រថយន្តគំរូ​ម៉ូដែល​ថ្មី​របស់​ Lexus រាង​ប្លែក​ទាក់​ក្រសែ​ភ្នែក

​​ប៉ុន្មាន​ម៉ោង​មុន​នេះ​ Lexus បាន​បង្ហាញ​រូបរាង​គំរូ​នៃ​រថយន្ត​ម៉ូដែល​ថ្មី​សន្លាង​ UX Concept ​ ដែល​នឹង​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​នៅ​ក្នុង​កម្មវិធី​ Paris Auto Show នា​ចុង​ខែ​កញ្ញា​​នេះ។

 

រថយន្តគំរូ​ម៉ូដែល​ថ្មី​របស់​ Lexus រាង​ប្លែក​ទាក់​ក្រសែ​ភ្នែក

 

ក្រៅ​ពី​រូបភាព​​រាង​ពី​ក្រោយ​មួយ​សន្លឹក​នេះ​ ​ព័ត៌មាន​លម្អិត​ដទៃ​ទៀត​​របស់​ Lexus UX Concept ​នៅ​ស្ថិត​ជា​អាថ៌កំបាំង​នៅ​ឡើយ។

 

យ៉ាង​ណា​ក្ដី​បើ​តាម​សេចក្ដី​ប្រកាស​ខ្លី​មួយ​ពី​ Lexus ​ឲ្យ​ដឹង​ថា​ រថយន្ត​ដែល​មាន​រូបរាង​ប្លែក​នេះ​នឹង​អាច​ទាក់​ទាញ​ចំណាប់អារម្មណ៍​អ្នក​រស់​នៅ​តាម​ទីក្រុង​បាន។ ​​ក្រៅ​ពី​ UX Concept ​រថយន្ត​ Lexus ដទៃ​ទៀត​ដូច​ជា​ Lexus IS និង​ Lexus NX Sport Edition ក៏​នឹង​​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​ Paris Auto Show ផង​ដែរ៕

 

ចុច​អាន៖ Rolls-Royce Wraith​ ​ម៉ូដែល​ ​២០១៥​ ​​លក់​តែ​ជាង ១ម៉ឺនដុល្លារ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CarScoops​​