គិត​ត្រឹម​ម៉ោង​៣​រសៀល​នេះ ពុំ​មាន​អ្វី​ប្លែក​ទេ​នៅ​ស្នាក់​ការ CNRP

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា គិត​ត្រឹម​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​០៩ កញ្ញា​នេះ ស្ថានភាព​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ ស្ថិត​នៅ​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ មាន​សភាព​ធម្មតា ដោយ​សកម្មជន​និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​តែ​បន្ត​ឈរ​និង​អង្គុយ​ជួបជុំ​គ្នា​រង់ចាំ​ឃ្លាំមើល​ក្រែង​មានការ​ចាប់ខ្លួន​លោក កឹ​ម សុខា ក្រោយ​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក​កឹ​ម សុខា ដាក់​ព​ន្ឋ​នាគារ​៥​ខែ​និង​ពិន័យ​៨​សែន​រៀល​ពី​បទ​បដិសេធ​មិន​ចូលខ្លួន​ក្នុង​សវនាការ ។

សេចក្តីរាយការណ៍​នៅ​មុន​នេះ​បន្តិច បាន​បញ្ជាក់​ទៀត​ថា នៅ​ក្រោយ​ពេល​តុលាការ​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លោក កឹ​ម សុខា នោះ​រួច​មក ភ្លាម​ៗ​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​គឺ​លោក​តំណាងរាស្ត្រ អ៊ូ ច័ន្ទ​ប្ញ​ទ្ឋិ បាន​ចេញ​មក​ប្រកាស​ចំពោះ​មុខ​សកម្មជន​និង​អ្នកគាំទ្រ​ដោយ​ច្រាន​ចោលការ​សម្រេច​របស់​តុលាការ និង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​ធ្វើការ​តស៊ូ​មតិ ហើយក៍​មិន​ខ្វល់និងភ្ញាក់ផ្អើល​ចំពោះ​ការ​ផ្ទ​ន្ទា​ទោស​លោក កឹ​ម សុខា​នោះ​ដែរ ៕