កន្លែង​អង្គុយ​ឥត​គិត​ថ្លៃ​ពី AIRASIA ត្រលប់​មក​វិញ​ហើយ

កន្លែង​អង្គុយ​ឥត​គិត​ថ្លៃ​រហូត​ដល់​៣​លាន​កន្លែង​កំពុង​រង់​ចាំ​អ្នក

 

AirAsia កំពុង​ផ្តល់​ជូន​កន្លែង​អង្គុយ​ឥត​គិត​ថ្លៃ​ទៅ​កាន់​ទិស​ដៅ​ធ្វើ​ដំណើរ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ជា​ច្រើន​នៅ​ក្នុង​បណ្ដាញ​ហោះ​ហើរ​ដ៏​ធំ​ទូលាយ​របស់​ខ្លួន​ជា​ថ្មី​ម្តង​ទៀត​ហើយ។

 

អ្នក​ដំណើរ​អាច​កក់​កន្លែង​អង្គុយ​បាន​ចាប់​ពី​តម្លៃ ០ ដុល្លារ* ឡើង​ទៅ​តាម​រយៈ airasia.com ឬ​កម្មវិធី​សម្រាប់​ទូរសព្ទ​របស់ AirAsia ចាប់​ពី​ថ្ងៃ​ទី​៥ ដល់ ១១ កញ្ញា នេះ សម្រាប់​ការ​ធ្វើ​ដំណើរ​ពី​ថ្ងៃ​ទី​៦ កុម្ភៈ ២០១៧ ដល់ ២៨ តុលា ២០១៧។ ទិសដៅ​ធ្វើ​ដំណើរ​ដែល​កំពុង​ផ្តល់​ជូន នឹង​ហោះ​ហើរ​ត្រង់​ពី​ភ្នំពេញ និង​សៀមរាប ទៅ បាងកក និង​កូឡាឡាំពួរ។

 

អំឡុង​ពេល​នេះ អតិថិជន​អាច​ធ្វើ​ដំណើរ​ទៅ​កាន់​ទិស​ដៅ​ផ្សេងៗ​ទៀត ដូចជា ភូកេត ក្រាប់ប៊ី ឈៀង​ម៉ៃ ប៉េណាង យ៉ាំងហ្គូន និង​ទិសដៅ​ជា​ច្រើន​ទៀត​ជាមួយ​តម្លៃ​ដ៏​ទាប។ អតិថិជន​ដែល​ធ្វើ​ដំណើរ​តាម​រយៈ AirAsia X នឹង​អាច​រីករាយ​ជាមួយ​តម្លៃ​ចាប់​ពី ១២១ ដុល្លារ* ទៅ​កាន់ តៃប៉ិ ហ្គោលខូស ស៊ីដនី និង​ទិសដៅ​ជា​ច្រើន​ទៀត។

 

កន្លែង​អង្គុយ​ឥត​គិត​ថ្លៃ​ពី AIRASIA ត្រលប់​មក​វិញ​ហើយ

 

សមាជិក AirAsia BIG អាច​ប្រើ BIG Points របស់​ខ្លួន​ដើម្បី​ប្តូរ​យក​កន្លែង​អង្គុយ​តម្លៃ​ពិសេស​តាម​រយៈ airasiabig.com ខណៈ​អតិថិជន​ដែល​និយម​តម្លៃ​ពិសេស​ជា​កញ្ចប់​សម្រាប់​ការ​ធ្វើ​ដំណើរ និង​សណ្ឋាគារ​អាច​ចាប់​យក​ឱកាស​នេះ​ពី​កម្មវិធី​នេះ​បាន​តាម​រយៈ airasiago.com។

 

លោក Tassapon Bijleveld នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Thai AirAsia ថ្លែង​ថា៖ “AirAsia ប្តេជ្ញា​បន្ត​នាំ​មក​ជូន​អតិថិជន​នូវ​តម្លៃ​ដ៏​ទាប​បំផុត ហើយ​គ្មាន​កម្មវិធី​ណា​ដែល​មាន​តម្លៃ​ទាប​ជាង​នេះ​ទៀត​ឡើយ។ កម្មវិធី​ពិសេស​តម្លៃ​សូន្យ​របស់​យើង អនុញាត​ឱ្យ​អតិថិជន​សន្សំសំចៃ​ពី​ការ​ចំណាយ​លើ​ថ្លៃ​ធ្វើ​ដំណើរ ដែល​អាច​ឱ្យ​ពួកគាត់​ធ្វើការ​ចំណាយ​ដោយ​សេរី​បន្ថែម​ទៀត​សម្រាប់​ការ​សម្រាក​លំហែ​ ឬ​សូម្បី​តែ​ផលិត​ផល​ផ្សេង​ទៀត​របស់​យើង ប្រសិន​បើ​ពួកគាត់​ចង់។

 

នេះ​គឺ​ជា​ពេលវេលា​ដ៏​ពិសេស យើង​ផ្តល់​ជូន​សមាជិក AirAsia BIG និង​ដៃគូ​ផ្សេង​ទៀត​នូវ​ការ​កក់​សម្រាប់​កម្មវិធី​នេះ​មុន​គេ​ដើម្បី​ជា​ការ​អរគុណ​ចំពោះ​ភក្តី​ភាព​របស់​ពួកគាត់។ តែ​យើង​អាច​ធានា​បាន​ថា ជាមួយ​កន្លែង​អង្គុយ​រហូត​ដល់​ទៅ ៣ លាន គឺ​យើង​មាន​លើស​ពី​គ្រប់គ្រាន់​សម្រាប់​អ្នក​ទាំង​អស់គ្នា”។

 

AirAsia ត្រូវ​បាន​ផ្តល់​ឈ្មោះ​ជា​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​ល្អ​បំផុត​ឈាន​មុខ​គេ​នៅ​លើ​ពិភព​លោក​រយៈ​ពេល ៨ ឆ្នាំ​ជាប់ៗ​គ្នា ហើយ AirAsia X បាន​ឈ្នះ​ពាន​រង្វាន់​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​ល្អ​បំផុត​លើ​ពិភព​លោក​ដែល​មាន​កន្លែង​អង្គុយ​ល្អ​ជាង​គេ និង​កៅអី​ល្អ​ជាង​គេ​ជា​លើក​ទី៤ ក្នុង​កម្មវិធី​ពាន​រង្វាន់​ក្រុមហ៊ុន​អាកាសចរណ៍​ពិភព​លោក​របស់ Skytrax នៅ​ទីក្រុង Farnborough ចក្រភព​អង់គ្លេស។

 

អ្នក​អាច​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​អំពី​កម្មវិធី និង​សកម្មភាព​ពិសេសៗ​របស់ AirAsia តាម​រយៈ Twitter (twitter.com/AirAsia) និង Facebook (facebook.com/AirAsia)។

 

* តម្លៃ​គោល​សម្រាប់​ការ​ធ្វើ​ដំណើរ​មួយ​ជើង​មិន​រួម​បញ្ចូល​ពន្ធ និង​តម្លៃ​សេវាកម្ម។ លក្ខខណ្ឌ​ផ្សេងៗ​ត្រូវ​បាន​អនុវត្ត៕

 

អត្ថបទ៖ ពាណិជ្ជកម្ម