Serena Williams ​ធ្លាក់​ពី US Open ​​និង​អាច​ធ្លាក់​តំណែង​លេខ​១​លើ​លោក

កំពូល​កីឡា​ការិនី​វាយ​កូន​បាល់​ Serena Williams របស់​សហរដ្ឋ​អាមេរិក​ បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​ US Open 2016 នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ (Semi-Finals) ​បន្ទាប់​ពី​​ចាញ់​កីឡា​ការិនី​​សាធារណរដ្ឋឆេក​​​ Karolina Pliskova ​ចំណាត់​ថ្នាក់​លេខ​១០​លើ​លោក ​ដោយ​លទ្ធផល​ ៦-២, ៧-៦ (៧-៥) កាល​ពី​ព្រឹក​មិញ។

 

Serena Williams ​ធ្លាក់​ពី US Open ​​និង​អាច​ធ្លាក់​តំណែង​លេខ​១​លើ​លោក

Serena Williams កីឡា​ការិនី​​​លំដាប់​លេខ​១​លើ​ពិភពលោក

 

លទ្ធផល​​នេះ​ មាន​ន័យ​ថា​កីឡា​ការិនី​ Pliskova នឹង​ឡើង​ទៅ​ប៉ះ​កីឡា​ការិនី​​អាល្លឺម៉ង់​លំដាប់​លេខ​២​លើ​លោក​ Angelique Kerber ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​បើ Kerber ឈ្នះ​ពាន​​ នោះ​​កីឡា​​ការិនី​ Williams វ័យ​៣៤​ឆ្នាំ ​នឹង​​ត្រូវ​ធ្លាក់​ពី​តំណែង​លេខ​១​លើ​ពិភពលោក។

 

Serena Williams ​ធ្លាក់​ពី US Open ​​និង​អាច​ធ្លាក់​តំណែង​លេខ​១​លើ​លោក

កីឡា​ការិនី​​សាធារណរដ្ឋឆេក​​​ Karolina Pliskova

 

Serena Williams ធ្លាប់​ឈ្នះ​ពាន​ US Open ​​៦​សម័យ​កាល​ និង​ឈ្នះ​ចុង​ក្រោយ​កាល​ឆ្នាំ​២០១៤ ប៉ុន្តែ​កីឡា​ការិនី​រូប​នេះ​ បាន​ធ្លាក់​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​២​ឆ្នាំ​ជាប់ៗ​គ្នា​ចុង​ក្រោយ​នេះ​ បន្ទាប់​ពី​ឆ្នាំ​មុន​ ក៏​ធ្លាក់​ត្រឹម​វគ្គ​នេះ​ដូច​គ្នា៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ BBC