ទាហាន​ថៃ​បាញ់​ស្លាប់​​ម្នាក់ របួស​ម្នាក់ រត់​រួច​4​នាក់ រឿង​ចូល​ទៅ​កាប់​ឈើ​គ្រញូង

ទាហាន​ថៃ​បាញ់​ស្លាប់​​ម្នាក់ របួស​ម្នាក់ រត់​រួច​4​នាក់ រឿង​ចូល​ទៅ​កាប់​ឈើ​គ្រញូង



ខេត្តឧត្តរមានជ័យ ៖ ពលរដ្ឋ​ខ្មែរ​ដែល​ឡើងភ្នំរ​កកាប់​ឈើ​គ្រញូង​ក្នុងភូមិ​សាស្ត្រ​ផ្នែក​សឹក​រង​ស្រុក​អន្លង់​វែង បាន​និយាយ​ថា ពួក​គាត់​ឡើង​ភ្នំចូល​ទឹកដី​ថៃរ​កកាប់​ឈើ​គ្រញូង គឺ​មានការ​ត្រូវរ៉ូ​វ​ពី​សំណាក់​ពួក​ឈ្មួញ​ឈើ​ជាមួយ​មន្ត្រី​យោធា​ដែល​ឈរជើង​នៅ​តាម​បន្ទាត់​ព្រំដែន ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ ។

មានការ​លើក​ឡើង​ថា មន្ត្រី​យោធា​នៅ​តាម​បន្ទាត់​ព្រំដែន​ឃុបឃិត​បើកភ្លើង​ខៀវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែនរ​កកាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ បន្ទាប់​ពី​មាន​ករណី​ទាហាន​ថៃ​បាញ់ប្រហារ​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​៦​នាក់​កាលពី​ថ្ងៃ​ទី​៦ កញ្ញា បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​រង​របួស​ម្នាក់ ចំណែក​ពលរដ្ឋ​ខ្មែរ​៤​នាក់​ទៀត​បាន​រត់គេច​ខ្លួន​ចូល​មក​ក្នុង​ទឹកដី​កម្ពុជា​វិញ ។

ពលរដ្ឋ​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​៦​នាក់​ដែល​រត់គេច​ខ្លួន​ត្រឡប់​មក​ទឹក​ខ្មែរ​វិញ ឈ្មោះ ឈឹ​ម សា​វី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​ស្វាយ ឃុំ​ត្រពាំង​តា​វ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ បាន​រៀបរាប់​នៅ​ថ្ងៃ​ទី​៧ កញ្ញា ថា ក្រុម​គាត់​មាន​គ្នា​៦​នាក់ មាន​ម្នាក់​ឈ្មោះ អ៊ា​ត អូន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់ និង​ម្នាក់​ទៀត​ឈ្មោះ ហ៊ាន ប៊ុល ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ដងទង់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ រង​របួសធ្ងន់​កំពុង​តែ​បាត់​ខ្លួន​នៅឡើយ ។ ពួក​គាត់​ឡើង​ភ្នំរ​កកាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ​តាម​ចំណុច​អូរ​កាច់ក ហើយ​បាន​បង់លុយ​ទៅ​ឱ្យ​មន្ត្រី​យោធា​ដែល​ឈរជើង​នៅ​តំបន់​នោះ​តាម​ការ​រៀបចំ​ពី​សំណាក់​ឈ្មួញ​ឈើ​ឈ្មោះ​ពៅ ហៅ​ពៅ​ស្មិត ជាមួយនឹង​មន្ត្រី​យោធា​ឈ្មោះ ដែន មក​រា មេបញ្ជាការ​កងអនុសេនាធំ​លេខ​៦ និង​លោក គង់ ខ្នា មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​អន្លង់​វែង ។ នៅ​ថ្ងៃ្ង​ទី​៥ កញ្ញា
ក្រុម​គាត់​បាន​ចូល​ក្នុង​ទឹកដី​ថៃ​កាប់​ឈើ​គ្រញូង ហើយ​ពេល​កំពុង​ស្ពាយ​ឈើ​ត្រឡប់​មក​វិញ​នៅ​វេលា​ថ្ងៃត្រង់​ទី​៦ កញ្ញា ក៏​ស្រាប់តែ​ត្រូវ​ទាហាន​ថៃ​បាញ់​ស្រោច​មក​លើ​ក្រុម​គាត់់​បណ្ដាល​ឱ្យ​ត្រូវ​ឈ្មោះ អ៊ា​ត អូន ស្លាប់​នៅ​នឹង​កន្លែង និង​ឈ្មោះ ហ៊ាន ប៊ុល រង​របួស​ស្មា​ឆ្វេង ។ រីឯ​រូប​គាត់​និង​៣​នាក់​ទៀត​រត់​រួច​ចូល​ដី​កម្ពុជា​វិញ ក៏​បាន​ទាក់ទង​តាម​ទូរស័ព្ទ​ទៅ​ជួប​ឈ្មោះ​ហ៊ាន ប៊ុល ដែល​កំពុង​រង​របួស​និង​វង្វេង​នៅ​ក្នុង​ទឹកដី​ថៃ​នៅឡើយ ។ កន្លង​មក ក្រុម​គាត់​តែង​ឡើង​ភ្នំរ​កកាប់​ឈើ​គ្រញូង​យក​មក​លក់​ឱ្យ​ឈ្មួញ​ឈ្មោះ​ពៅ ។ 

