បុរស​វិកល​ចរិត

រូបភាព​បុរស​ម្នាក់​ដែល​តែង​រត់​ស្រែក​តាម​ផ្លូវ និង​ទី​សាធារណៈ​ផ្សេង​ៗ ត្រូវ​គេ​កំពុង​ចែកចាយ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក ខណៈ​ដែល​គេ​ឆ្ងល់​ថា​គាត់​កើត​អី​បាន​ជា​ចលាចល​រត់​ស្រែក​ទួញ​យំ​យ៉ាង​ដូច្នេះ។

 

បុរស​វិកល​ចរិត

 

ការ​ពិត បុរស​វិកល​ចរិត​នោះ ឈ្មោះ ហ៊ុយ យ៉ាឡេង ជា​លោក​ចាង​ហ្វាង​ផលិតកម្ម​មាតុចក្រ​ហ្វីលម៍ ដែល​ជា​អតីត​អ្នក​ដឹកនាំ​រឿង​ដ៏​ល្បី គឺ​រឿង​ខ្មោច​ដើម​ចេក​ជ្វា នៅ​ឆ្នាំ​២០០៥ មក​ម៉្លេះ។ រូបភាព​របស់​លោក​ត្រូវ​គេ​ចាប់​អារម្មណ៍​យក​ទៅ​ចែក​ចាយ​តាម​បណ្ដាញ​សង្គម​ រហូត​គេ​ដាក់​ឈ្មោះ​ថា បុរស​វិកល​ចរិត​នោះ ​គឺ​ជា​រូបភាព​ដែល​លោក​ថត​ភាព​យន្ត​រឿង​ថ្មី «វិកល​ចរិត» របស់​លោក​តែ​ម្តង​ ដែល​លើក​នេះ​តម្រូវ​ឲ្យ​លោក​សម្ដែង​ដោយ​ខ្លួន​ឯង។ ដោយសារ​តែ​ការ​សម្ដែង​របស់​លោក​ដូច​ពិតៗ​ពេក គឺ​រត់​ឆ្កួត​នៅ​ស្តុប​ពេទ្យ​ចិន ទើប​គេ​យល់​ច្រឡំ។

 

លោក ហ៊ុយ យ៉ាឡេង ជា​ផលិតករ​ភាពយន្ត អ្នក​ដឹកនាំ​រឿង ហើយ​ពេលនេះ​ឈាន​មក​សម្ដែង​ដោយ​ខ្លួន​ឯង​ទៀត ធ្វើ​ឲ្យ​មហាជន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ហើយ​រង់ចាំ​ភាព​យន្ត​ចេញ​យ៉ាង​អន្ទះសា។ ​ភាព​យន្ត​នេះ​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ដើម​ខែ​ធ្នូ ចុង​ឆ្នាំ​នេះ​ហើយ។ នេះ​បើ​យោង​តាម​អ្នក​ដឹកនាំ​វ័យ​ក្មេង​រូប​នេះ​៕

 

បុរស​វិកល​ចរិត

 

អត្ថបទ៖ ដៃគូ​សហការ