វីសិនហ្វាន់​ សម្ពោធ​ទីស្នាក់ការ​កណ្ដាល​ថ្មី​ ហើយ​នឹង​មាន​ធនាគារ​ចល័ត​ឆាប់ៗ​នេះ

គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ​វីសិនហ្វាន់ (ខេមបូឌា) អិលធីឌី​ ​ បាន​សម្ពោធ​អគារ​ការិយាល័យ​កណ្ដាល​ថ្មី​របស់​ខ្លួន​ព្រឹកមិញនេះ ដែលមាន​ទីតាំងនៅតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស។ ​អបអរ​ការ​បើក​ទី​ស្នាក់​ការ​កណ្ដាល​ថ្មី​នេះវីសិនហ្វាន់​ ​បញ្ចុះ​ការ​ប្រាក់​សេវា​ប្រាក់​កម្ចី​រហូត​ដល់​ ០,២៥%​ ក្នុង​មួយ​ខែ​ រួម​ទាំង​អត្ថប្រយោជន៍​ជា​ច្រើន​ទៀត​ ចាប់​ពី​ថ្ងៃ​នេះ​ដល់​ថ្ងៃ​ទី​ ៣១ ​ខែ​ធ្នូ ​ឆ្នាំ​២០១៦ ហើយ​និង​មាន​ធនាគារ​ចល័ត​ឆាប់ៗ​នេះ។

វីសិនហ្វាន់​ សម្ពោធ​ទីស្នាក់ការ​កណ្ដាល​ថ្មី​ ហើយ​នឹង​មាន​ធនាគារ​ចល័ត​ឆាប់ៗ​នេះ

 

ថ្លែង​នៅ​ក្នុង​ពិធី​បើក​សម្ពោធ​ជា​ផ្លូវការ​ការិយាល័យ​កណ្តាល​ថ្មី​នេះ​ លោក​ ​Adrian Merryman អគ្គនាយក​ប្រតិបត្តិ​ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ វីសិនហ្វាន់ (ខេមបូឌា) អិលធីឌី​ បាន​ឲ្យ​ដឹង​ថា​៖​ ការ​ប្ដូរ​មក​អាគារ​ការិយាល័យ​​នេះ​គឺ​ដើម្បី​ផ្ដល់​ទីតាំង​ធំ​ទូលាយ​ក្នុង​ការ​បម្រើ​សេវាកម្ម​ដល់​អតិថិជន​​ និង​បរិយាកាស​ការងារ​យ៉ាង​ប្រណិត​សម្រាប់​បុគ្គលិក​ទាំង​អស់។​

 

«យើង​មាន​ក្ដី​រំភើប​ចំពោះ​កំណើន​ និង​ភាព​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា​ ដែល​រួម​ចំណែក​​ជា​វិជ្ជមាន​យ៉ាង​ច្រើន​ក្នុង​សង្គម។​ យើង​បាន​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ធនាគារ​ទំនើប​ ដើម្បីឲ្យ​បុគ្គលិក​របស់​យើង​អាច​មាន​លទ្ធភាព​បម្រើ​អតិថិជន​បាន​នៅ​គ្រប់​ទីកន្លែង​ ហើយ​ក្នុង​ពេល​ឆាប់ៗ​ ខាង​មុខ​នេះ​យើង​នឹង​មាន​ធនាគារ​ចល័ត​ផង​ដែរ​ សម្រាប់​ឲ្យ​អតិថិជន​ផ្ទេរ​ប្រាក់​បាន​កាន់​តែ​ងាយ​ស្រួល»។

 

វីសិនហ្វាន់​ សម្ពោធ​ទីស្នាក់ការ​កណ្ដាល​ថ្មី​ ហើយ​នឹង​មាន​ធនាគារ​ចល័ត​ឆាប់ៗ​នេះ លោក​ ​Adrian Merryman អគ្គនាយក​ប្រតិបត្តិ​ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ វីសិនហ្វាន់

 

