​​អាជ្ញាធរ​អាកាសចរ​ស៊ីវិល​អាមេរិក​ ណែនាំ​​​អ្នក​ដំណើរ​​​មិន​ឲ្យប្រើ Note 7 លើ​យន្តហោះ

ឆ្លើយ​តប​នឹង​ដំណឹង​អំពី​បញ្ហា​ថ្ម​ដែល​កើត​មាន​ឡើង​លើ Galaxy Note 7 នា​ពេល​កន្លង​មក​ អាជ្ញាធរ​អាកាសចរ​ស៊ីវិល​អាមេរិក (FAA) បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ​ណែនាំ​មិន​ឲ្យ​​អ្នក​ធ្វើ​ដំណើរ​តាម​យន្តហោះ​ប្រើ​ទូរសព្ទ​នេះ​ពេល​កំពុង​ហោះហើរ​ ឬ សូម្បី​តែ​យក​ឡើង​យន្តហោះ។

 

​​អាជ្ញាធរ​អាកាសចរ​ស៊ីវិល​អាមេរិក​ ណែនាំ​​​អ្នក​ដំណើរ​​​មិន​ឲ្យប្រើ Note 7 លើ​យន្តហោះ

 

សេចក្ដី​ថ្លែងការណ៍​មាន​អត្ថន័យ​ដូច​នេះ ៖ “ទាក់ទង​នឹង​ឧបទ្ទវហេតុ​ និង កង្វល់​ ដែល​កើត​ឡើង​​លើ Galaxy Note 7 កាល​ពី​ថ្មីៗ​នេះ។ អាជ្ញាធរ​អាកាសចរ​ស៊ីវិល សូម​ណែនាំ​យ៉ាង​ម៉ឺងម៉ាត់​​ដល់​អ្នក​ដំណើរ​ទាំង​ឡាយ​ មិន​គួរ​បើក​ ឬ សាក​ ទូរសព្ទ​នេះ​ពេល​កំពុង​ហោះហើរ​ ហើយ​មិន​ត្រូវ​​លួច​ដាក់​ទូរសព្ទ​នេះ​ចូល​ទៅ​ក្នុង​កញ្ចប់​ឥវ៉ាន់​ដែល​ឆែកឆេរ​រួច​ហើយ​នោះ​ទេ”។

 

FAA Statement on Samsung Galaxy Note 7 Devices https://t.co/NADpT5Jma4 pic.twitter.com/e9uJvNmUUq

— The FAA (@FAANews) September 8, 2016

 

ការ​ប្រកាស​នេះ​គឺ​ក្រោយ​ពី​​ក្រុមហ៊ុន Samsung បាន​ផ្អាក​ដំណើរ​ការ​លក់​ Galaxy Note 7 និង​ការ​ហៅ​ចូល​មក​វិញ​នូវ​ទូរសព្ទ​ដែល​បាន​លក់​ចេញ​ទៅ​ បន្ទាប់​ពី​មាន​ការ​រាយការណ៍​ថា​មាន​ទូរសព្ទ​មួយ​ចំនួន​ផ្ទុះ​ថ្ម​អំឡុង​ពេល​សាក។

 

Samsung បាន​អះអាង​ថា​ចំនួន​នៃ​ឧបទ្ទវហេតុ​នេះ​មាន​អត្រា​ទាប​មែន​ទែន ពោល​ក្នុង​ចំណោម​ទូរសព្ទ​ដែល​លក់​ចេញ​ទៅ​រាប់​លាន​គ្រឿង​ មាន​តែ​ ៣៥ គ្រឿង​ប៉ុណ្ណោះ​ជួប​បញ្ហា ហើយ​ក៏​គ្មាន​​​អ្នក​ប្រើ​ប្រាស់​ណា​រង​របួស​ដែរ៕​​​​​​​​​​​​​​​​​​​​​

 

ចុច​អាន៖ អ្នក​វិទ្យាសាស្ត្រ​ពន្យល់​មូលហេតុ​ ​ស្មាតហ្វូន​ផ្ទុះ​ថ្ម

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TheVerge​​