​កូរ៉េខាងជើងបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរលើកទី៥ បង្កគ្រោះរញ្ជួយដីនៅឧបទ្វីបកូរ៉េ

បណ្តាប្រទេសឋិតនៅជាប់នឹងឧបទ្វីបកូរ៉េបានសម្តែងនូវការភ្ញាក់ផ្អើលទៅនឹងព្រឹត្តិការណ៍រញ្ជួយដីខុសប្រក្រតី កម្រិត៥,៣ Richter នៅវេលាព្រឹកនាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ប៉ុន្តែក្រោយមក ទើបដឹងថា គ្រោះរញ្ជួយដីនេះបណ្តាលមកពីប្រទេសកូរ៉េខាងជើងបំផ្ទុះសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរលើកទី៥របស់ខ្លួនទៅវិញ ។

​កូរ៉េខាងជើងបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរលើកទី៥ បង្កគ្រោះរញ្ជួយដីនៅឧបទ្វីបកូរ៉េ

សារព័ត៌មាន BBC បានផ្សាយឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបានប្រកាសជាសាធារណៈអំពីភាពជោគជ័យក្នុងការបំផ្ទះសាកល្បងក្បាលគ្រាប់នុយក្លេអ៊ែរលើកទី៥របស់ខ្លួន ចំពេលខួបអនុស្សាវរីយ៍លើកទី៦៨ឆ្នាំនៃថ្ងៃបង្កើតប្រទេសកូរ៉េខាងជើង ។

ប្រទេសកូរ៉េខាងជើងធ្លាប់បានធ្វើការសាកល្បងបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួនចំនួន៤លើករួចមកហើយ ដែលបានបង្កឲ្យមានគ្រោះរញ្ជួយដីជាបន្តបន្ទាប់ គឺ ៖ លើកទី១ ខែតុលា ឆ្នាំ២០០៦ បង្ករញ្ជួយដីកម្រិត ៤,៣ Richter, លើកទី២ ខែឧសភា ឆ្នាំ២០០៩ បង្ករញ្ជួយដីកម្រិត ៤,៧ Richter, លើកទី៣ ខែកុម្ភៈ ឆ្នាំ២០១៣ បង្ករញ្ជួយដីកម្រិត៥,១ Richter និងលើកទី៤ ខែមករា ឆ្នាំ២០១៦ បង្ករញ្ជួយដីកម្រិត ៥,១ Richter ៕

ប្រភព៖ DTN7


Related Posts