លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប កាន់តែ​ល្បីល្បាញ​រឿង​បើកដៃ​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​ខុសច្បាប់

រឿងអាស្រូវ​ពុករលួយ​របស់លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប ត្រូវបាន​លាតត្រដាង​ជា​បន្តបន្ទាប់ ជាពិសេស​ទាក់ទង​ទៅនឹង​ការឃុបឃិត​ឲ្យ​ឈ្មួញ​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​មក​ស្តុក​ទុក​និង​លក់​ចែកចាយ​យ៉ាង​អនាធិបតេយ្យ​ក្នុង​ខេត្តសៀមរាប​។ ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដែល​ឈ្មួញ​នាំចូល​តាម​ច្រកព្រំដែន​ក្នុង​ខេត្តបន្ទាយមានជ័យ និង​ខេត្តឧត្ដរមានជ័យ ចូលមក​ខេត្តសៀមរាប​មានដូចជា គ្រឿងសំណង់ ភេសជ្ជៈ ទំនិញ​ចាប់ហួយ និង​ប្រេងសាំង​ជាដើម​។ ប្រភពពី​សមត្ថកិច្ច​ពា​ក់​ព័ន្ធ​បាន​ឲ្យ​ដឹងថា ទំនិញ​ទាំងនោះ​ឈ្មួញ​នាំចូល​តាម​ច្រក​ប៉ោយប៉ែត ច្រក​អូរ​ស្មាច់ ច្រក​បឹង​ត្រកួន និង​ច្រករបៀង​ផ្សេងៗ​ទៀត ហើយ​មានការ​ឃុបឃិត​ជាមួយ​មន្ត្រី​គយ​ចល័ត​ផងដែរ​។

មន្ត្រី​គយ​តូចតាច​ក្នុង​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ក្រោយពេល​ទទួលបាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្តសៀមរាប​រួចមក គឺ​លោក សុខ សុ​ដា​រ៉ា កំពុង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ប្រមូល​ផលប្រយោជន៍​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ក្រៅពី​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដែល​នាំចូល​តាម​ច្រក​ប៉ោយប៉ែត ច្រក​បឹង​ត្រកួន និង​ច្រក​អូរ​ស្មាច់​ជាដើម គឺមាន​ទំនិញគេចពន្ធ​និង​ទំនិញ​ខុសច្បាប់​ជាច្រើន​ប្រភេទ​ទៀត ត្រូវបាន​នាំចូល​តាម​ច្រក​ព្រលានយន្តហោះ​ខេត្តសៀមរាប ដោយ​ក្នុង​មួយខែៗ​ធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​។ ដូច្នេះ​លោក គុណ ញឹម ដែលជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់​ទៅលើ​ទង្វើ​មិន​ប្រក្រតី​របស់លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្តសៀមរាប​ខ្លះ​ផង​។

​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ឲ្យ​ដឹងថា បើ​គ្មាន​ការឃុបឃិត​ជាមួយ​មន្ត្រី​គយ​តាម​ច្រកព្រំដែន មន្ត្រី​គយ​ចល័ត និង​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប​ទេនោះ គឺ​ឈ្មួញ​មិនអាច​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ ទំនិញ​ខុសច្បាប់​មក​ស្តុក​ទុក​និង​ចែកចាយ​ពេញទី​ផ្សារ​ក្នុង​ខេត្តសៀមរាប​បានឡើយ​។ ទំនិញគេចពន្ធ​និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ដែល​កំពុង​ចែកចាយ​បោះ​ដុំ​តាម​ទីផ្សារ​ក្នុង​ខេត្តសៀមរាប ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន​ក្នុង​មួយខែៗ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។ ក្នុងនោះ​គ្រាន់តែ​ប្រេងសាំង​ដែល​ឈ្មួញ​នាំចូល​គេចពន្ធ​តាម​ច្រកព្រំដែន​ក្នុង​ខេត្តឧត្ដរមានជ័យ មក​ចែកចាយ​ក្នុង​ខេត្តសៀមរាប បានធ្វើ​ឲ្យ​រដ្ឋ​ខាតបង់​ចំណូល​ពន្ធ​យ៉ាងច្រើន ហើយ​ផលប្រយោជន៍​បាន​ទៅលើ​មន្ត្រី​គយ និង​ក្រុម​សមត្ថកិច្ច​ពុករលួយ​៕

2លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ 14141668_1755038908096133_2939262943798744245_n-300x199​លោក សុខ សុ​ដា​រ៉ា ប្រធាន​សាខាគយ​ខេត្តសៀមរាប​