មន្ទីរពេទ្យ ស្តេមហ្វត ក្វាងចូវ ទំនើប​ផ្នែក​មហារីក ជា​ជម្រើស​ដំបូង​សម្រាប់​អ្នក​ជំងឺ​មហារីក

ការ​ជ្រើសរើស​មន្ទីរពេទ្យ​ឯកទេស​ក្នុង​ការ​ព្យាបាល​ជំងឺ​មហារីក​ គឺ​ជា​ការ​ជ្រើស​រើស​ដ៏​សំខាន់​មួយ​សម្រាប់​អ្នក​ជំងឺ​មហា​រីក។ មន្ទីរពេទ្យ​ឯកទេស​ជំងឺ​មហា​រីក​ដែល​មាន​គុណភាព គឺ​អាច​មាន​សមត្ថភាព​ព្យាបាល​ទប់​ស្កាត់​ជំងឺ​មហា​រីក​ជូន​អ្នក​ជំងឺ។ ឯ​ចំពោះ​មន្ទីរពេទ្យ​មហា​រីក​ដែល​មិន​មាន​គុណភាព​វិញ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ជំងឺ​បាត់​បង់​អាយុ​ជីវិត​បាន។

 

បច្ចុប្បន្ន ការ​ព្យាបាល​ជំងឺ​មហា​រីក​នៅ​កម្ពុជា​ភាគ​ច្រើន​ប្រើ​ប្រាស់​ការ​ព្យាបាល​ដោយ​ការ​វះ​កាត់ បាញ់​កាំ​រស្មី និង​ប្រើ​គីមី​ប៉ុណ្ណោះ។ ការ​ព្យាបាល​ទាំង​នេះ​បាន​ផ្តល់​ផល​ប៉ះពាល់​ដល់​អ្នក​ជំងឺ​ជា​ច្រើន ដូចជា ជ្រុះ​សក់ ក្អួត​ចង្អោរ ឈឺ​ក្បាល និង​មិន​មាន​ចំណង់​អាហារ ជាដើម ដែល​ផល​ប៉ះពាល់​ទាំង​នេះ​ធ្វើ​ឲ្យ​អ្នក​ជំងឺ​មហា​រីក​មាន​សភាព​លំបាក​វេទនា​ក្រៃលែង។ អ្នក​ជំងឺ​កាន់​តែ​ច្រើន​ឡើងៗ បាន និង​កំពុង​ស្វែង​រក​ការ​ព្យាបាល​ណា​ដែល​ល្អ​ជាង​នេះ ខណៈ​អ្នក​ខ្លះ​ក៏​បាន​ស្វែង​រក​ការ​ព្យាបាល​នៅ​ក្រៅ​ប្រទេស ដូចជា ថៃ វៀតណាម និង​ជា​ពិសេស​សិង្ហបុរី។ ខ្លះ​ទៀត​ក៏​បាន​ត្រឹម​ស្វះស្វែង​រក​ការ​ព្យាបាល​ណា​ដែល​ល្អ​នៅ​ក្នុង​ប្រទេស។ ប៉ុន្តែ​អ្នក​ជំងឺ​មួយ​ចំនួន​មិន​បាន​ដឹង​ថា ការ​ព្យាបាល​ជំងឺ​មហា​រីក​នៅ​មន្ទីរពេទ្យ ស្តេមហ្វត ក្វាងចូវ ទំនើប​ផ្នែក​មហារីក វា​ទំនើប​ជាង​ការ​ព្យាបាល​របស់​មន្ទីរពេទ្យ​នៅ​ប្រទេស​ដទៃ​យ៉ាង​ដូច​ម្តេច​នោះ​ទេ។

 

មន្ទីរពេទ្យ ស្តេមហ្វត ក្វាងចូវ ទំនើប​ផ្នែក​មហារីក ជា​ជម្រើស​ដំបូង​សម្រាប់​អ្នក​ជំងឺ​មហារីក

 

ហេតុអ្វី​ត្រូវ​ជ្រើសរើស​មន្ទីរពេទ្យ ស្តេមហ្វត ក្វាងចូវ ទំនើប​ផ្នែក​មហា​រីក?

(១) មន្ទីរពេទ្យ ស្តេមហ្វត ក្វាងចូវ ទំនើប​ផ្នែក​មហារីក ជា​មន្ទីរពេទ្យ​ឯកទេស​ព្យាបាល​ជំងឺ​មហា​រីក​មួយ​ដែល​ស្ថិត​ក្រោម​កិច្ច​សហ​ប្រតិបត្តិការ​វិនិយោគ​របស់​សម្ព័ន្ធ​អចលនទ្រព្យ Perennial របស់​សិង្ហបុរី និង​សម្ព័ន្ធ​ប៉អាយ ដែល​ជា​សម្ព័ន្ធ​វេជ្ជសាស្ត្រ​ដ៏​ធំ​របស់​ចិន។ ឆ្នាំ​២០០៤ មន្ទីរពេទ្យ​នេះ​បាន​ឆ្លង​កាត់​ការ​ទទួល​ស្គាល់​គុណភាព​សេវាកម្ម និង​ការ​គ្រប់គ្រង​មន្ទីរពេទ្យ ដោយ JCI សហរដ្ឋ​អាមេរិក។

 

មន្ទីរពេទ្យ ស្តេមហ្វត ក្វាងចូវ ទំនើប​ផ្នែក​មហារីក ជា​ជម្រើស​ដំបូង​សម្រាប់​អ្នក​ជំងឺ​មហារីក

 

(២) មន្ទីរពេទ្យ ស្តេមហ្វត ក្វាងចូវ ទំនើប​ផ្នែក​មហារីក បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ព្យាបាល​ជំងឺ​មហា​រីក​ទំនើបៗ​ដែល​មាន​ស្នាម​របួស​តូច ដូចជា ការ​ព្យាបាល​ដោយ​កាំបិត​ណាណូ ដោយ​ការ​ចាក់​បញ្ចូល ដោយ​កក​រំលាយ ដោយ​គ្រាប់​អនុ​ភាគ​អ៊ីយ៉ុង ដោយ​ដុត​រំលាយ និង​បច្ចេកវិទ្យា​ព្យាបាល​ដទៃ​ជា​ច្រើន​ទៀត។ បើ​យក​ការ​ព្យាបាល​ដោយ​ការ​វះ​កាត់ ចាក់​គីមី និង​បាញ់​កាំ​រស្មី​ដែល​និយម​ប្រើ មក​ប្រៀប​ធៀប​នោះ គឺ​ការ​ព្យាបាល​ដោយ​បន្សល់​ស្នាម​របួស​តូច មាន​ផល​ប៉ះពាល់​តិច ស្នាម​មុខ​របួស​តូច ការ​ជា​សះស្បើយ​លឿន​ និង​ទទួល​បាន​ប្រសិទ្ធភាព​ខ្ពស់។ សម្រាប់​អ្នក​ជំងឺ​មហា​រីក​ដែល​បាត់បង់​ឱកាស​នៃ​ការ​វះកាត់ ឬ​ការ​ព្យាបាល​ដោយ​គីមី និង​កាំ​រស្មី ការ​ព្យាបាល​ដោយ​បន្សល់​ស្នាម​របួស​តូច មាន​ប្រសិទ្ធភាព​ជាង​ការ​ព្យាបាល​ទាំង​នោះ និង​មាន​ផល​ប៉ះពាល់​តិច​ជាង ដែល​វា​បាន​ជួយ​អ្នក​ជំងឺ​មហា​រីក​ជា​ច្រើន​ឲ្យ​ទទួល​បាន​ប្រសិទ្ធ​ភាព​ប្រសើរ​ជាង​មុន។

 

មន្ទីរពេទ្យ ស្តេមហ្វត ក្វាងចូវ ទំនើប​ផ្នែក​មហារីក ជា​ជម្រើស​ដំបូង​សម្រាប់​អ្នក​ជំងឺ​មហារីក

 

ក្រៅ​ពី​មាន​បច្ចេកវិទ្យា​ទំនើបៗ​នៃ​ការ​ព្យាបាល​ដោយ​បន្សល់​ស្នាម​របួស​តូច​ទាំង​នេះ មន្ទីរពេទ្យ​មាន​ក្រុម​វេជ្ជបណ្ឌិត​ដែល​មាន​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ និង​ច្រើន​ផ្នែក​ជា​ច្រើន​នាក់ ដែល​មាន​ឈ្មោះ​ថា​ក្រុម MDT ដែល​ក្រុម​វេជ្ជបណ្ឌិត​នេះ​បាន​បំបែក​គំរូ​នៃ​ការ​ព្យាបាល​របស់​វេជ្ជបណ្ឌិត​ជា​ច្រើន ដែល​ពី​មុន​ធ្លាប់​តែ​មាន​តែ​វេជ្ជបណ្ឌិត​ម្នាក់ ឬ​ពីរ​នាក់ ដើម្បី​វិភាគ និង​ព្យាបាល​ជូន​អ្នក​ជំងឺ តែ​ពេល​នេះ​គឺ​មាន​វេជ្ជបណ្ឌិត​ជា​ច្រើន​នាក់​ច្រើន​ផ្នែក ចូល​រួម​គ្នា​ដើម្បី​វិភាគ និង​រៀបចំ​ការ​ព្យាបាល​ជូន​អ្នក​ជំងឺ។

 

មន្ទីរពេទ្យ ស្តេមហ្វត ក្វាងចូវ ទំនើប​ផ្នែក​មហារីក ជា​ជម្រើស​ដំបូង​សម្រាប់​អ្នក​ជំងឺ​មហារីក

 

មន្ទីរពេទ្យ ស្តមហ្វត ក្វាងចូវ ទំនើប​ផ្នែក​មហា​រីក បាន​ទទួល​ព្យាបាល​អ្នក​ជំងឺ​ជា​ច្រើន​ក្នុង​តម្លៃ​សមរម្យ។ មធ្យម​ភាគ​នៃ​តម្លៃ​ព្យាបាល​នៅ​ចិន គឺ​ត្រឹម​តែ ១ ភាគ ៥ នៃ​តម្លៃ​ព្យាបាល​នៅ​អាមេរិក ហើយ​បើ​ធៀប​ជាមួយ​តម្លៃ​ព្យាបាល​នៅ​សិង្ហបុរី ក៏​នៅ​តែ​ទាប​ជាង​សិង្ហបុរី ពោល​គឺ ១ ភាគ ៣ នៃ​តម្លៃ​ព្យាបាល​នៅ​សិង្ហបុរី។

 

មន្ទីរពេទ្យ ស្តេមហ្វត ក្វាងចូវ ទំនើប​ផ្នែក​មហា​រីក ផ្តល់​សេវាកម្ម​លំដាប់​ខ្ពស់​ជូន​ដល់​អ្នក​ជំងឺ​មហា​រីក ព្រម​ទាំង​ក្រុម​គ្រួសារ​ដែល​មក​កំដរ​អ្នក​ជំងឺ។ ដើម្បី​ជួយ​សម្រួល​ដល់​អ្នក​ជំងឺ​បរទេស​ក្នុង​ការ​មក​ទទួល​យក​ការ​ព្យាបាល​នៅ​ចិន ខាង​មន្ទីរពេទ្យ​ក៏​មាន​ការិយាល័យ​តំណាង​នៅ​វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន បង់ក្លាដេស កម្ពុជា និង​ថៃ ដែល​អ្នក​ជំងឺ​បរទេស​អាច​ឆ្លង​កាត់​តាម​រយៈ​ការិយាល័យ​តំណាង ដើម្បី​ទទួល​យក​ព័ត៌មាន​ក្នុង​ការ​ព្យាបាល​ជំងឺ​មហា​រីក។ មន្ទីរពេទ្យ កំពុង​ប្រើប្រាស់​សេវាកម្ម​ជាង​៦០​ប្រភេទ​សម្រាប់​បម្រើ​ជូន​អ្នក​ជំងឺ ដូចជា សេវាកម្ម​រៀបចំ​ឯកសារ​ឆ្លង​ប្រទេស សេវាកម្ម​ទទួល និង​ជូន​ដំណើរ​អ្នក​ជំងឺ ការ​អបអរ​ខួប​កំណើត​ជូន​អ្នក​ជំងឺ សេវាកម្ម​ជូន​អ្នក​ជំងឺ​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ក្វាងចូវ សិក្ខាសាលា​អំពី​សុខភាព និង​សេវាកម្ម​ជា​ច្រើន​ផ្សេងៗ​ទៀត។

 

មក​ដល់​ពេល​នេះ មន្ទីរពេទ្យ​ទទួល​ព្យាបាល​បាន​ជោគជ័យ​ជូន​អ្នក​ជំងឺ​ជាង ៣ ម៉ឺន​នាក់​ដែល​មក​ពី​ប្រទេស​ផ្សេងៗ​គ្នា។ មន្ទីរពេទ្យ​កំពុង​លើក​កម្ពស់​គុណភាព​ព្យាបាល​បន្ថែម​ទៀត ដើម្បី​ព្យាបាល​ជូន​អ្នក​ជំងឺ​មហា​រីក​ឲ្យ​បាន​កាន់​តែ​ច្រើន។

 

មន្ទីរពេទ្យ ស្តេមហ្វត ក្វាងចូវ ទំនើប​ផ្នែក​មហារីក នឹង​រៀបចំ​សិក្ខាសាលា​ជំងឺ​មហា​រីក នៅ​សណ្ឋាគារ​សុខា ភ្នំពេញ នៅ​ថ្ងៃ​ទី៨ តុលា ២០១៦។ បើ​អ្នក​ចាប់​អារម្មណ៍ សូម​ទាក់ទង​មក​កាន់​ការិយាល័យ​តំណាង​នៅ​កម្ពុជា តាម​រយៈ​អាសយដ្ឋាន៖ វិមាន​កាណាឌីយ៉ា ជាន់​ទី១៩ វិថី​ព្រះអង្គ​ឌួង កែង​មហា​វិថី​ព្រះមុនីវង្ស រាជធានី​ភ្នំពេញ ឬ 023 96 8888 / 089 96 8888

 

អត្ថបទ៖ ពាណិជ្ជកម្ម