ជនជាតិជប៉ុន វ័យ៧៣ឆ្នាំ ហែលទឹក ឆ្លងមហាសមុទ្រ បំបែកកំណត់ត្រា ពិភពលោក

ជប៉ុន៖ កាលពីថ្ងៃពុធកន្លងទៅ បុរសជនជាតិជប៉ុន អាយុ៧៣ឆ្នាំម្នាក់ បានក្លាយជាបុរសចាស់ជាងគេ ដែលបានហែលទឹកឆ្លងកាត់ដៃសមុទ្រ របស់ទីក្រុង Tsugaru ប្រទេសជប៉ុន។

លោក Toshio Tominaga បានបង្កើតកំណត់ត្រា ដោយបានចំណាយពេលជាង​១០ម៉ោង ហែលឆ្លងកាត់ដៃសមុទ្រមួយ នៅភាគខាងជើងប្រទេសជប៉ុន ដែលត្រូវបានគេចាត់ទុកថាជា ដៃសមុទ្រមួយក្នុងលោកដែលពិបាកហែលឆ្លងកាត់ ដោយសារចរន្តទឹកខ្លាំង និងពិបាកប៉ាន់ស្មាន។ នេះបើយោងតាមសម្តី អ្នកគាំទ្ររបស់លោក។ 

ដៃសមុទ្រនេះមានចម្ងាយត្រឹមតែ ១៩.៥គីឡូម៉ែត្រប៉ុណ្ណោះ ប៉ុន្តែលោក Tominaga បានហែលរហូតដល់ចម្ងាយ ៤៥គីឡូម៉ែត្រ ដើម្បីព្យាយាមហែលទៅទិសខាងជើង ដោយប្រឆាំងនឹងខ្សែទឹកដែលផ្លាស់ទីមកពីទិសខាងកើត។

ក្រុមអ្នកគាំទ្រ បានប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុកថា បុរសវ័យចំណាស់រូបនេះ បានចាប់ផ្តើមការហែលទឹករបស់លោក នៅម៉ោង ៥និង២៨នាទីព្រឹក ថ្ងៃពុធ (ម៉ោងក្នុងតំបន់) ដោយបានចំណាយពេលជាង ១០ម៉ោង។

ប៉ុន្មាននាទី ក្រោយពេលសម្រេចបានជោគជ័យ លោក Tominaga ប្រឹងហែល ហត់អស់កម្លាំងខ្លាំងណាស់លោកត្រូវការសម្រាក។ ការប្រឹងហែលរហូតដល់ ចម្ងាយ ៥គីឡូម៉ែត្រចុងក្រោយ វាមើលទៅហាក់ដូចជាងាយស្រួលសម្រាប់គាត់ ប៉ុន្តែកម្លាំងជើងចុងក្រោយរបស់លោក គឺលំបាកខ្លាំងណាស់ ក្នុងការទប់ទល់ជាមួយចរន្តទឹក ដែលបុកខ្លាំង។

កាលពីមុន អ្នកហែលទឹកមួយចំនួនបានជួបឧបសគ្គជាមួយនឹងត្រីឆ្លាម និង jellyfish ដែលតែងតែគំរាមកំហែងដល់សុវត្ថិភាពរបស់ពួកគេ ហើយអត្តពលិកសញ្ជាតិអាមេរិក លោក David Yudovin គឺជាមនុស្សទី១ ដែលក្លាហានហ៊ានហែលឆ្លងកាត់ដោយជោគជ័យ កាលពីឆ្នាំ១៩៩០ ៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ជនជាតិជប៉ុន វ័យ៧៣ឆ្នាំ ហែលទឹក ឆ្លងមហាសមុទ្រ បំបែកកំណត់ត្រា ពិភពលោក

ជនជាតិជប៉ុន វ័យ៧៣ឆ្នាំ ហែលទឹក ឆ្លងមហាសមុទ្រ បំបែកកំណត់ត្រា ពិភពលោក

ជនជាតិជប៉ុន វ័យ៧៣ឆ្នាំ ហែលទឹក ឆ្លងមហាសមុទ្រ បំបែកកំណត់ត្រា ពិភពលោក