អូ​បា​ម៉ា​៖«​សម្តី​អសុរោះ​របស់លោក Duterte ជា​ទម្លាប់​, ខ្ញុំ​មិន​យក​វា​ជា​រឿង​ផ្ទាល់ខ្លួន​ទេ​»

អូ​បា​ម៉ា​៖«​សម្តី​អសុរោះ​របស់លោក Duterte ជា​ទម្លាប់​, ខ្ញុំ​មិន​យក​វា​ជា​រឿង​ផ្ទាល់ខ្លួន​ទេ​»

លោក បារ៉ាក់ អូបាម៉ា បានបញ្ជាក់យ៉ាងច្បាស់ថា លោកមិនចាត់ទុកពាក្យសម្តីអសុរោះរបស់លោក Rodrigo Duterte ជារឿងផ្ទាល់ខ្លួនខ្លួននិងប្រកាន់ខឹងឡើយព្រោះលោកចាត់ទុកវាជាទម្លាប់ ។ នេះក៏ដោយសារកន្លងមក លោក Duterte ធ្លាប់ជេរប្រទេចផ្តាសាសម្តេចប៉ាបទៀត។

ក្នុង សន្និសីទសារព័ត៌មាននៅឡាវ ឆ្លើយតបសំណួរអ្នកសារព័ត៌មានពាក់ព័ន្ធលោក Rodrigo Duterte លោក បារ៉ាក់ អូបាម៉ា បានបញ្ជាជាថ្មីថាលោកមិនយកសម្តីរបស់មេដឹកនាំហ្វីលីពីនជារឿងផ្ទាល់ខ្លួននាំហ្មងសៅឡើយ។ លោកយល់ថា វាជាទម្លាប់ព្រោះសូម្បីតែសម្តេចប៉ាបនិងអ្នកដទៃទៀតក៏ត្រូវលោក Duterte ជេរប្រទេចផ្តាសាដែរ។

លោកថ្លែងថា៖« ដូចខ្ញុំបាននិយាយនៅចិនអ៊ីចឹង។ ខ្ញុំមិនយកសម្តីរបស់លោក Duterte មកទុកជារឿងផ្ទាល់ខ្លួនឡើយ ព្រោះវាហាក់បីដូចជាពាក្យដែលគាត់ប្រើប្រាស់ដដែលៗ រួមទាំងប្រើសំដៅលើសម្តេចប៉ាប និងបណ្តាមេដឹកនាំផ្សេងទៀត។ ដូច្នេះ ខ្ញុំគិតថា វាហាក់បីដូចជាទម្លាប់នៃការនិយាយរបស់គាត់ប៉ុណ្ណោះ»។

អូ​បា​ម៉ា​៖«​សម្តី​អសុរោះ​របស់លោក Duterte ជា​ទម្លាប់​, ខ្ញុំ​មិន​យក​វា​ជា​រឿង​ផ្ទាល់ខ្លួន​ទេ​»

តាមពិតទៅ កាលពីថ្ងៃ៧កញ្ញានៅពិធីលាងសាយភោជន៍ លោក បារ៉ាក់ អូបាម៉ា បានចាប់ដៃជាមួយលោក Duterte ហើយបានសន្ទនាគ្នាបន្តិចដែរ។ ហើយលោកបានប្រាប់លោក Duterte ថាក្រុមការងាររបស់លោកគួរតែជួបគ្នាជាមួយក្រុមការងារលោក Duterte ដើម្បីកំណត់ថាគួរដោះស្រាយបញ្ហារបៀបណា។

កាលពីអង្គារ លោក បារ៉ាក់ អូបាម៉ា បានសម្រេចលុបចោលជំនួបទ្វេភាគីជាមួយប្រធានាធិបតីហ្វីលីពីន ក្រោយពេលដែលប្រធានាធិបតីហ្វីលីពីនថ្មីនេះបានប្រើប្រាស់ពាក្យអសុរោះខ្លាំងជេរប្រទេចផ្តាសាលោកដែលចង់បង្រៀនលោករឿងសិទ្ធិមនុស្ស។ ក្រោយមក មន្ត្រីសេតវិមានអាមេរិកបានបកស្រាយថា ទោះបីជាជំនួបទ្វេភាគីរវាងមេដឹកនាំទាំងពីរក៏មិនមានប្រយោជន៍ដែរក្នុងបរិយាកាសអាប់អួរបែបនេះ។

ចំណែកលោក Duterte ឯណោះវិញ សុខចិត្តចេញសេចក្តីថ្លែងការណ៍មួយដោយទទួលស្គាល់ថា ភាសានិងសម្តីដែលលោកប្រើប្រាស់វាលើសលស់ខ្លាំង។ លោកប្រាប់លោក បារ៉ាក់ អូបាម៉ា ថា លោកពិតជាសោកស្តាយខ្លាំង។ ហើយលោកក៏បកស្រាយបន្ថែមដែរថា អ្វីដែលលោកនិយាយគឺជាការប្រតិកម្មចំពោះអ្នកសារព័ត៌មានដែលលើកឡើងថា លោកអូបាម៉ា ចង់បង្រៀនលោករឿងសិទ្ធិមនុស្សប៉ុណ្ណោះ៕

និពន្ធដោយ៖ សៅ ផលនិស្ស័យ
ប្រភព៖ thmeythmey

  • អូ​បា​ម៉ា​៖«​សម្តី​អសុរោះ​របស់លោក Duterte ជា​ទម្លាប់​, ខ្ញុំ​មិន​យក​វា​ជា​រឿង​ផ្ទាល់ខ្លួន​ទេ​»已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/09/09  Category:កំសាន្ត
Tags: