លោក អូ​បា​ម៉ា​៖ «អាមេរិក​នឹង​បន្ត​ឈរ​ជាមួយ​ប្រជាជន​អាស៊ាន​» និពន្ធដោយ : ថ្មីៗ       September-09-2016, 3:10 pm         292

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក អូ​បា​ម៉ា​៖ «អាមេរិក​នឹង​បន្ត​ឈរ​ជាមួយ​ប្រជាជន​អាស៊ាន​»​ក្នុង​សន្និសីទ​សារព័ត៌មាន​ទីក្រុង​វៀង​ចន្ទន៍​ថ្ងៃ​ព្រហស្បតិ៍ លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្លែង​ប្រកបដោយ​មនោសញ្ចេតនា​ជ្រាលជ្រៅ​ថា​« វត្តមាន​លោក​នៅ​ឡាវ ជា​ទស្សនកិច្ច​ចុងក្រោយ​នៅ​តំបន់​អាស៊ី ក្នុងនាម​ជា​ប្រធានាធិបតី​»​។ តែ​ទោះ​លោក​ចាកចេញ​ក៏ដោយ លោក​បានប្រកាស​ជាថ្មី​ថា សហរដ្ឋអាមេរិក​នឹង​នៅ​ឈរ​ជាមួយ​ប្រជាជន​អាស៊ាន​ដើម្បី​ធ្វើ​ឲ្យ​មានការ​រីកចម្រើន​ផ្នែ​សន្តិសុខ មាន​វិបុលភាព និង​គោរព​សិទ្ធិមនុស្ស​ជាដើម​។

​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃ ៨​កញ្ញា ក្រោយ​ជំនួប​កំពូល​អាមេរិក​អាស៊ាន​នៅ​ទីក្រុង​វៀងចន្ទន៍ ប្រកបដោយ​មនោសញ្ចេតនា​ជ្រាលជ្រៅ​ថា «​ទស្សនកិច្ច​របស់លោក​នៅ​ឡាវ ជា​ទស្សនកិច្ច​ចុងក្រោយ​បំផុត​ក្នុងនាម​ជា​ប្រធានាធិបតី​»​។​

«​ខ្ញុំ​ដឹង​ច្បាស់​ថា វា​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​ចុងក្រោយ​មកកាន់​តំបន់​អាស៊ីអាគ្នេយ៍​ក្នុងនាម​ជា​ប្រធានាធិបតី​»​។ នេះ​ជាការ​លើកឡើង​របស់លោក អូ​បា​ម៉ា​។

​ឆ្លៀតឱកាស​នោះ លោក​បាន​ក៏​រៀបរាប់​ពី​ជីវិត​កាល​វ័យ​កុមារ​របស់លោក​ដែល​រស់​និង​ធំធាត់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​(​លោក​រស់នៅ​ឥណ្ឌូនេស៊ី​) ដែល​វា​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​ដក់​ជាប់​ជ្រៅ​ជាមួយ​តំបន់​នេះ និង​រីករាយ​ខ្លាំង​ដែល​ឃើញ​អាស៊ីអាគ្នេយ៍​លូតលាស់​រហ័ស​។

​លោក​មាន​មោទនភាព​ក្នុងនាម​ជា​ប្រធានាធិបតី​អាមេរិក ដែល​បាន​ប្រឹងប្រែង​ក្នុង​រយៈពេល ៨​ឆ្នាំ​មកនេះ​ក្នុងការ​លើកស្ទួយ​កិច្ចសហប្រតិបត្តិការ​វាង​អាស៊ាន​និង​អាមេរិក​ឲ្យ​កាន់តែ​ស៊ីជម្រៅ​និង​កាន់តែ​ស្និទ្ធស្នាល​។ ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​រូបនេះ​ក៏​យល់ឃើញថា ចំណងមិត្តភាព​ស៊ីជម្រៅ​នេះ​ជា​ជោគជ័យ​នៃ​នយោបាយ​ការបរទេស​បង្កើន​ឥទ្ធិពល​អាមេរិក​នៅ​តំបន់​អាស៊ីវិញ​ដែរ​។​

​លោក​បន្តថា​៖ «​ក្នុង​រយៈពេល ៨​ឆ្នាំ​មកនេះ យើង​បាន​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​អាមេរិក​និង​អាស៊ាន​។ ទំនាក់ទំនង​រវាង​អាមេរិក​និង​ប្រទេស​អាស៊ាន​កាន់តែ​ទូលំទូលាយ និង​ស៊ីជម្រៅ​។ ហើយ​ខ្ញុំ​គិតថា វា​ជា​ភាពជោគជ័យ​មួយផ្នែក​នៃ​នយោបាយ​ត្រឡប់មក​ពង្រឹង​ឥទ្ធិពល​នៅ​អាស៊ី​វិញ​»​។ 

​គោលនយោបាយ​ការបរទេស​របស់​រដ្ឋ​បាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា  បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុង​ការភ្ជាប់​ទំនាក់ទំនង​រវាង​តំបន់​អាស៊ីអាគ្នេយ៍​ជាមួយ​អាមេរិក ហើយ​វា​បាន​ជួយ​ពង្រឹង​ឥទ្ធិពល​អាមេរិក​នៅក្នុង​តំបន់​កាន់តែខ្លាំង​តាមរយៈ​ការបង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​លើ​វិស័យសេដ្ឋកិច្ច សង្គម នយោបាយ ការទូត និង​យោធា​ផង​។  ជា​ឧទាហរណ៍​ជាក់ស្តែង ការបង្កើន​កម្រិត​ទំនាក់ទំនង​រវាង​អាស៊ាន​និង​អាមេរិក ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​, ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ាន​អាមេរិក​ជា​ប្រវត្តិសាស្ត្រ​នៅ​សហរដ្ឋអាមេរិក និង ផ្សាភ្ជាប់​ទំនាក់ទំនងរ​វាង​យុវជន​អាស៊ីអាគ្នេយ៍​ជាមួយ​អាមេរិក​តាមរយៈ​កម្មវិធី​គំនិត​ផ្តួចផ្តើម​មេដឹកនាំ​វ័យក្មេង​អាស៊ីអាគ្នេយ៍​។​

​ដោយឡែក​ក្នុង​សន្និសីទ​សារព័ត៌មាន​ដដែល លោក អូ​បា​ម៉ា បាន​សង្កត់ធ្ងន់​ជាថ្មី​ថា សហរដ្ឋអាមេរិក​នឹងមិន​ចោល​អាស៊ីអាគ្នេយ៍​ឡើយ​។ ទោះ​លោក​ចេញពី​តំណែង​នៅ​ខែមករា​ក៏ដោយ អាមេរិក​នឹង​នៅ​បន្ត​ឈរ​ជាមួយ​ប្រជាជន​អាស៊ាន​ដើម្បី​ពង្រឹង​សន្តិសុខ នាំមក​នូវ​វិបុលភាព និង​ការគោរព​សិទ្ធិមនុស្ស​។ ហើយ​លោក អូ​បា​ម៉ា មាន​សុទិដ្ឋិនិយម​ថា មិត្តភាព​រវាង​ប្រជាជន​អាស៊ាន​និង​អាមេរិក នឹង​នាំមក​នូវ​ទំនាក់ទំនង​ជិតស្និទ្ធ​ខ្លាំង​ជាង​មុន​នៅពេល​ខាងមុខ​ទៀត​៕