ពិធីបុណ្យដ៏ចម្លែក គាស់សពសាច់ញាតិ យកមកតុបតែងខ្លួន និងប្តូរសម្លៀកបំពាក់ថ្មី

ឥណ្ឌូនេស៊ី៖ រូបភាពដ៏គួរឲ្យចាប់អារម្មណ៍ទាំងនេះ បង្ហាញពីពិធីបុណ្យប្រពៃណីប្រចាំឆ្នាំរបស់អ្នកភូមិមួយ ដែលបានជីកយកសាកសពសាច់ញាតិរបស់ពួកគេដើម្បីយកមកលាងសម្អាត សម្អិតសម្អាង និងផ្លាស់ប្តូរសម្លៀកបំពាក់ថ្មី។

ក្រុមគ្រួសារនៅក្នុងខេត្ត Toraja ភាគខាងត្បូងកោះ Sulawesi នៃប្រទេសឥណ្ឌូនេស៊ី បានសម្តែងនូវសេចក្តីស្រឡាញ់ ចំពោះសាច់ញាតិដែលបានស្លាប់ទៅ ប្រៀបដូចជាញាតិសណ្តានរបស់ពួកគេ នៅតែមានជីវិតក្នុងបេះដូង និងចិត្តរបស់ពួកគេជានិច្ច។ 

មឈូសដែលខូចខាតត្រូវបានយកមកជួសជុល ឬប្តូរថ្មីតែម្តង មុនពេលដែលសាកសពសាច់ញាតិរបស់ពួកគេទាំងនោះ ត្រូវបានយកទៅដង្ហែរនៅជុំវិញភូមិ ដោយធ្វើដំណើរតាមផ្លួវត្រង់មួយ។

គួរឲ្យដឹងថា ពិធីបុណ្យដ៏ចម្លែកនេះ មានឈ្មោះថា Ma'nene ឬពិធីសម្អាតសាកសព។

ចំពោះអ្នកស្រុក Toraja រាងកាយរបស់សាច់ញាតិពួកគេ ដែលបានស្លាប់ទៅត្រូវបានគេមើលឃើញថា មិនមែនជារឿងចម្លែកទេ ហើយចាត់ទុកពួកគេជាផ្នែកមួយនៃក្រុមគ្រួសារ។

ជារឿយៗ មនុស្សជាទីស្រឡាញ់ចុងក្រោយដែលបានស្លាប់ ត្រូវបានរក្សាទុកនៅផ្ទះជាច្រើនសប្តាហ៍ ជាច្រើនខែ ឬជាច្រើនឆ្នាំ ហើយជាញឹកញាប់បុណ្យសពត្រូវបានពន្យាពេល ដើម្បីឲ្យសាច់ញាតិមកជួបជុំគ្នា។

នៅក្នុងសង្គម Toraja ពិធីគាស់សពនេះ គឺជាពិធីបុណ្យដ៏ផ្ចិតផ្ចង់ និងមានតម្លៃបំផុត។ យោងតាមជំនឿបុរាណមកឲ្យដឹងថា វិញ្ញាណរបស់មនុស្សដែលបានស្លាប់ ត្រូវតែត្រឡប់ទៅកាន់ភូមិកំណើតរបស់ខ្លួនវិញ។ ដូច្នេះប្រសិនបើមានមនុស្សម្នាក់ស្លាប់នៅពេលធ្វើដំណើរ អ្នកស្លាប់នឹងដើរត្រឡប់មកផ្ទះវិញ ពីកន្លែងកើតហេតុទៅភូមិរបស់ខ្លួន៕ 

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត