កូនប្រសាចោលម្សៀត…

ខេត្តកណ្តាល ៖ កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៨ កញ្ញា ២០១៦ មាន​ករណី​ហិង្សារ​មួយ​ស្ថិត​ត្រង់​ចំណុច​ផ្ទះ​ក្នុងភូមិ​ព្រែក​ថ្មី ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្តកណ្តាល បណ្តាល​ឱ្យ​បុរស​ម្នាក់​ចំណាស់ រង​របួស​បែក​ថ្ងាស និង​កំភួនដៃ​ឆ្វេង ក្រោយ​ពី​ត្រូវ​កូនប្រសារ​ជា​ជន​ដៃដល់​ស្រវឹង​វាយ​ក្នុង​ពេល​ជម្លោះ​គ្នា ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​ហែម ម៉ៅ អាយុ​៦៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ (​របួស​ដេរ​៣​ថ្នេរ​) ។ ចំណែក​ជន​ដៃដល់​ជា​កូនប្រសារ​ឈ្មោះ​នាង រ៉ែ​ន អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ និង​ជន​ដៃដល់ គឺជា​ជា​ឪពុកក្មេក​និង​កូនប្រសារ ដោយ​កន្លង​មក អ្នក​ទាំង​២​ពុំដែល​មាន​ទំនាស់​អ្វី​នឹង​គ្នា​ទេ ។ ជនសង្ស័យ​បាន​ផឹកស៊ី​ស្រវឹង គឺ​មាន​ទាស់​ពាក្យ​សម្ដី​ជាមួយ​ប្រពន្ធ និង​វាយ​បំផ្លាញ​របស់របរ​សម្ភារ​ប្រើ ប្រាស់​ក្នុងផ្ទះ​ជា​ញឹកញាប់ ឱ្យ​តែ​ស្រវឹង​ម្តង​ៗ ។ លុះ​នៅ​ថ្ងៃ​កើតហេតុ​នោះ ជន​នោះ​ផឹកស្រា​រហូត​ដល់​ម៉ោង​០៦​យប់ បាន​ត្រឡប់​មក​ផ្ទះ​វិញ រួច​ហើយ​ហូប​បាយ​ជា​ធម្មតា ហើយ​អង្គុយ​លេង​ក្នុងផ្ទះ​របស់​ខ្លួន​ធម្មតា ។

ភ្លាម​នោះ ស្រាប់តែ​ប្រពន្ធ​ជនសង្ស័យ​ឈ្មោះ​ម៉ៅ សេង​ហោ បាន​ស្ដីឱ្យ​ជនសង្ស័យ​រឿង​គិតតែ​ពី​ដើរ​ផឹកស៊ី មិន​រក​ការងារ​អ្វី​ធ្វើ ពេល​នោះ ធ្វើ​ឱ្យ​ជនសង្ស័យ​តប​វិញ ហើយ​បាន​ទាក់​ពាក្យ​សម្ដី​គ្នា​កាន់តែ​ខ្លាំង​ឡើង​ៗ ។ ឮ​ដូច្នោះ ជន​រង​គ្រោះជា​ឪពុកក្មេក​ជនសង្ស័យ បាន​ដើរ​ពី​ផ្ទះ​របស់​គាត់ ដែល​នៅ​ខាងក្រោយ​ផ្ទះ​ជនសង្ស័យ ទៅ​ណែនាំ​កុំឱ្យ​ឈ្លោះ​គ្នា ។ តែ​ត្រូវ​ជនសង្ស័យ​ពុំ​ព្រម​ស្ដាប់ ហើយ​បាន​ដើរ​ចុះពីលើផ្ទះ សំដៅ​ទៅ​រក​ជន​រង​គ្រោះ ក៏​ត្រូវ​ជន​រង​គ្រោះ​យក​ដំបង​ឈើ​រុក​ត្រូវ​ចំ​ខាងក្រោម​ភ្នែក​ឆ្វេង​ជនសង្ស័យ ។

ពេល​នោះ ត្រូវ​ជនសង្ស័យ​ប្រតាយ​យក​ដំបង បណ្ដាល​ឱ្យ​ត្រូវ​ចំ​ថ្ងាស​ជន​រង​គ្រោះ​បែកចេញ​ឈាម និង​ចំ​កំភួនដៃ​ខាងឆ្វេង​ទៀត ហើយ​ត្រូវ​ប្រពន្ធ និង​បងប្អូន​ចូល​ទៅ​ចាប់​យក​ដំបង និង​ទាញ​មនុស្ស​ចេញ​រៀង​ៗ​ខ្លួន ។ បន្ទាប់​មក ជន​រង​គ្រោះ​បាន​ប្ដឹង​មក​សមត្ថ កិច្ច​ប៉ុស្ដិ៍​ព្រែក​ថ្មី​ភ្លាម​ៗ ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ស្ត្រី​​វ័យ​ចំណាស់​ជា​ម្តាយក្មេក ​បាន​រង​របួសធ្ងន់ បន្ទាប់​មក​ក៏​បាន​ ដាច់ខ្យល់​ស្លាប់​ នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គរ​ជ័យ ​កាលពី​វេលា​ ម៉ោង​៥​ទៀប​ភ្លឺ​ ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយសារ​ ត្រូវ​កូនប្រសារ​ប្រុស​វាយ ខណៈ​ពេល​ចូល​ទៅ​ឃាត់​ ការ​ឈ្លោះ​គ្នា​រវាង​កូន​ និង​កូនប្រសារ​ រូប​នោះ ។

នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៦​ល្ងាច ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ភូមិ​ត្រពាំង​ស្លា ឃុំ​សំឡាញ់ ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។  

មន្ត្រី​នគរបាល​ខេត្តកំពត​បាន​ប្រាប់​ឲ្យ​ដឹង​ថា កូនប្រសារ​ប្រុស​ដែល​ជា​ជន​ដៃដល់​ឈ្មោះ ទ្រិ​ន ដូច អាយុ​៣៥​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ អ៊ុ ស្រី​អូន ចំណែក​ម្តាយក្មេក​រង​គ្រោះ​ឈ្មោះ សាក់ ញ៉ឹង អាយុ​៦៥​ឆ្នាំ រស់នៅ​ជាមួយ​គ្នា​នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

មន្ត្រី​នគរបាល​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​២៣​កុម្ភ់ៈ ជនសង្ស័យ​និង​ប្រពន្ធ​មានការ​ឈ្លោះប្រកែក​គ្នា​យ៉ាង​ខ្លាំង ខណៈនោះ​ម្តាយក្មេក​ក៏​បាន​ចូល​ទៅ​ឃាត់​កុំ​ឲ្យ​ឈ្លោះ​គ្នា ស្រាប់តែ​ត្រូវ​កូនប្រសារ​វាយ​បណ្តាល​ឲ្យ​រង​របួសធ្ងន់ ហើយ​ក៏​បាន​ដាច់ខ្យល់​ស្លាប់​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កាលពី​វេលា​ទៀប​ ភ្លឺ​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ជន​ដៃដល់​ជា​កូនប្រសារ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គរ​ជ័យ​ ឃាត់ខ្លួន ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កូនប្រសាចោលម្សៀត...

កូនប្រសាចោលម្សៀត...

កូនប្រសាចោលម្សៀត...

កូនប្រសាចោលម្សៀត...