រឿង ៥ យ៉ាង ដែល​អ្នក​ត្រូវ​ធ្វើ ដើម្បី​ជីវិត​សិច​កាន់តែ​អស្ចារ្យ​

រឿង ៥ យ៉ាង ដែល​អ្នក​ត្រូវ​ធ្វើ ដើម្បី​ជីវិត​សិច​កាន់តែ​អស្ចារ្យ​

​ការ​រួមភេទ​របស់​អ្នក អាច​នឹង​មាន​ភាព​អស្ចារ្យ ប៉ុន្តែ បើសិន​ជា​អ្នក ចង់​បង្កើន​កម្តៅ​វា កាន់តែ​ខ្លាំង​ទៀត​នោះ អ្នក​ត្រូវ​តែ​គិត​អំពី​បរិយាកាស​ផង​។ ពិតណាស់ បើសិន​ជា​អ្នក​ទាំង​ពីរ​មាន​អារម្មណ៍​ហើយ ទោះបីជា​បន្ទប់​រៀង​រញ៉េរញ៉ៃ​បន្តិច ក៏​មិន​អី​ដែរ​។ ប៉ុន្តែ ករណី​បរិយាកាស​ត្រឹមត្រូវ​វិញ វា​នឹង​ប្រាកដថា ជីវិត​ផ្លូវភេទ​របស់​អ្នក កាន់តែ​ពុក​កញ្ជ្រោល បាន​មួយកម្រិត​ទៀត​ជាមិនខាន​។ ខាងក្រោម​នេះ គឺជា​រឿង​មួយចំនួន ដែល​អ្នក​គួរតែ​បន្ថែម​នៅក្នុង​បន្ទប់​គេង បើសិនជា​ចង់​ឲ្យ​ជីវិត​ផ្លូវភេទ កាន់តែ​ពុះកញ្ជ្រោល និង​អស្ចារ្យ​ថែម​មួយ​កម្រិត​ទៀត​។

​អ៊ុច​ទៀន​ដែល​មាន​ក្លិនក្រអូប​
​ដំបូង​ឡើយ ចូរ​ប្រាកដថា ដៃគូ​អ្នក​មិន​មាន​បញ្ហា​អា​លែ​ក​ស៊ី​នឹង​ក្លិន​នេះ​ទេ​។ បើសិនជា​មិន​មាន​ទេនោះ អ្នក​អាច​អ៊ុច​ទៀន​ពីរ​បី​ដើម ដែល​មាន​ក្លិន​ផ្កាកូឡាប​ក្នុង​បន្ទប់ និង​ក្បែ​គ្រែ​របស់​អ្នក​ទាំង​ពីរ​ទៅ ព្រោះ​វា​នឹង​ជួយ​ឲ្យ​អ្នក មាន​អារម្មណ៍​ត្រេកត្រអាល​ភ្លាម​បាន​។

កម្រាល​ពូក​
​ជាធម្មតា បើសិនជា​កម្រាលពូក​មាន​ការ​ប្រឡាក់ ឬ​គេង​មិន​ស្រួល​ទេនោះ យក​ល្អ អ្នក​គួរតែ​ឧស្សាហ៍​បោក​វា ឬ​ជ្រើសរើស​កម្រាលពូក​ថ្មី​ណាមួយ ដែល​អ្នក​យល់ថា ផ្តល់​ផា​សុកភាព​ល្អ​ជាង ដើម្បី​ជំរុញ​ដល់​អារម្មណ៍​អ្នក​កាន់តែខ្លាំង​។

​មើល​កុន​សិច​ជាមួយគ្នា​
​មែន​ហើយ កុំអាល​គិត​ផ្តេសផ្តាស​ថា ខ្ញុំ​សរសេរ​នេះ​ខុស​អី​ណា​។ ពិតណាស់ រឿង​នេះ​មិនមែន​ចង់​និយាយ​ថា ការមើល​កុន​សិច ធ្វើ​ឲ្យ​រំខាន​ដល់​បរិយាកាស ដ៏​រ៉ូ​ម៉ែន​ទិច​របស់​អ្នក​ទាំងនោះ​ទេ​។ ប៉ុន្តែ ការមើល​មុនពេល​ចាប់ផ្តើម អាច​ក្លាយទៅជា​ការ​បរ​បោស​អង្អែល អារម្មណ៍​ដ៏​អស្ចារ្យ​ដែល ទៅ​ដុត​អារម្មណ៍​កាន់តែ​ពុះកញ្ជ្រោល ក្នុងពេល​ប្រតិបត្តិ​ការណ៍​ពិតៗ​។

​ញ៉ាំ​ស្រាក្រហម​
​មែន​ហើយ អ្នក​មិន​អាច​ភ្លេច​រឿងនេះ​បានទេ​។ ស្រាក្រហម​មួយ​ដប គួរតែ​មាន​នៅក្នុង​ផ្ទះ​ជា​និច្ច​។ ទោះបីជា​ការសិក្សា ក៏​បាន​បង្ហាញ​ដែរ​ថា ការ​ញ៉ាំ​ស្រាក្រហម​ក្នុង​កម្រិត​មធ្យម អាច​ជួយ​បង្កើន​មុខងារ​ផ្លូវភេទ​របស់​ស្ត្រី​កាន់តែ​ខ្បស់ ពង្រឹង​ដល់​ចំណង់​ផ្លូវភេទ ការចេញ​ទឹករំអិល និង​សកម្មភាព​ផ្លូវភេទ​ទាំង​អស់​តែម្តង​។
​ត្រូវមាន​ស្រោមអនាម័យ​តាម​ខ្លួន​ជាប់​

យក​ល្អ គួរតែ​រក្សា​ស្រោមអនាម័យ នៅក្នុង​ថតតុ​ក្បែរ​គ្រែ​គេង​ជានិច្ច​ផង​។ បើសិន​ជា​អ្នក​មិន​មាន​គម្រោង​មាន​ផ្ទៃពោះ​ទេ អ្នក​ត្រូវ​តែ​ប្រើ​ស្រោមអនាម័យ​នេះ ដើម្បី​កុំឲ្យ​មាន​បញ្ហា​នៅ​ថ្ងៃ​ក្រោយ​បាន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។