ថៃ និងម៉ាឡេស៊ី គ្រោងសាងសង់របងជញ្ជាំងខណ្ឌសីមានៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ

សារព័ត៌មាន​ Bangkok​ Post​ របស់​ថៃ​ បាន​ផ្សាយ​នៅ​ថ្ងៃ​ទី​០៩​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ ឲ្យ​ដឹង​ថា​ ជំនួប​រវាង​លោក​ Prayut​ Chan-o-cha​ នាយក​រដ្ឋមន្ត្រី​ថៃ​ និង​លោក​ Najib​ Abdul​ Razak​ នាយក​រដ្ឋមន្ត្រី​ម៉ា​ឡេ​ស៊ី​ នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ បាន​ពិភាក្សា​គ្នា​អំពី​គម្រោង​នៃ​ការ​សាងសង់​របង​ជញ្ជាំង​ខណ្ឌសីមា​នៅ​តាម​បណ្តោយ​ព្រំដែន​របស់​ប្រទេស​ទាំង​ពីរ​ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​សហប្រតិបត្តិការ​ខាង​សន្តិសុខ​ ។​

ថៃ និងម៉ាឡេស៊ី គ្រោងសាងសង់របងជញ្ជាំងខណ្ឌសីមានៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ

​មន្ត្រីជាន់ខ្ពស់​របស់​ថៃ​បាន​និយាយ​ឲ្យ​ដឹង​ថា​ បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ថៃ​និង​ប្រទេស​ម៉ា​ឡេ​ស៊ី​ ដែល​មាន​ចម្ងាយ​៦៥០​គីឡូម៉ែត្រ​ គឺ​តែង​កើត​មាននូវ​សកម្មភាព​បទឧក្រិដ្ឋ​ឆ្លង​ដែន​ ដូច​ជា​ ការ​ជួញដូរ​មនុស្ស​ ជួញដូរ​គ្រឿងញៀន​ និង​ការ​ជួញដូរ​អាវុធ​…​។​

ថៃ និងម៉ាឡេស៊ី គ្រោងសាងសង់របងជញ្ជាំងខណ្ឌសីមានៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ

​លោក​វរសេនីយ៍​ Athisit​ Chainuwar​ ជំនួយការ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ថៃ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ជំនួប​រវាង​លោកនាយក​រដ្ឋមន្ត្រី​ថៃ​ និង​លោកនាយក​រដ្ឋមន្ត្រី​ម៉ា​ឡ​ស៊ី​ គឺ​ចំ​ពេល​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០​ឆ្នាំ​ នៃ​ទំនាក់ទំនង​ចំណង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​ ៕​

ថៃ និងម៉ាឡេស៊ី គ្រោងសាងសង់របងជញ្ជាំងខណ្ឌសីមានៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ

Related