NASA​បាញ់​បញ្ជូន​យាន​OSIRIS-REX​ទៅ​កាន់​អាចម៍ផ្កាយ​មួយ

អង្គការ NASA អា​មេ​រិ​ក កាលពី​យប់​ថ្ងៃ​ទី​៨ កញ្ញា បាន​បាញ់​បញ្ជូន​យាន OSIRIS-REX ឆ្ពោះទៅ​កាន់​អាចម៍ផ្កាយ​មួយ ដើម្បី​ទៅ​យក​គំរូ​ទាំងឡាយ​នៃ​ដី​អាចម៍ផ្កាយ​នោះ ហើយ​បញ្ជូន​មក​កាន់​ផែនដី​បណ្តា​សារធាតុ​ដែល​អាច​ជួយ​ពន្យល់​ពី​ប្រភព និង​ការ​កកើត​នៃ​ប្រព័ន្ធ​ព្រះអាទិត្យ ព្រម ទាំង​ការ​កកើត​នៃ​ជីវិត ។

កាំជ្រួច ATLAS V របស់​ក្រុមហ៊ុន​អា​េ​ម​រិ​ក UNITED LAUNCH  ALLIANCE បាន​បាញ់​ចេញ​ដូច​ការ​គ្រោងទុក​នា​វេលា​ម៉ោង​១៩​និង​០៥​នាទី​ម៉ោង​ក្នុងស្រុក ពី​ជើង​ទម្រ​នៅ CAP CANAVERAL ជិត​មជ្ឈមណ្ឌល​អវកាស​កេ​ណ្ណ​ឌី រដ្ឋ​ផ្ល​រី​ដា ពេល​ផ្ទៃមេឃ​ស្រឡះ​ល្អ ។ យានអវកាស​ទម្ងន់​២​តោន​នេះ​ត្រូវ​បំបែក​ចេញពី​ជាន់​ទី​២​នៃ​កាំជ្រួច​៥៥​នាទី ក្រោយ​ការ​បាញ់​បង្ហោះ ។

លោក DANTE LAURETTA សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នៃ​សាកលវិទ្យាល័យ​អា​រី​ហ្សូ​ណា ជា​អ្នក​ទទួលខុសត្រូវ​ខាង​វិទ្យាសាស្ត្រ​នៃ​បេសកកម្ម​របស់​យាន OSIRIS-REX  ដែល​ចំណាយ​ប្រាក់​៨០០​លាន​ដុល្លារ​ជា​ការ​ចំណាយ​យ៉ាងច្រើន​បំផុត​ពុំ​ធ្លាប់​មាន​ពី​មុន​មក​របស់ NASA អះអាង​ថា ទិស​ដៅ​សំខាន់​របស់​យាន​នេះ​គឺ​ប្រមូល​យក​បណ្តា​គំរូ​ដី​អាចម៍​ផ្កាយ BENU យ៉ាងតិច​ទម្ងន់​៦០​ក្រាម ឬ​រហូត​ដល់​២​គីឡូក្រាម ជា​ដី​សម្បូរ​ដោយ​កា​បោ​ន ។ នោះ​នឹង​ជា​បរិមាណ​គំរូ​ដី​ក្រៅ​ភព​ក្នុង​ចំនួន​យ៉ាងច្រើន​ដែល NASA ប្រមូល​យក​ចាប់តាំងពី​កម្មវិធី APOLLO (១៩៦៩-១៩៧២) ពេល​បណ្តា​អវកាសយានិក​អា​េ​ម​រិ​ក​នាំ​យក​គំរូ​ដី​ភព​ព្រះ​ចន្ទ​សរុប​៣៦២​គីឡូក្រាម​មក​កាន់​ភព​ផែនដី ។

យាន​នេះ​ត្រូវ​ទៅ​ដល់​អាចម៍ផ្កាយ BENU ដែល​មាន​ចម្ងាយ​ពី​ដែនដី​រវាង​ពី​៤៤៨.៧០០ ទៅ​៣៤៤​លាន​គីឡូម៉ែត្រ ក្នុង​ខែសីហា ឆ្នាំ​២០១៨ ។ អាចម៍ផ្កាយ​នេះ​ជា​ថ្ម​ពណ៌​ខ្មៅ​យ៉ាង​ធំ​មួយ​មាន​វិ​ជ្ជ​មាត្រ​៤៩២​ម៉ែត្រ និង​មាន​ទម្ងន់​៧៧,៦​លាន​តោន ដែល​វិល​ជុំវិញ​ព្រះអាទិត្យ ហើយ​តែង​មក​ជិត​ផែនដី​រៀង​រាល់​៦​ឆ្នាំ​ម្តង ៕