កូរ៉េខាងជើងបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរលើកទី៥ បង្កគ្រោះរញ្ជួយដីនៅឧបទ្វីបកូរ៉េ

បណ្តា​ប្រទេស​ឋិត​នៅ​ជាប់​នឹង​ឧបទ្វីប​កូរ៉េ​បាន​សម្តែង​នូវ​ការ​ភ្ញាក់ផ្អើល​ទៅ​នឹង​ព្រឹត្តិការណ៍​រញ្ជួយ​ដី​ខុស​ប្រក្រតី​ កម្រិត​៥,៣​ Richter​ នៅ​វេលា​ព្រឹក​នា​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ ប៉ុន្តែ​ក្រោយមក​ ទើប​ដឹង​ថា​ គ្រោះ​រញ្ជួយ​ដី​នេះ​បណ្តាល​មក​ពី​ប្រទេស​កូរ៉េ​ខាងជើង​បំផ្ទុះ​សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​លើក​ទី​៥​របស់​ខ្លួន​ទៅ​វិញ​ ។​

កូរ៉េខាងជើងបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរលើកទី៥ បង្កគ្រោះរញ្ជួយដីនៅឧបទ្វីបកូរ៉េ

​សារព័ត៌មាន​ BBC​ បាន​ផ្សាយ​ឲ្យ​ដឹង​ថា​ ប្រទេស​កូរ៉េ​ខាងជើង​បាន​ប្រកាស​ជា​សាធារណៈ​អំពី​ភាព​ជោគជ័យ​ក្នុង​ការ​បំ​ផ្ទះ​សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​លើក​ទី​៥​របស់​ខ្លួន​ ចំ​ពេល​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៨​ឆ្នាំ​នៃ​ថ្ងៃ​បង្កើត​ប្រទេស​កូរ៉េ​ខាងជើង​ ។​

កូរ៉េខាងជើងបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរលើកទី៥ បង្កគ្រោះរញ្ជួយដីនៅឧបទ្វីបកូរ៉េ

​ប្រទេស​កូរ៉េ​ខាងជើង​ធ្លាប់​បាន​ធ្វើការ​សាកល្បង​បំផ្ទុះ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​ខ្លួន​ចំនួន​៤​លើក​រួច​មក​ហើយ​ ដែល​បាន​បង្ក​ឲ្យ​មាន​គ្រោះ​រញ្ជួយ​ដី​ជា​បន្តបន្ទាប់​ គឺ​ ៖​ លើក​ទី​១​ ខែតុលា​ ឆ្នាំ​២០០៦​ បង្ក​រញ្ជួយ​ដី​កម្រិត​ ៤,៣​ Richter,​ លើក​ទី​២​ ខែឧសភា​ ឆ្នាំ​២០០៩​ បង្ក​រញ្ជួយ​ដី​កម្រិត​ ៤,៧​ Richter,​ លើក​ទី​៣​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ បង្ក​រញ្ជួយ​ដី​កម្រិត​៥,១​ Richter​ និង​លើក​ទី​៤​ ខែមករា​ ឆ្នាំ​២០១៦​ បង្ក​រញ្ជួយ​ដី​កម្រិត​ ៥,១​ Richter​ ៕​

Related


  • កូរ៉េខាងជើងបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរលើកទី៥ បង្កគ្រោះរញ្ជួយដីនៅឧបទ្វីបកូរ៉េ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/09/09  Category:​អន្តរជាតិ