តារាម៉ូដែលកូរ៉េម្នាក់នេះ មុខមាត់ និងរូបរាង​ បានមួយចប់ គ្មានចន្លោះត្រង់ណា!

កូរ៉េខាងត្បូង៖ តារាម៉ូដែលស្រីវ័យក្មេងម្នាក់ ត្រូវបានគេចាប់់អារម្មណ៍ ទាំងសម្រស់ និងរូបរាងស្លីមស្រឡូនស្អាតរបស់នាង។

ចំពោះនាង Lee Chea Eun វ័យ២៦ឆ្នាំ ជាតារាម៉ូដែលកំពុងតែល្បីល្បាញខ្លាំង លើការថតម៉ូត និងគ្របទស្សនាវដ្តី។ ជាមួយនឹងកម្ពស់១៦៣ សង់ទីម៉ែត្រ អមជាមួយនឹងសម្រស់ដើមទ្រូងដ៏សខ្ចី បានធ្វើឲ្យអ្នកគាំទ្រគិតថា នាងជាតារាស្រីម្នាក់ ដែលមានសម្ផស្សស្រស់ស្អាតទាំងព្រម គ្មានកន្លែងចន្លោះត្រង់ណា។ 

មិនតែប៉ុណ្ណោះ រូបថតជាច្រើនសន្លឹករបស់តារាម៉ូដែលរូបនេះ ត្រូវបានសុះសាយ នៅក្នុងបណ្តាញសង្គម ជាមួយនឹងស្ទាយស៊ិចស៊ី គួរឲ្យទាក់ទាញយ៉ាងខ្លាំង៕

តោះមើលសម្រស់របស់តារាម៉ូដែលម្នាក់នេះទាំងអស់គ្នា៖ 

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក សម្រាប់ស្រីស្អាតម្នាក់នាង Kina Shen ត្រូវបានគេចាប់អារម្មណ៍លើទម្រង់មុខរបស់នាងយ៉ាងខ្លាំងផងដែរ។

មានស្រីស្អាតម្នាក់ បានធ្វើឲ្យអ្នកលេងបណ្តាញសង្គម ភ្ញាក់ផ្អើលពេលឃើញសម្រស់ និងរូបរាងរបស់នាងស្អាតដូចជា តុក្កតាបាប៊ីបេះបិទ។

នាង Kina Shen ជានារីវ័យក្មេងម្នាក់ ដែលទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញក្នុងអនឡាញ ដោយសារតែមុខមាត់របស់នាង ដូចជាតុក្កតាពេក។

ក្នុងនោះដែរ ស្រីស្អាតរូបនេះ បាននិយាយឲ្យដឹងថា នាងចូលចិត្តផាត់មុខ និងលេងខ្លួនដូចជាតុក្កតា ដែលវាជាក្តីស្រមៃរបស់នាង តាំងពីវ័យក្មេងមកម្លេះ។ ហើយសម្លៀកបំពាក់ និងសម្រស់ប្រើប្រាស់របស់នាង សុទ្ធតែពណ៌ខ្មៅទាំងអស់ ដោយសារតែនាងគិតថា ពណ៌នេះមើលទៅថ្លៃថ្នូរ និងកាលីបឡូយឆាយ។

នាពេលបច្ចុប្បន្ននេះ នាង Kina Shen មានភាពល្បីល្បាញខ្លាំង នៅក្នុងបណ្តាញសង្គមដែលមានអ្នកគាំទ្រចុច Like និងចែករំលែករូបថត របស់នាងយ៉ាងសន្ធឹកសន្ធាប់។ ហើយក៏មាននារីភាគច្រើន បានចម្លងស្ទាយផាត់មុខឲ្យដូចតុក្កតា និងការតែងខ្លួនតាមនាងផងដែរ៕

ចង់ដឹងថា នាង Kina Shen ពិតជាមានមុខដូចជា តុក្កតាយ៉ាងណា តោះមើលរូបថតរបស់នាងទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload