មិនធម្មតាឯណា! សង្សារនាង Pat Napapa មានឡានបើក តម្លៃដល់ទៅ១០លាន…!

ថៃ៖ ធ្លាប់តែឃើញរូបភាពតារាស្រីថៃ Pat Napapa និងសង្សារបណ្តូលចិត្ត ជិះម៉ូតូធំឌុបគ្នាដើលេងយ៉ាងរ៉ូមែនទិកស្ទើរគ្រប់ទីកន្លែង ប៉ុន្តែគេមិនមែនក្រឯណា! សង្សារតារាស្រីរូបនេះ មានឡានស៊េរីទំនើបមួយគ្រឿង ចតបញ្ឈរចោលក្នុងផ្ទះយ៉ាងស្រស់សង្ហា។ 

ដឹងទេថាឡានម៉ូតថ្មីមួយគ្រឿងនេះ មានតម្លៃមិនតិចជាង ១០លានបាតនោះទេ ហើយបើគិតជាលុយដុល្លារវិញ គឺប្រមាណជាជាង ២៨០,០០០ដុល្លារអាមេរិកឯណោះ។

យោងតាមប្រភពព័ត៌មានពីអ្នកជិតស្និទ្ធរបស់អ្នកទាំង២ បានធ្វើឲ្យធ្លោយដំណឹងដឹងថា ឡាននេះគឺត្រូវបានចុះក្នុងបញ្ជីជាវត្ថុកម្មសិទ្ធិរួមគ្នា របស់គូសង្សារទាំង២។ រថយន្តស៊េរីថ្មីតម្លៃកប់ពពកនេះ ត្រូវបានលោក Benz ដែលជាម្ចាស់គ្រប់គ្រង និងត្រូវជាសង្សារតារានាង Pat Napapa បង្ហើបប្រាប់ឈ្មោះឱ្យដឹងថា វាគឺជាប្រភេទរថយន្តស្ពតទំនើបទាន់សម័យមួយគ្រឿងម៉ាក Nissan GT-R។

ពិតជាមិនអន់មែនកម្លោះម្នាក់នេះ ក្រៅពីមានអាជីវកម្មផ្ទាល់ខ្លួន​នៅក្នុងហាងលក់ និងច្នៃម៉ូតម៉ូតូធំដ៏ល្បីឈ្មោះ នៅទូទាំងប្រទេសហើយ ថែមទាំងជាសេដ្ឋីប្រាក់លាន មិនធម្មតាទៀតផង។ ជាពិសេស យុវជនរូបនេះគឺជាកីឡាករប្រណាំងម៉ូតូ ដ៏មានថ្វីដៃ និងទេពកោសល្យដ៏អស្ចារ្យម្នាក់ ធ្លាប់បានលើកពានរង្វាន់មកឱ្យសង្សារសំណព្វចិត្តរបស់ខ្លួនទៀតផង។

មិនច្រណែនឯណាបាន នាង Pat Napapa គឺជាមនុស្សដែលមានកេរ្តិ៍ឈ្មោះល្បី រូបសម្រស់ក៏ស្រស់ស្អាត ហើយមានសង្សារក៏ជាអ្នកមាន មានមុខជំនួញធំជា របស់ខ្លួនឯងនៅក្នុងដៃទៀត និយាយទៅអ្នកទាំង២ គឺពិតជាដៃគូសាកសម ជាមួយគ្នាណាស់។

បច្ចុប្បន្នគូស្នេហ៍មួយគូនេះ​ កំពុងតែមានភាពផ្អែមល្ហែមស្អិតរមួតនឹងគ្នាយ៉ាងខ្លាំង និងពួកគេតែងតែបានបង្ហាញសកម្មភាពល្អូកល្អូនគ្នានៅក្នុង Instagram មិនសូវខានទេ។ ឃើញរូបហើយអ្នកគាំទ្រអត់ទ្រាំមិនច្រណែនមិនបានសោះ ព្រោះខាងស្រីទាំងមានឈ្មោះល្បីនៅក្នុងសង្គម ហើយទាំងស្អាតបែបនេះ ឯខាងប្រុសវិញក៏សង្ហា មានមុខជំនួញផ្ទាល់ខ្លួន មានឡានលុយចាយមិនខ្វះ។ បើដូច្នោះ តើពួកគេទាំង២នាក់ នឹងមានដំណឹងល្អនៅពេលណាដែរ? រង់ចាំអ៊ុតមើលលទ្ធផលទាំងអស់គ្នា...!

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload