នៅតែមានការលួចនាំឈើទៅ វៀត ណាម! សមត្ថកិច្ចតាមចាប់រថយន្ត ដឹកឈើប្រណិតមួយគ្រឿង ដឹកចេញពីតំបន់ក្របីជ្រុំ

(រតនគិរី)៖ កម្លាំងនគរបាលក្រុងបានលុង ខេត្តរតនគិរី សហការជាមួយកម្លាំងអាវុធហត្ថ ក្រុងបានលុង នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ បានដេញស្ទាក់ចាប់រថយន្តមួយគ្រឿង លួចដឹកឈើប្រណិត លើកំណាត់ផ្លូវជាតិ លេខ៧៨ មានទិសដៅពីលិចទៅកើត ក្នុងភូមិមួយ សង្កាត់កាចាញ ក្រុងបានលុង ដែលរថយន្តនេះត្រូវបានសមត្ថកិច្ចប្រាប់ថា បានលួចដឹកចេញពីតំបន់ក្របីជ្រុំ ផ្លូវចាស់លេខ៧៨ ទៅខេត្តស្ទឹងត្រែង។

សមត្ថកិច្ចដែលចុះប្រតិបត្តិការ តាមចាប់រថយន្តដឹកឈើប្រណិត ខាងលើនេះ បានប្រាប់ថា បន្ទាប់ពីទទួលព័ត៌មានសម្ងាត់ ស្តីពីសកម្មភាពលួចដឹកឈើប្រណិត ចូលក្រុងនោះរួចមក កម្លាំងចំរុះ ក៏សុំយោបល់ថ្នាក់លើ ចុះបង្ក្រាបតែម្តង។ សមត្ថកិច្ចបានបន្តទៀតថា រថយន្តនេះម៉ាកតូយ៉ូតាមួយបាំងកន្លះពណ៌ស ពាក់ស្លាកលេខតាកែវ 2A-0849 ដែលផ្ទុកឈើប្រណិត ធ្នង់ជាច្រើនដុំ រួចនាំមករក្សាទុក នៅអធិការរដ្ឋាននគរបាល ក្រុងបានលុង។ នៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ កម្លាំងសមត្ថកិច្ចក្រុងបានលុង បានប្រគល់វត្ថុតាងឲ្យរដ្ឋបាលព្រៃឈើ ផ្នែកលំផាត់ចាត់ចែង តាមច្បាប់ស្តីពីព្រៃឈើ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន  នាយរងផ្នែករដ្ឋបាលព្រៃឈើក្រចេះ បើកប្រតិបត្តិការចុះបង្ក្រាប និងឃាត់បានចំនួន១០គ្រឿងនា កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៦ នៅមុខទីបញ្ជាការដ្ឋានអាវុធហត្ថក្រុងក្រចេះ។

ប៉ុន្តែប្រតិបត្តិការខាងលើនេះ បានឈានទៅដល់ការប្រើអំពើហិង្សាដាក់គ្នា រវាងកងកម្លាំង និងប្រជាពលរដ្ឋជាម្ចាស់រថយន្ត បណ្តាលឲ្យមានអ្នករងរបួសទៀតផង។ សមត្ថកិច្ចបានឲ្យដឹងថា រថយន្ដ១០គ្រឿង ដឹកជន្លង់ម្រេចនោះ គឺដឹកចេញពីឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ឆ្លងកំពង់ចម្លងព្រលូង ដឹកកាត់ខេត្តក្រចេះ បន្ដទៅលក់នៅខេត្តត្បូងឃ្មុំ និងខ្លះទៀតយកទៅលក់ព្រំប្រទល់វៀតណាម។ ជារៀងរាល់ថ្ងៃអ្នកបើករថយន្តទាំងនេះ បានបង្កភាពភ័យខ្លាច ហើយបានបុកគ្នាឯង បណ្ដាលឲ្យរងរបួសធ្ងន់ សម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ពេលក្រុមសមត្ថកិច្ច ឃាត់រថយន្ដទាំងនោះ ស្រាប់តែក្រុមអ្នកដឹកជន្លង់ម្រេចទាំងនោះ ចុះស្រែឡូឡារើជន្លង់ម្រេច ទម្លាក់ចោលគំរាម វាយរថយន្តសមត្ថកិច្ច ហើយបើករថយន្តបំរុងបុករថយន្ត សមត្ថកិច្ចទៀតផង មុនពេលដែលពួកគេ បើក រត់ចេញ ទើបសមត្ថកិច្ចចំរុះ ដេញចាប់ប្រផាប់ប្រផីងបង្កការភ្ញាក់ផ្អើលស្ទើតែពេញក្រុងក្រចេះ។

ទោះជាយ៉ាងណា សមត្ថកិច្ចបានចេញបង្ក្រាបរថយន្ដពីរគ្រឿង រក្សាទុកបណ្ដោះអាសន្ន នៅទីបញ្ជាការដ្ឋានអាវុធហត្តក្រុងក្រចេះ។កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦ ក្រុមអ្នកដឹកជន្លង់ម្រេចជាង៥០នាក់ នាំគ្នាំមកតវ៉ានៅមុខសាលាខេត្តក្រចេះ ដើម្បីសុំឲ្យអាជ្ញាធរខេត្ត ជួយសម្រួលប្រគល់រថយន្ត ឲ្យពួកគាត់វិញ និងជួយចេញថ្លៃព្យាបាលអ្នកដែលរងរបួស ដោយសាររថយន្ដបុកគ្នាឯង ហើយសមត្ថកិច្ចនិយាយថា «នេះជាទម្លាប់ហើយសម្រាប់ខេត្តក្រចេះ ឲ្យតែមានការបង្ក្រាបក្រុមដឹកជន្លង់ម្រេចអនាធិបតេយ្យ ទាំងនោះតែងតែមកបាតុកម្មតវ៉ារហូត»។

លោក ជ្រុន សៅ នាយរងសង្កាត់របាលព្រៃឈើថ្មក្រែ បានឲ្យដឹងថា រថយន្ដ និងជន្លង់ម្រេច ដែលចាប់បាន លោកនិងនាំយកទៅស្ថានីយ៍បណ្ដុះកូនឈើខ្សានៅរសៀលនេះ ដើម្បីធ្វើវាស់វែង និងផាកពិន័យតាមផ្លូវច្បាប់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

នៅតែមានការលួចនាំឈើទៅ វៀត ណាម! សមត្ថកិច្ចតាមចាប់រថយន្ត ដឹកឈើប្រណិតមួយគ្រឿង ដឹកចេញពីតំបន់ក្របីជ្រុំ

នៅតែមានការលួចនាំឈើទៅ វៀត ណាម! សមត្ថកិច្ចតាមចាប់រថយន្ត ដឹកឈើប្រណិតមួយគ្រឿង ដឹកចេញពីតំបន់ក្របីជ្រុំ

នៅតែមានការលួចនាំឈើទៅ វៀត ណាម! សមត្ថកិច្ចតាមចាប់រថយន្ត ដឹកឈើប្រណិតមួយគ្រឿង ដឹកចេញពីតំបន់ក្របីជ្រុំ