ក្នុងឱកាសនោះដែរ លោក​ជំទាវ​ នាវ​ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជាក៏​បាន​កោត​សរសើរ​ដល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ថ្នាក់​ដឹក​នាំ​ វីសិនហ្វាន់​ ក្នុង​ការ​ពង្រីក​សកម្មភាព​អាជីវកម្ម​មីក្រូហិរញ្ញវត្ថុ​ ដែល​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា។ លោក​ជំទាវ​មាន​មោទនភាព​ដែល​គ្រប់​ភាគី​ទាំង​អស់​ ទាំង​រាជរដ្ឋាភិបាល​ និង​គ្រឹះស្ថាន​ធនាគារ​ហិរញ្ញវត្ថុ​ តែង​មាន​កិច្ច​សហការ​ល្អ។​ ​

 

វីសិនហ្វាន់​ សម្ពោធ​ទីស្នាក់ការ​កណ្ដាល​ថ្មី​ ហើយ​នឹង​មាន​ធនាគារ​ចល័ត​ឆាប់ៗ​នេះលោក​ជំទាវ​ នាវ​ ច័ន្ទថាណា ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា

 

វីសិនហ្វាន់​ សម្ពោធ​ទីស្នាក់ការ​កណ្ដាល​ថ្មី​ ហើយ​នឹង​មាន​ធនាគារ​ចល័ត​ឆាប់ៗ​នេះ

 

វីសិនហ្វាន់​ គឺ​ជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ដែល​ឈាន​មុខ​គេ​ផ្នែក​កិច្ចការ​សង្គម​ ព្រម​ទាំង​បេសកកម្ម​ធ្វើ​ឲ្យ​កុមារ​គ្រប់​រូប​នៅ​កម្ពុជា​មាន​អនាគត​ភ្លឺ​ស្វាង​តាម​រយៈ​ការ​លើក​កម្ពស់​ដល់​គ្រួសារ​របស់​ពួក​គេ​ក្នុង​ការ​បង្កើត​ប្រាក់​ចំណូល​ និង​ការងារ។

វីសិនហ្វាន់​ បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ដំបូង​​ក្នុង​ឆ្នាំ​ ១៩៩៣​ ក្នុង​ប្រទេស​កម្ពុជា​ ដែល​ជា​កម្មវិធី​ផ្ដល់​កម្ចី​ខ្នាត​តូច​របស់​អង្គការ​ទស្សនៈ​ពិភពលោក។​ បច្ចុប្បន្ន​នេះ​ វីសិនហ្វាន់ ​មាន​ទីតាំង​ប្រតិបត្តិ​ការ​នៅ​ទីក្រុង​ភ្នំពេញ​ និង​នៅ​តាម​បណ្ដាល​ខេត្ត​ក្រុង​ទាំង​២៥​ និង​មាន​ការិយាល័យ​សរុប​ដល់​ទៅ​១២០​កន្លែង​ ព្រម​ទាំង​បុគ្គលិក​ជាង​ ១៦០០​នាក់​។

 

ការិយាល័យ​​កណ្ដាល​ថ្មី​របស់​ វីសិនហ្វាន់ មាន​ទីតាំង​នៅ​ អគារ​លេខ​ #៣៩៨​ មហាវិថី​ព្រះ​មុន្នីវង្ស​ សង្កាត់​បឹង​កេងកង​១​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។​ សម្រាប់​ព័ត៌មាន​បន្ថែម សូមទាក់ទងលេខ​ទូរស័ព្ទ​៖ ០២៣​ ៩៦ ៣៣ ៣៣​ ឬ​ អ៊ី​ម៉ែល៖​ visionfund.com.kh ឬ​ ហ្វេសប៊ុក៖​ vfcambodia៕

 

វីសិនហ្វាន់​ សម្ពោធ​ទីស្នាក់ការ​កណ្ដាល​ថ្មី​ ហើយ​នឹង​មាន​ធនាគារ​ចល័ត​ឆាប់ៗ​នេះ

 

វីសិនហ្វាន់​ សម្ពោធ​ទីស្នាក់ការ​កណ្ដាល​ថ្មី​ ហើយ​នឹង​មាន​ធនាគារ​ចល័ត​ឆាប់ៗ​នេះ

 

អត្ថបទៈ យ៉ារិទ្ធ