ស្នេហាចចាមអារ៉ាម Philip Ng ដើរលឿនម៉្លេះ!

6 Videos


បន្ទាប់ពីសហការគ្នាថតក្នុងរឿងថ្មី A Fist Within Four Walls មានពាក្យចចាមអារ៉ាមលេចឮថា តារាសម្តែងហុងកុងល្បីឈ្មោះ Philip Ng និង នាង Moon Lau បានចាប់ផ្តើមស្នេហាថ្មីមួយរួមគ្នា តែអ្វីៗលឿនហួសជាងការស្មានទៅទៀត ។

ស្នេហាចចាមអារ៉ាម Philip Ng ដើរលឿនម៉្លេះ!

កាលពីពេលថ្មីៗនេះ មិត្តភក្តិជិតដិតរបស់លោក Philip បានបង្ហោះរូបថតមួយសន្លឹកក្នុងបណ្តាញ Instagram ដែលក្នុងនោះមានលោក Philip , មិត្តភក្តិជិតស្និទ្ធិលោក និង ក្រុមគ្រួសារពួកគេ ។ អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍នោះគឺ នាង Moon ក៏មានវត្តមានក្នុងរូបថតនោះដែរ ដោយនាងឈរក្បែរលោក Philip ។ អ្វីដែលកាន់តែធ្វើឲ្យពាក្យចចាមអារ៉ាមកាន់តែខ្លាំងក្លាទៀតនោះ គឺថាលើរូបថតនោះមានសារខ្លីបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងពួកគេថាដូចក្រុមគ្រួសារតែមួយទៀតផង ។

ស្នេហាចចាមអារ៉ាម Philip Ng ដើរលឿនម៉្លេះ!

មហាជនជាច្រើនបានសន្និដ្ឋានថា លោក Philip បាននាំនាង Moon ទៅជួបមិត្តភក្តិជិតស្និទ្ធិរបស់លោក ដើម្បីណែនាំឲ្យនាងក្លាយជាផ្នែកមួយនៃក្រួមគ្រួសារនោះ ។ យ៉ាងណាក្តី អ្នកទាំងពីរនៅតែ ច្រានចោលពាក្យចចាមអារ៉ាមទាំងនោះ ដោយគ្រាន់តែបញ្ជាក់ថា ពួកគេគ្រាន់តែជាមិត្តភក្តិប៉ុណ្ណោះ ។ គួរបញ្ជាក់ដែរថា សព្វថ្ងៃលោក Philip មានអាយុ ៣៨ ឆ្នាំហើយ តែលោកមិនទាន់អាចរកដៃគូជីវិតពិតបាននៅឡើយទេ ថ្វីបើអតីតមិត្តស្រី ៨ ឆ្នាំ Linda Chung បានសម្រាលកូនស្រីមួយទៅហើយ ៕

ថាវរិទ្ធ ( ប្រភព )

ស្នេហាចចាមអារ៉ាម Philip Ng ដើរលឿនម៉្លេះ!ស្នេហាចចាមអារ៉ាម Philip Ng ដើរលឿនម៉្លេះ!ស្នេហាចចាមអារ៉ាម Philip Ng ដើរលឿនម៉្លេះ!