តែង​តាំង​រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ ជា​​ប្រធាន​​ស​ហ​​ព័ន្ធ​​កីឡា​​សូហ្វ​តិន្នីស​ថ្មី

(ភ្នំពេញ)៖ លោក អែម សំអាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានតែងតាំងជាប្រធានសហព័ន្ធកីឡា​សូហ្វ​តិន្នីស​កម្ពុជា​ថ្មី បន្ទាប់​ពី​ប្រធាន​សហ​ព័ន្ធ​ចាស់​លោក ឈឹម ជួន បាន​ទទួលមរណភាពកាលពីខែសីហា ឆ្នាំ២០១៦ កន្លងទៅនេះ។
14203242_1774922249413959_3286035228310555007_n

ពិធីប្រកាសតែងតាំងប្រធានសហព័ន្ធថ្មីនេះ បានធ្វើឡើងក្នុងអង្គមហាសន្និបាតវិសាមញ្ញ នៅទីស្នាក់ការគណៈកម្មាធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែ​កញ្ញា​នេះ ក្រោម​អធិបតីភាពលោក ប្រាក់ ផល្លា ទីប្រឹក្សារាជរដ្ឋាភិបាល និង​មន្ដ្រី​ពាក់​ព័ន្ធ​។

14203218_1774922309413953_5977203040388204797_n

ថ្លែងក្នុងមហាសន្និបាតនេះលោក ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាបានលើកឡើងថា ដោយ​សារ​សហ​ព័ន្ធ​បាន​បាត់​បង់​ថ្នាក់​ដឹក​នាំ​ឆ្នើម ២​រូប គឺ​លោក ឈឹម ជួន អតីតប្រធានសហព័ន្ធ និងលោក ហែម ថុន អនុប្រធានសហព័ន្ធ ដែល​ទទួល​មរណ​ភាព​កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ ហេតុនេះហើយទើបសហព័ន្ធសម្រេចជ្រើសរើសថ្នាក់ដឹកនាំថ្មី មកដឹកនាំកីឡានេះបន្ដ។

14199587_1774922246080626_1112096444040967609_n

លោក ជា ប៊ុនហេង បានបញ្ជាក់ថា ដោយទទួលបានការសម្រេចពីសមាជិកប្រតិបត្តិសហព័ន្ធ ក៏ជ្រើសរើសលោក អែម សំអាន រដ្ឋ​លេ​ខា​ធិការ​ក្រសួង​មហា​ផ្ទៃ ធ្វើ​ជា​ប្រធាន​សហ​ព័ន្ធជំនួស​លោក ឈឹម ជួន និងជ្រើសរើសលោក ម៉ក់ សំអុល ធ្វើជាអនុប្រធានសហព័ន្ធជំនួសលោក ហែម ថុន។

14199534_1774922252747292_6234400082873992215_n

ទន្ទឹមជាមួយគ្នានោះដែរ សហព័ន្ធក៏បានចុះកិច្ចព្រមព្រៀងភាពជាដៃគូអភិវឌ្ឍន៍ជាមួយសមាគមកីឡាវាយកូនបាល់កូរ៉េ ដើម្បី​ឧបត្ថម្ភ​លើ​គម្រោង​សាង​សង់​ទី​លាន​កីឡា​សូហ្វតិន្នីស​ស្ដង់ដារ​អន្ដរជាតិមួយ នៅក្នុងបរិវេណពហុកីឡដ្ឋានជាតិ ដែលគ្រោង​នឹង​ចាប់​ផ្ដើម​សាង​សង់​ក្នុង​ពេល​ឆាប់ៗខាងមុខ ដែលគ្រោងនឹងចំណាយថវិកាប្រមាណ ៣៦០,៧០០ដុល្លារ​ឯណោះ​៕

ប្រភពពី Khmertalking

The post តែង​តាំង​រដ្ឋ​លេខា​ធិការ​ក្រសួង​មហា​ផ្ទៃ ជា​​ប្រធាន​​ស​ហ​​ព័ន្ធ​​កីឡា​​សូហ្វ​តិន្នីស​ថ្មី appeared first on CamboSport.