ស្ត្រី​ឈ្មោះ ទឹង ច្រែង អាយុ​២៩​ឆ្នាំ មានកូន​ប្រុស​ស្រី​២​នាក់​ត្រូវជា​ប្រពន្ធ​ឈ្មោះ អ៊ា​ត អូន ដែល​បាន​ស្លាប់​ដោយ​ការ​បាញ់ប្រហារ​ពី​ទាហាន​ថៃ មាន​ទីលំនៅ​ភូមិ​សាមគ្គី ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង បាន​យំ​រៀបរាប់​ថា ប្តី​គាត់​ឡើង​ភ្នំរ​កកាប់​ឈើ​គ្រញូង​តាម​ច្រក​តាសក់ និង​តាម​ចំណុច​អូរ​កាច់ក​ក្នុងភូមិ​សាស្ត្រ​ផ្នែក​សឹក​រង​ស្រុក​អន្លង់​វែង ដោយ​ធ្លាប់​ឡើងជា​ច្រើន​ដង​មក​ហើយ​មិន​ដែល​មាន​បញ្ហា​កើតឡើង​នោះ​ទេ ។ ពេល​រកបាន​ឈើ​គ្រញូង​ពី​ដី​ថៃ​យក​ទៅ​លក់​ឱ្យឈ្មោះ ពៅ ហៅ​ពៅ​ស្មិត ដែល​ប្រចាំការ​ទិញ​នៅ​ត្រង់​ចំណុច​ភូមិសាស្ត្រ​យោធា​កងអនុសេនាធំ​លេខ​៦ របស់​លោក ដែន មក​រា ហៅ​ក្រួច ដែល​ជា​កូនចៅ​របស់​លោក គង់ ខ្នា មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​អន្លង់​វែង ។

លោក​ឧត្តមសេនីយ៍ត្រី តន់ ញាន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្តឧត្តរមានជ័យ បានឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ទី​៧ កញ្ញា​ថា លោក​តែងតែ​ដាក់​បទបញ្ជា​គ្រប់ពេលវេលា​ដល់​បណ្តា​អង្គភាព​យោធា​ដែល​ឈរជើង​នៅ​តាម​បន្ទាត់​ព្រំដែន ត្រូវ​ទប់ស្កាត់​រាល់​បទ​ល្មើ​ល​ពលរដ្ឋ​ឆ្លង​ដែន និង​បទល្មើស​ផ្សេង​ៗ តែ​ពលរដ្ឋ​ទាំងនោះ​នៅ​តែ​ព្យាយាម​លួច​ឡើង​ភ្នំ​ដដែល ។

គួរ​រំលឹក​ថា សព្វ​ថ្ងៃនេះ​នៅ​តែ​កើត​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ឡើង​ភ្នំ​ដងរ៉ែក​ឆ្លង​ចូល​ដី​ថៃដដែល ហើយ​ត្រូវ​ក្រុម​ទាហាន​ថៃ​បាញ់​សម្លាប់​និង​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់​។ ករណី នេះ​ដោយសារ​មន្ត្រី​យោធា​ដែល​ឈរជើង​ការ ពារ​នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​ឃុ​ត​ឃិ​ត​គ្នា​បើក ភ្លើង​ខៀវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងនោះ​ដើម្បី​ទទួល​លាភសក្ការៈ​ផ្សេង​ៗ​ក៏​អាច​ថាបាន​ដែរ ៕