ជឿ​ទៅ​ថា អ្នក​មាន​រោគ​ផ្លូវចិត្ត ច្រើន​ងាយ​នឹង​រលាក​ពោះវៀន​ណាស់​

ជឿ​ទៅ​ថា អ្នក​មាន​រោគ​ផ្លូវចិត្ត ច្រើន​ងាយ​នឹង​រលាក​ពោះវៀន​ណាស់​

តើ​អ្នក​ជា​មនុស្ស ដែល​ងាយ​នឹង​មាន​បញ្ហា​ថប់​បារម្ភ និង​ឧស្សាហ៍​ឈឺក្រពះ​ជា រាក​រូស ឬ​ទល់លាមក​ញឹកញាប់​ដែរ​ទេ​?

ដូច្នេះ អ្នក​អាច​នឹង​មាន​ចង្កោម​រោគសញ្ញា ជំងឺ​រលាក​ពោះវៀន​ហើយ ព្រោះ​វា​មាន​ទំនាក់ទំនង​គ្នា​នឹង​រោគ​ផ្លូវចិត្ត​។

រោគសញ្ញា​របស់​ចង្កោម​រោគសញ្ញា ជំងឺ​រលាក​ពោះវៀន​មាន ដូចជា ៖
•​    ​ឈឺ​ពោះ ឬ​ឈឺពោះ​បែប​រមួលៗ​
•​    ​រាក​រូស​
•​    ​ទល់​លាមក​
•​    ​មិន​អាច​បន្ទោរ​បង់អស់​
•​    ​ហើម​ពោះ​
•​    ​ផោម​ច្រើន​
•​    ​លាមក​មាន​សំបោរ​។​

​អា​ការៈផ្សេងៗ​ទៀត​មាន​ដូចជា អស់កម្លាំង ឈឺ​ខ្នង នោម​ញឹក និង​គេង​មិនបាន​។ ភាគច្រើន បើសិនជា​មាន​រោគសញ្ញា​តិចតួច​តែ គឺ​មិនបាច់​ត្រូវការ​ការព្យាបាល​អ្វី​ឡើយ​។

ចំពោះ​មូលហេតុ​ពិតប្រាកដ​របស់​ជំងឺ​នេះ​ដែរ គឺ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ប៉ុន្តែ ការ​ផ្សំ​ចូល​គ្នា​នៃ​កត្តា​ផ្លូវចិត្ត និង​រាងកាយ ប្រហែល​ជា​ដើរតួនាទី នាំឲ្យ​កើត​ជំងឺ​នេះ​បាន​។ កតា្ត​ទាំងនេះ​មានដូចជា ៖
•​    ​សរសៃប្រសាទ​នៅ​ពោះវៀន​ធំ ងាយ​នឹង​មាន​រំញោច​ពេក​
•​    ​ប្រព័ន្ធ​សរសៃប្រសាទ ឬ​ពោះវៀនធំ​មិន​ធម្មតា​
•​    ​ញ៉ាំ​អាហា​រទាស់​
•​    ​បាក់តេរី​ក្នុង​ពោះវៀន​លូតលាស់​ច្រើន​ជ្រុល​
•​    ​ថប់​បារម្ភ​
•​    ​បាក់​ទឹកចិត្ត​។​

ចំពោះ​ទំនាក់ទំនង​របស់​ជំងឺ​ផ្លូវចិត្ត និង​ចង្កោម​រោគសញ្ញា​ជំងឺ​រលាក​ពោះវៀន គឺ​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ ដោយ​គ្រាន់តែ​ដឹងថា វា​ទាក់ទង​គ្នា​ខ្លាំង​។ អ្នកជំនាញ​និយាយថា បញ្ហា​ផ្លូវចិត្ត​អាច​ប៉ះពាល់​ដល់​របៀប នៃ​ការ​ធ្វើការ​របស់​ពោះវៀន​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthxchange.com.sg

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។