គន្លឹះ​ដើម្បី​បន្ថយ ការ​កើត​ជំងឺ​ផ្តាសាយ​

គន្លឹះ​ដើម្បី​បន្ថយ ការ​កើត​ជំងឺ​ផ្តាសាយ​

​ថ្វី​បើ​ជំងឺ​ផ្តាសាយ គឺ​ជា​ជំងឺ​ដែល​កើតមាន​ជា​ញឹកញាប់​ក៏ដោយ តែ​អ្នក​គួរតែ​ធ្វើ​យ៉ាងណា កាត់បន្ថយ​វា​ឲ្យបាន​ច្រើន​បំផុត តាម​តែ​អាច​ធ្វើបាន ព្រោះ​វា​អាច​នឹង​ផ្តល់​ផលវិបាក​ច្រើន​ដូចជា ការបង្ក​រោគ​នៅក្នុង​ប្រហោង​ឆ្អឹង​មុខ ឬ​រលាក​សួត​បន្ថែមទៀត​ក៏មាន​។ ដល់​ពេល​រដូវ​កើត​ជំងឺ​ផ្តាសាយ អ្នក​គួរតែ​ការពារ​ខ្លួនឯង ដូចខាងក្រោម​នេះ ៖

ចាក់​វ៉ាក់សាំង​ការពារ​
​ជាធម្មតា វ៉ាក់សាំង​ការពារ​ជំងឺ​ផ្តាសាយ នៅក្នុង​ទីផ្សា​ស្រុង​យើង កំពុងតែ​ចរាចរណ៍​ច្រើន​គួរសម​ដែរ ដូច្នេះ អ្នក​អាច​ប្រើប្រាស់​បាន​។ យក​ល្អ គួរតែ​ចាក់​វ៉ាក់សាំង​នេះ មុន​រដូវ​ជំងឺ​ផ្តាសាយ ២ សប្តាហ៍ ដើម្បី​រាងកាយ​បង្កើត​ជា​ប្រព័ន្ធ​ភាពស៊ាំ​ទាន់ពេល​។

​លាងដៃ​នឹង​សាប៊ូ និង​ទឹក​
​កុំ​បារម្ភ​អី បើសិនជា​ដៃ​អ្នក​ស្ងួត តែ​ការ​លាងដៃ​ជាមួយនឹង​សាប៊ូ និង​ទឹក​ច្រើនដង អាច​ការពារ​អ្នក​ពី​ជំងឺ​ផ្តាសាយ​បាន​។ អ្នក​គ្រាន់តែ​ត្រ​ដុសលាង ជាមួយ​សាប៊ូ​តិចជាង ២០ វិនាទី ហើយ​លាង​វា​ចេញ ជា​ការ​ស្រេច​ទៅហើយ​។

ដាក់​ទឹក​អនាម័យ​លាងដៃ​ជាប់​ខ្លួន​
​ជាធម្មតា យើង​មិន​អាច​មាន​សាប៊ូ នៅ​ជាប់​ខ្លួន​រហូត​នោះទេ ប៉ុន្តែ អ្នក​អាច​មាន​ទឹក​អនាម័យ​សម្រាប់​លាងដៃ​មួយ​ដប​តាម​ខ្លួន​បាន ហើយ​ងាយស្រួល​ក្នុង​ការប្រើប្រាស់​ទៀតផង​។ យក​ល្អ​គួរតែ​ជ្រើសរើស​ទឹក​អនាម័យ ដែល​មាន​ជាតិ​អាល់​កុល​។

​ចៀសវាង​ការប៉ះពាល់​មុខ​
​មិន​មាន​មានតែ​ជំងឺ​មុន នៅ​លើ​មុខ​ដែល​ត្រូវ​ហាម​ប្រើ​ដៃ​ប៉ះ​ទេ តែ​ពេល​មាន​ជំងឺ​ផ្តាសាយ​ហើយ ក៏​ហាម​ប៉ះ​ដែរ​។ ជាធម្មតា មេរោគ​ជំងឺ​ផ្តាសាយ អាច​រស់នៅ​លើ​របស់​អ្វីមួយ បាន​រហូត​ដល់ ៨​ម៉ោង​ឯណោះ ដូច្នេះ បើសិនជា​ដៃ​អ្នក ប៉ះពាល់​នឹង​មេរោគ​ដោយ​ចៃដន្យ ហើយ​មិនដឹង​ខ្លួន ហើយ​ដៃ​នោះ​ទៅ​ប៉ះ​មាត់ ភ្នែក ឬ​ច្រមុះ វា​នឹង​បង្ក​ជំងឺ​នៅ​ទីនោះ បាន​ជា​មិនខានឡើយ​។ 

នៅ​ឲ្យ​ឆ្ងាយ​ពី​អ្នកជំងឺ​
​មនុស្ស​ម្នាក់​ដែល​មាន​ជំងឺ​ផ្តាសាយ អាច​ងាយ​នឹង​ចម្លង​ទៅ​អ្នកដទៃ​ខ្លាំងណាស់ ជាពិសេស អ្នក​ដែល​រស់នៅ​ជិតស្និទ្ធ​។ ហេតុដូច្នេះ​ហើយ ចូរ​កាត់បន្ថយ​ទំនាក់ទំនង ជាមួយ​អ្នកជំងឺ​នេះ​ឲ្យបាន​ច្រើន​។ ជាមួយគ្នានេះដែរ ចូរ​ចៀសវាង​ការប្រើប្រាស់​របស់​រួម​គ្នា​នឹង​អ្នកជំងឺ​។ អ្នកជំនាញ​និយាយថា អ្នកជំងឺ​ផ្តាសាយ​អាច​ចម្លង​ដល់​អ្នកដទៃ​បាន​រហូត​ដល់ ២ សប្តាហ៍ ក្រោយ​ចេញ​រោគសញ្ញា​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthdigezt

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី09 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។