ថៃ និងម៉ាឡេស៊ី គ្រោងសាងសង់របងជញ្ជាំងខណ្ឌសីមានៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ

សារព័ត៌មាន Bangkok Post របស់ថៃ បានផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ឲ្យដឹងថា ជំនួបរវាងលោក Prayut Chan-o-cha នាយករដ្ឋមន្ត្រីថៃ និងលោក Najib Abdul Razak នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នៅទីក្រុងបាងកក ប្រទេសថៃ បានពិភាក្សាគ្នាអំពីគម្រោងនៃការសាងសង់របងជញ្ជាំងខណ្ឌសីមានៅតាមបណ្តោយព្រំដែនរបស់ប្រទេសទាំងពីរ ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការខាងសន្តិសុខ ។

ថៃ និងម៉ាឡេស៊ី គ្រោងសាងសង់របងជញ្ជាំងខណ្ឌសីមានៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ

មន្ត្រីជាន់ខ្ពស់របស់ថៃបាននិយាយឲ្យដឹងថា បណ្តោយព្រំដែនរវាងប្រទេសថៃនិងប្រទេសម៉ាឡេស៊ី ដែលមានចម្ងាយ៦៥០គីឡូម៉ែត្រ គឺតែងកើតមាននូវសកម្មភាពបទឧក្រិដ្ឋឆ្លងដែន ដូចជា ការជួញដូរមនុស្ស ជួញដូរគ្រឿងញៀន និងការជួញដូរអាវុធ…។

លោកវរសេនីយ៍ Athisit Chainuwar ជំនួយការអ្នកនាំពាក្យរាជរដ្ឋាភិបាលថៃ បានបញ្ជាក់ឲ្យដឹងថា ជំនួបរវាងលោកនាយករដ្ឋមន្ត្រីថៃ និងលោកនាយករដ្ឋមន្ត្រីម៉ាឡស៊ី គឺចំពេលខួបអនុស្សាវរីយ៍លើកទី៦០ឆ្នាំ នៃទំនាក់ទំនងចំណងការទូតរវាងប្រទេសទាំងពីរ ៕

ប្រភព៖ dtn7


ថៃ និងម៉ាឡេស៊ី គ្រោងសាងសង់របងជញ្ជាំងខណ្ឌសីមានៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ

​កូរ៉េខាងជើងបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរលើកទី៥ បង្កគ្រោះរញ្ជួយដីនៅឧបទ្វីបកូរ៉េ

ថៃ និងម៉ាឡេស៊ី គ្រោងសាងសង់របងជញ្ជាំងខណ្ឌសីមានៅតាមបណ្តោយព្រំដែនប្រទេសទាំងពីរ

រុស្ស៊ីបាញ់មីស៊ី S-300 និង S-400 «សងសឹក» ​អ៊ុយក្រែនដែលប្រកាសចាប់ខ្លួនរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី