មនុស្ស​ជាង​២០០០​នាក់​រត់​ប្រាស​អាយុ ក្រោយ​ដំរី​ផ្អើល​នឹក​មេ

​ដំរី​​​សម្ដែង​សៀក​រហស្សកម្ម​​​​ Rambo Circus មួយ​ក្បាល​ បាន​រត់​​ពាស​ពេញ​ផ្លូវ​​​​​តាម​ទីប្រជុំជន​រយៈពេល​​​​ជាង​ ៣ម៉ោង​នៅ​ទីក្រុង​ Pune រដ្ឋ​ Maharashtra ប្រទេស​ឥណ្ឌា ​បាន​បង្ក​ឲ្យ​មាន​ការ​ផ្អើល​ឆោឡោ​​យ៉ាង​ខ្លាំង។​

មនុស្ស​ជាង​២០០០​នាក់​រត់​ប្រាស​អាយុ ក្រោយ​ដំរី​ផ្អើល​នឹក​មេ

ដំរី​​នេះ​​មាន​​ឈ្មោះ​ Nitya ​​​បាន​រត់​​ចេញ​ពី​​​​​ក្រុម​​អ្នក​លេង​សៀក​ ក្រោយ​​ពី​បាន​ងូត​ទឹក​​ត្រជាក់​ខ្លួន​​​នា​ម៉ោង​​១០​ព្រឹក​។ ហេតុការណ៍​នេះ​បាន​​កើត​ឡើង​​នៅ​ជាយ​ក្រុង​ Pune កាល​ពី​ថ្ងៃ​អង្គារ​ទី​ ៨​កញ្ញា​​ម្សិលមិញ​ ​បណ្ដា​លឲ្យ​​មនុស្ស​ប្រមាណ​ ២០០០​​ពាន់​​នាក់​រត់​ជែង​ជើង​គ្នា​ទាំង​ភាព​​ភ័យខ្លាច និង​​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​។

បើ​យោង​ទៅ​តាម​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ឥណ្ឌា សត្វ​ដំរី​នេះ​​​ត្រូវ​​បាន​​អាជ្ញាធរ​ក្រុង​ព័ទ្ធ​ចាប់​ក្បែរ​រោង​ចក្រ​ឧស្សាហកម្ម ​Pimpri-Chinchwad ក្រោយ​ពិភាក្សា​​យោបល់​ជា​​មួយ​មន្ត្រី​ជំនាញ​សត្វ​ព្រៃ​​ពី​របៀប​​បង្ក្រាប​។

​ម្ចាស់​​ដំរី​​លោក​ Sujith Dilip ប្រាប់​ថា “​មេ​ដំរី​ Nitya គឺ​ស្លូត​​​ពី​ធម្មជាតិ និង​​មិន​ដែល​បង្ក​គ្រោះ​ថ្នាក់​​ដល់​អ្នក​ណា​ម្នាក់​ឡើយ តែ​ដោយ​សារ​ពេល​នេះ​​វា​បាន​ត្រូវ​ទឹក​​​​​ធ្វើ​ឲ្យ​វា​នឹក​មេ​វា​ផង រួម​​ទាំង​ភ័យ​ខ្លាច​​មនុស្ស​ចោម​រោម​មើល​​ច្រើន​ផង​ ទើប​វា​​បញ្ជា​លែង​ស្ដាប់​តែ​ម្ដង”។

ពេល​នេះ​​ក្រុម​​​​ការងារ​​មើល​​ថែ​ដំរី​ សហការ​ជាមួយ​​​​​អាជ្ញាធរ​​​ក្រុង​​ចាប់​បាន​​ដំរី​ហើយ ដោយ​មិន​ធ្វើ​បាន​ធ្វើ​ឲ្យ​អ្នក​ណា​ម្នាក់​រង​របួស​ឡើយ៕

ចុចអាន៖ ដំរី​នេះ​ខឹង​រឿង​អី​បាន​ជា​មក​រក​រឿង​ឡាន​ទៅ​វិញ? (វីដេអូ)

ចុចអាន៖ ​ដំរី​កម្សត់​នៅ​ឥណ្ឌា ​ឃើញ​ហើយ​អាច​ស្រក់​ទឹក​ភ្នែក

ចុចអាន៖ បើក​​​ម៉ូតូ​​តាម​​ផ្លូវ​ដំរី​កំពុង​ដើរ លទ្ធ​ផល​​​​ត្រូវ​សំពះ​យក​រួច​ខ្លួន

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Mirror