ម៉ូតូ​៦៥​គ្រឿង ​ឡាន​ Off-Road ​១០​គ្រឿង ​ត្រៀម​ប្រកួត​នៅ​ទីលាន 7NG ​ស្អែក​នេះ

ព្រឹត្តិការណ៍​កីឡា​នៅ​ទីលាន 7NG ​នៅ​ក្នុង​ខែ​កញ្ញា​ឆ្នាំ​២០១៦​នេះ ​នឹង​កាន់​តែ​ជក់​ចិត្ត​ថែម​ទៀត ដោយ​មាន​ការ​ប្រណាំង​ម៉ូតូ​ចំនួន​៦៥​គ្រឿង ម៉ូតូ​កង់​៤ ​ចំនួន​២​គ្រឿង ​និង​ឡាន​ប្រណាំង Off-Road ​ចំនួន​១០​គ្រឿង ដោយ​ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក​នេះតែ​ម្ដង​។

 

ម៉ូតូ​៦៥​គ្រឿង ​ឡាន​ Off-Road ​១០​គ្រឿង ​ត្រៀម​ប្រកួត​នៅ​ទីលាន 7NG ​ស្អែក​នេះ

 

កាល​ពី​ខែ​សីហា​កន្លង​ទៅ​នេះ ​ព្រឹត្តិការណ៍​កីឡា​នៅ​ទីលាន 7NG ​មាន​ការ​ប្រណាំងសេះ ម៉ូតូ ​និង​បាល់ទាត់ ​ប៉ុន្តែ​សម្រាប់​ខែ​នេះ​វិញ ​មិន​មាន​ការ​ប្រកួត​ប្រណាំង​សេះ​ទេ តែ​នាំ​មក​វិញ​នូវ​ប្រភេទ​កីឡា​គ្រឿង​យន្ដ​មួយ​ទៀត គឺ​ឡាន Off-Road ​រហូត​ដល់​១០​គ្រឿង​ឯ​ណោះ។ ​ការ​ប្រកួត​នេះ មិន​មែន​ជា​លក្ខណៈ​ផ្លូវការ​អ្វី​នោះ​ទេ ប៉ុន្តែ​អ្នក​ដែល​ធ្វើ​បាន​ល្អ​ជាង​គេ​ក៏​ទទួល​បាន​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ផង​ដែរ។

 

ម៉ូតូ​៦៥​គ្រឿង ​ឡាន​ Off-Road ​១០​គ្រឿង ​ត្រៀម​ប្រកួត​នៅ​ទីលាន 7NG ​ស្អែក​នេះ

 

លោក​ឧកញ៉ា ស្រី ចន្ធូ ​អ្នក​រៀបចំ​ការ​ប្រកួត​ខាង​លើ​នេះ ​បាន​និយាយ​ហើយ​ថា​ក្រុម​ការងារ​របស់​លោក​ចាប់​ផ្ដើម​ព្រឹត្តិការណ៍​កីឡា​នេះ​ជា​រៀង​រាល់​ខែ ដោយ​យក​ប្រភេទ​កីឡា​ប្លែក​ៗ ដើម្បី​ឱ្យ​ប្រជាជន​ក្នុង​តំបន់​បាន​ស្គាល់​ឱ្យ​បាន​ច្រើន។ មួយ​វិញ​ទៀត ការ​ប្រកួត​ទាំង​អស់ សុទ្ធ​តែ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​តែ​មួយ​គត់ គឺ​​អភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា ​ឱ្យ​ឈាន​ឡើង​កាន់​តែ​លឿន​ទៅ​មុខ។

 

ម៉ូតូ​៦៥​គ្រឿង ​ឡាន​ Off-Road ​១០​គ្រឿង ​ត្រៀម​ប្រកួត​នៅ​ទីលាន 7NG ​ស្អែក​នេះ

 

សូម​បញ្ជាក់​ថា​នៅ​ទីលាន SCT Sport Complex ​របស់​ក្រុម​ហ៊ុន​ 7NG ​នេះ នៅ​ដំណាច់​ឆ្នាំ​នឹង​មាន​ការ​ប្រកួត​ប្រណាំង​សេះ​ធំ​មួយ ដោយ​មាន​ប្រាក់​រង្វាន់​សម្រាប់​សេះ​ដែល​ឈ្នះ​រហូត​ដល់​ទៅ ១៥ ០០០​ដុល្លារ​ឯ​ណោះ៕

 

អត្ថបទ៖ មុន្នី រម្យ
រូបភាព៖ Jet Man