មាន​អ្នក​សុំ​ទិញ​សំបុត្រ​ជាង​១​លាន​​សន្លឹក​​ដើម្បី​​មើល​ការ​ប្រកួត​របស់ Bolt និង Farah មុន​ចូល​និវត្តន៍​ឆ្នាំ​ក្រោយ​

​កំពូល​កីឡាករ​រត់​ប្រណាំង​លឿន​បំផុត​លើ​ផែន​ដី​ជនជាតិ​ចាម៉ៃកា Usain Bolt និង Mo Farah របស់​ចក្រភព​អង់គ្លេស នឹង​ចូល​និវត្តន៍​ក្រោយ​ចប់​​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក IAAF World Championship 2017 នៅ​​រាជ​ធានី​ឡុងដ៏​។
ft-img-template

ខណៈ​សំបុត្រ​ដាក់​លក់​មាន​តែ​៧០០,០០០​សន្លឹក តែ​មាន​ការ​ស្នើ​ទិញ​ដល់​ទៅ​ជាង​១​លាន​​​សន្លឹក​ ដើម្បី​ចូល​ទស្សនាការ​ប្រកួត​ចុង​ក្រោយ​របស់​អ្នក​ឆ្នើម​ខាង​អត្តពលកម្ម​ទាំង​ពីរ​រូប​ខាង​លើ​។ អ្នក​រៀប​ចំ​កម្មវិធី​ឱ្យ​ដឹង​ថា សំបុត្រ​ចំនួន​១,០៤៧,០០០​សន្លឹក​ត្រូវ​បាន​គេ​ស្នើ​ទិញ​។ កីឡដ្ឋាន London Stadium សម្រាប់​រៀប​ចំ​ការ​ប្រកួត ដែល​បច្ចុប្បន្ន​ជា​​ទឹកដី​របស់​ក្លិប​បាល់ទាត់​ West Ham ផង​នោះ អាច​ផ្ទុក​អ្នក​ទស្សនា​បាន​៥​ម៉ឺន​នាក់​ក្នុង​មួយ​ប្រកួត​។​

ម្ចាស់​​មេដាយ​មាស​រត់​ល្បឿន​​​អូឡាំពិក​៩​ដង​និង​ជា​ជើងឯក​ពិភពលោក​១១​សម័យ Bolt បច្ចុប្បន្ន​មាន​វ័យ​៣០​ឆ្នាំ ចំណែក​ជើងឯក​រត់​ចម្ងាយ​ម៉ារ៉ាតុន​៥​ពាន់​ម៉ែត្រ​និង​១​ម៉ឺន​ម៉ែត្រ ដែល​កើត​នៅ​សូម៉ាលី​តែ​មក​រស់​នៅ​អង់គ្លេស​តាំង​ពីតូច Farah នឹ​ង​ឈាន​ចូល​វ័យ​៣៤​ឆ្នាំ​នៅ​ខែ​មីនា​ឆ្នាំ​ក្រោយ​​។

ព្រឹត្តិការណ៍ IAAF World Championship លើក​ទី​១៦​ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៤​ដល់​១៣​សីហា​ឆ្នាំ​២០១៧​៕

ប្រភពពី Keila Daily

The post មាន​អ្នក​សុំ​ទិញ​សំបុត្រ​ជាង​១​លាន​​សន្លឹក​​ដើម្បី​​មើល​ការ​ប្រកួត​របស់ Bolt និង Farah មុន​ចូល​និវត្តន៍​ឆ្នាំ​ក្រោយ​ appeared first on CamboSport.