាំង លើកញ្ចក់ទូរទស្សន៍ភីអិនអិននៅម៉ោង៨យប់។ រឿងទីមួយគឺ ម្ទេសហឹរ ប៉ះអំបិលប្រៃ មានចាក់បញ្ចាំងជូនទស្សនាចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃពុធ ហើយរឿងទី២ គឺ សង្គ្រាមបេះដូង ចាក់បញ្ចាំងចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload