ទេព ឡុងរចនា ​ប្រាប់​ក្លឹប​​ខ្លាំង​មួយ​​នៅ​អឺរ៉ុប​ដែល​លោក​ពេញ​ចិត្ត​បំផុត​

សាក​នាំ​គ្នា​ទស្សន៍ទាយ​ទៅ​មើល​ថា ​ក្លឹប​​បាល់ទាត់​ក្នុង​ក្រម​ខណ្ឌ​​កំពូល​អឺរ៉ុប​មួយ​ណា​ដែល​ជា​ក្លឹប​​សំណព្វ​ចិត្ត​របស់​លោក​ ទេព​ ឡុងរចនា​ គ្រូបង្គោល​របស់​ក្រុម​ក្រសួងការពារជាតិ?

 

ទេព ឡុងរចនា ​ប្រាប់​ក្លឹប​​ខ្លាំង​មួយ​​នៅ​អឺរ៉ុប​ដែល​លោក​ពេញ​ចិត្ត​បំផុត​ លោក ទេព ឡុងរចនា 

 

លោក ទេព ឡុងរចនា បាន​ប្រាប់​ Sabay​ ថា​ លោក​ពេញ​ចិត្ត​បំផុត​ក្លឹប​អ្នក​មាន​បុណ្យ​ FC Barcelona​ ដែល​ស្ថិត​នៅ​ក្រប​ខណ្ឌ​បាល់ទាត់​កំពូល​អេស្ប៉ាញ Laliga។ លោក​គ្រូ​បាន​​ប្រាប់​​ថា ​មូល​ហេតុ​ដែល​លោក​​​ចូល​ចិត្ត​ក្លឹប​​មួយ​នេះ​ ដោយ​សារ​តែ​​ក្លឹប​នេះ​លេង​​នៅ​លើ​ទី​លាន​ប្រកប​ដោយ​​ប្រាជ្ញា​ស្មារតី​ខ្ពស់​ ចូល​ចិត្ត​លេង​គ្រប់គ្រង​បាល់​ឲ្យ​បាន​ច្រើន​ ទាល់​តែ​មាន​ឱកាស​ល្អ​​ទើប​បាន​សម្រុក​ទៅ​មុខ។

 

លោក​បន្ត​ថា​ ក្លឹប​​បាល់ទាត់​ដទៃ​មិន​ងាយ​យក​​បាល់​ចេញ​ពី​ជើង​​កីឡាករ​របស់​ក្រុម​មួយ​​នេះ​ទេ។ ​«កីឡាករ​របស់​ក្លឹប​ផ្សេង​ៗ​ទៀត​​ពេល​បាន​បាល់​គិត​តែ​ពី​សម្រុក​ទៅ​មុខ​ ប៉ុន្តែ​ក្រុម​យក្ស​អេស្ប៉ាញ​មួយ​នេះ​អត់​ទេ​ទាល់​តែ​មាន​ឱកាស​ល្អ​បាន​រុល​ទៅ​មុខ»។​ ចំណុច​ពិសេសៗ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​គ្រូ​ទ័ព​មួយ​នេះ​ស្រលាញ់​ និង​​​ព្យាយាម​ប្រើ​​ទម្រង់​លេង​របៀប​នេះ​បញ្ចូល​ក្នុង​ក្រុម​​ក្រសួង​ការពារ​ជាតិ។ ​ម្យ៉ាង​ទៀត​ ​ទម្រង់​លេង​របៀប​ក្រុម Barcelona​ នេះ​អាស្រ័យ​លើស​សមត្ថភាព​កីឡាករ​ទៀត។​

 

លោក​គ្រូ​ ទេព​ ឡុងរចនា​ បាន​ដឹក​នាំ​ក្រុម​ក្រសួងការពារជាតិ​ឲ្យ​ឈ្នះ​ពាន​ Hun Sen Cup​ ឆ្នាំ​២០១៦​។ ​លោក​គ្រូ​ដ៏​មាន​បទពិសោធន៍​មួយ​នេះ​កំពុង​ដឹក​នាំ​ក្រសួងការពារជាតិ​ឈរ​​​លេខ២​​នៃ​លីគ​បាល់ទាត់​កំពូល​កម្ពុជា​ដែល​កំពុង​ប្រជែង​យក​ពាន​រង្វាន់​លីគ​កំពូល​កម្ពុជា​ឆ្នាំ​២០១៦​​ជា​មួយ​​ក្រុម​លេខ​១​ បឹងកេតអង្គរ៕

 

ទេព ឡុងរចនា ​ប្រាប់​ក្លឹប​​ខ្លាំង​មួយ​​នៅ​អឺរ៉ុប​ដែល​លោក​ពេញ​ចិត្ត​បំផុត​ ក្រុម Barcelona

 

អត្ថបទ៖​ នួន​ ស៊ីណា​​