អាក្រក់មែន! គ្រាន់តែដឹងថាកូនប្រសារមានកំណើតកូនស្រី ម្តាយក្មេកអប្រិយមិនពេញចិត្តយកទឹកអាស៊ីតចាក់លើពោះប៉ងសម្លាប់ទាំងម្តាយ និងកូន

ស្ត្រីមានគភ៌ម្នាក់នៅក្នុងប្រទេសឥណ្ឌា ត្រូវបានបញ្ជូនទៅសង្គ្រោះជីវិតនៅឯមន្ទីរពេទ្យ ក្រោយទទួលនូវការរលាកខ្លួនប្រាណធ្ងន់ធ្ងរ ដោយសារស្នាដៃវាយប្រហារគ្មានក្តីមេត្តារបស់ម្តាយក្មេកចិត្តអប្រិយ ។

ស្ត្រីរងគ្រោះបានប្រាប់ប៉ូលីសថា ម្តាយក្មេក និងបងស្រីថ្លៃរបស់នាង បានចាក់ទឹកអាស៊ីតមកលើពោះរបស់នាង ក្នុងបំណងដើម្បីសម្លាប់កូនក្នុងផ្ទៃរបស់នាង ។

យោងតាមប្រភពព័តមាន បានឲ្យដឹងថា ស្ត្រីឈ្មោះ S. Girijia អាយុ ២៧ ឆ្នាំ ត្រូវបានវាយប្រហារនៅក្នុង Nellore ប្រទេសឥណ្ឌា ក្រោយហោរាសាស្ដ្រម្នាក់បានព្យាករណ៍ថា នាងនឹងផ្តល់កំណើតកូនស្រីម្នាក់ ។

ម្តាយក្មេករបស់នាង បានមានការតូចចិត្ត ព្រោះតែ Girijia និងប្តីរបស់នាង បានមានកូនស្រីអាយុ ១៨ ខែ រួចហើយ ហេតុដូច្នេះ ពួកគេចង់បានចៅប្រុស ដោយពុំចង់បានចៅស្រីទៀតឡើយ ។

មនុស្សមួយចំនួនដែលមកពីតំបន់ជនបទដាច់ស្រយាល ដែលងប់ងល់នឹងទំលៀមទម្លាប់ប្រពៃណីចាស់គំរិល បានជឿថា កូនស្រីគឺមានសារប្រយោជន៍មិនដូចកូនប្រុសនោះទេ ។

ទោះជាយ៉ាងណា បច្ចុប្បន្ន ប៉ូលីសបានកំពុងតាមស្វែងរកចាប់ខ្លួនម្តាយក្មេក និងកូនស្រីរបស់គាត់ ដែលបានប្រព្រឹត្តបទល្មើសនេះ ។ ខណៈពួកគេកំពុងរត់គេចខ្លួន, ប៉ូលីសបានចាប់ខ្លួនប្តីរបស់ស្ត្រីរងគ្រោះ និងឪពុករបស់គេ ដើម្បីយកមកសាកសួរទាក់ទងនឹងអំពើឃាតកម្មប៉ុនប៉ងនេះ ។

បច្ចុប្បន្ន ស្ត្រីរងគ្រោះបានកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ និងធូរស្រាលឡើងវិញ ក្រោយរងទទួលនូវការរលាកទឹកអាស៊ីតលើខ្លួនប្រាណរបស់នាង ៣០% ។ ប៉ុន្តែ ប៉ូលីសពុំបានបង្ហាញពីស្ថានភាពរបស់ទារកនៅក្នុងផ្ទៃឲ្យបានដឹងនោះទេ ៕


អាក្រក់មែន! គ្រាន់តែដឹងថាកូនប្រសារមានកំណើតកូនស្រី ម្តាយក្មេកអប្រិយមិនពេញចិត្តយកទឹកអាស៊ីតចាក់លើពោះប៉ងសម្លាប់ទាំងម្តាយ និងកូន

មុខល្អនៅមិនសុខ! ទៅចំណាយលុយជាង១០ដុល្លារឲ្យគ្រូ «មិនសូវៗ» កែកន់ក្រែងបានដូចពួកបស្ចឹម លទ្ធផលអញ្ចឹង!!

អាក្រក់មែន! គ្រាន់តែដឹងថាកូនប្រសារមានកំណើតកូនស្រី ម្តាយក្មេកអប្រិយមិនពេញចិត្តយកទឹកអាស៊ីតចាក់លើពោះប៉ងសម្លាប់ទាំងម្តាយ និងកូន

មហាសេដ្ឋី Jack Ma៖ ភាពមានខ្លាំងពេក មិនអាចឲ្យមនុស្សមានសុភមង្គលបាននោះទេ