លង់ទឹកសមុទ្រទៀតហើយ! យុវជន២នាក់នៅភ្នំពេញ ទៅលេងទឹកសមុទ្រ លង់ទឹកតែសំណាងល្អសមត្ថកិច្ចជួយទាន់ (មានវីដេអូ)

(ភ្នំពេញ)៖ យុវជន២នាក់ រស់នៅរាជធានីភ្នំពេញ និងក្រុមគ្រួសារបានធ្វើដំណើរទៅងូតទឹកសមុទ្រ ស្រាប់តែនៅវេលាម៉ោង២៖២០នាទី រសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានលង់ទឹកដោយសារតែទឹករលក ប៉ុន្តែភ្លាមៗនោះសំណាងល្អ ត្រូវបានកម្លាំងសមត្ថកិច្ច​ ដែលយាមប្រចាំគោលដៅជួយសង្គ្រោះទាន់។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ថា «នៅឆ្នេរអូរឈើទាល មានភ្ញៀវទេសចរណ៍ឈ្លក់ទឹក២នាក់ ភេទប្រុសជនជាតិខ្មែរមកពីភ្នំពេញ ប៉ុន្តែពួកគេត្រូវបានកម្លាំងប្រចាំការគោលដៅ និងពេទ្យនគរបាលសុខាភិបាល ជួយទាន់ពេលវេលា។ ករណីនេះបណ្តាលមកពីពួកគាត់ ជិះពោងលេងទឹករលកមិនពាក់អាវពោង»។

បើតាមលោកឧត្តមសេនីយ៍ស្នងការ នៅរសៀលថ្ងៃនេះ អាកាសធាតុលើផ្ទៃសមុទ្រមានខ្យល់បក់មធ្យម ទឹករលកយោងបង្គួរ ហើយនៅឆ្នេរអូរឈើទាល មានខ្យល់បក់ និងទឹករលកយោលបង្គួរ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា   មានបុរសម្នាក់ទៀតត្រូវបានគេរាយការណ៍ថា  នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៦នេះ ប៉ុន្តែត្រូវបានជួយសង្គ្រោះទាន់ពេលវេលា មិនប៉ះពាល់ដល់អាយុជីវិតនោះឡើយ។

ភ្នាក់ងារ Fresh News បានរាយការណ៍ថា «មានបុរសម្នាក់ទៀតហើយបានលង់ទឹកសមុទ្រនៅឆ្នេរអូរឈើទាល នៅវេលាម៉ោងជាង ២កន្លះរសៀល ថ្ងៃ២០ ខែសីហា ឆ្នាំ២០១៦នេះ ប៉ុន្តែភ្លាមៗជនរងគ្រោះត្រូវបានក្រុមឆ្មាំសមុទ្រ ពាក់អាវយឺតពណ៌ក្រហម ជួយសង្គ្រោះទាន់ពេល មិនរងគ្រោះថ្នាក់ដល់អាយុជីវិតឡើយ និងក្រោយមកត្រូវបាននាំយកទៅសង្គ្រោះបន្តនៅមន្ទីរពេទ្យបង្អែកខេត្ត»។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត