កាន់តែរត់ទៅរកភាពយ៉ាប់យឺនជាងមុនទៅទៀត មេដឹកនាំកូរ៉េខាងជើង លើកនេះសាកល្បងនុយក្លេអ៊ែរ របស់ខ្លួន ខ្លាំងជាងកាលអាមេរិកទម្លាក់គ្រាប់ ចូលទឹកដីជប៉ុនទៀត នៅថ្ងៃសុក្រនេះ។

កូរ៉េខាងជើង៖ ​ភាពកគ្លើន ដែលមិនគោរពទៅលើក្រុមប្រឹក្សាសន្តិសុខអង្គកាសហប្រជា​ជាតិ ការធ្វើតេស្តសាកល្បងនុយក្លអ៊ែរ លើកទីប្រាំរបស់ខ្លួន​ នៅថ្ងៃ សុក្រនេះ វាមានឥទ្ធិពលខ្លាំង​ ជាងគ្រាប់បែក ដែលអាមេរិកទំនាក់ទៅលើទីក្រុង ​Hiroshima​ ទៅទៀត ​ កូរ៉េខាងជើងបានអះអាងថាខ្លួន​ស្ទាត់ជំនាញ ​នូវក្នុងការ ​កាន់ក្បាលគ្រាប់ ​មីស៊ីលឆ្លងទ្វីប នេះបើយោងទៅលើ​ គេហទំព័រ reuters។​
ការផ្ទុះដែលមានឥទ្ធិពលបំផុតរបស់​ ​កូរ៉េខាងជើង​​នៅលើកទីប្រាំនេះ ​វាមានឥទ្ទិពលខ្លាំ ងបំផុត​​  កាលពីខែមករាកន្លងទៅ​ ​ កូរ៉េខាងជើងត្រូវបានដាក់ទណ្ឌកម្មពីអង្គការ​ ​ សហប្រជាជាតិម្តងហើយ ក្នុងនោះ ​​បានទុកប្រទេសនេះជាប្រទេសដែលឯកា​ ​និងរឹតបន្តឹងទៅលើការបង្កើន​សព្វាវុធ​ ​ក្នុងការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរថែមទៀតផង។​​
ក្នុងនោះផងដែរ លោកស្រីប្រធានាធិបតី​ កូរ៉េខាងត្បូង Park Geun-Hye ​ឯណោះវិញ ​បានចោទលោក​ គីមជុងអ៊ុន​ ដែលជាមេដឹកនាំកូរ៉េខាងជើងថា​៖​ « ធ្វេសប្រហែស​ ព្រងើយកន្តើយ​ មិនអើពើទៅនឹងអ្វី ​ដែលបានហាមប្រាម ​ទាំងស្រុងរបស់ពិភពលោក ​ដែលព្យាយាម ​ធ្វើយ៉ាងណា ​លុប​បំបាត់នុយក្លេអ៊ែរប្រល័យលោក»។ ​
រីឯចិន ដែលជាសម្ព័ន្ធមិត្តតែមួយគត់របស់កូរ៉េខាងជើង ​ក៏បានចេញសេចក្តីប្រកាសដែរថា​ ៖« កូរ៉េខាងជើង​ ធ្វើនេះវាមិនត្រូវ​ ហាក់ដូចជា ​ការជំទាស់ដ៏ខ្លាំងបំផុត ​ចំពោះពិភពលោក ​ហើយជម្រុញឱ្យ កូរ៉េខាងជើង​ បញ្ឍប់នូវសកម្មភាព​ ដែលនាំឱ្យស្ថានភាពកាន់តែអាក្រក់ជាង​នេះ»។ ​
សូមបញ្ជាក់ផងដែរថា ​កូរ៉េខាងជើង​ ចាត់ទុកសហរដ្ឋអាមេរិក​ និង កូរ៉េខាងត្បូង ​ជាសត្រូវធំបំផុតរបស់ខ្លួនការផ្ទុះនូវ ​«បច្ចេកវិទ្យា» ​នេះគឺជាការគម្រាមយ៉ាងចាស់ដៃមួយទៅកាន់​ សហរដ្ឋអាមេរិក​ និង ​កូរ៉េខាងត្បូង។ ​នេះបើយោងទៅលើគេហទំព័រផ្លូវការ ​របស់កូរ៉េខាងត្បូង KCNA​ បានចុះផ្សាយ។ ​
ចំណែកឯប្រទេសជប៉ុន​ ដែលមានព្រំប្រទល់ជាប់ទៅនឹងប្រទេសកូរ៉េខាងជើងវិញថា៖​ «ទីក្រុងព្យុងយ៉ាង ក្នុងបច្ចេកវិទ្យាមីស៊ីលផ្លោងចល័ត​ ចោទជាការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ ​ទៅលើប្រទេសរបស់ខ្លួន»។​ សហរដ្ឋអាមេរិក​ កូរ៉េខាងត្បូង និង ជប៉ុន​ នឹងជួបប្រជុំគ្នា ​អំពីបញ្ហានេះ ​ដែលកូរ៉េខាង​ ជើងមិនត្រឹមតែបង្ករឱ្យមានអសន្តិសុខ ​តាមព្រំប្រទល់ប៉ុណ្ណោះទេ​ ថែមទាំងបង្ករអសន្តិសុខទូទាំងសកលលោកទៀត​ ហើយសូមបញ្ជាក់ថា ​នេះគឺជាការសាកល្បងលើកទីប្រាំហើយ៕​អត្ថបទដោយ៖ កញ្ញា
ប្រភព៖ http://www.reuters.com