រថយន្តបុកយន្តហោះ ផ្អើលអស់សារព័ត៌មាន (មានវីដេអូ)

6 Videos


យន្តហោះមួយគ្រឿងត្រូវបានគេត្រួតពិនិត្យ និង ត្រៀមដំណើរការចេញហោះហើររួចជាស្រេច ពីព្រលានយន្តហោះហុងកុងទៅកាន់ប្រទេសម៉ាឡេស៊ី ចៃដន្យស្រាប់តែជួបនឹងបញ្ហាដោយសារតែ រថយន្តមួយគ្រឿង ដែលក្លាយព័ត៌មានមួយបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

រថយន្តបុកយន្តហោះ ផ្អើលអស់សារព័ត៌មាន (មានវីដេអូ)

ហេតុការណ៍ដ៏គួរឲ្យអស់សំណើចនេះក៏ត្រូវបានកាមេរ៉ាសុវត្ថិភាពចាប់បានពីសកម្មភាពទាំងស្រុងផងដែរ ហើយបើយើងមើលវីដេអូ យើងនឹងអាចសន្និដ្ឋានបានថា កំហុសទាំងស្រុងគឺដោយតែរថយន្ត មួយគ្រឿងនោះឯង ។ យ៉ាងណាក្តី អ្នកបើកបររថយន្តមិនបានរងគ្រោះប៉ះពាល់ដល់ជីវិតនោះទេ ដោយគ្រាន់តែសន្លប់ រួចត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។

រថយន្តបុកយន្តហោះ ផ្អើលអស់សារព័ត៌មាន (មានវីដេអូ)

យោងតាមសារព័ត៌មាន គេបានដឹងថា អ្នកបើកបររថយន្តនេះមានឈ្មោះ Cheng បានធ្វើការលើសម៉ោងកាលពីរយៈប៉ុន្មានសប្តាហ៍ចុងក្រោយ ហើយគេអាចសន្និដ្ឋានបានថា ដោយសារតែភាពហត់នឿយនឹងការងារខ្លាំង ទើបបណ្តាលឲ្យ ឧបទេវហេតុនេះកើតឡើង ។

រថយន្តបុកយន្តហោះ ផ្អើលអស់សារព័ត៌មាន (មានវីដេអូ)

គេបានដឹងដែរថា គ្រោះថ្នាក់មិនគួរឲ្យកើតមាននេះ ពុំមានបណ្តាលឲ្យមានការរងរបួសលើនរណាម្នាក់នោះទេ តែអ្នកដំណើរលើយន្តហោះត្រូវខាតពេលជាង ១ ម៉ោង ទើបខាងព្រលានអាចដោះស្រាយបញ្ហា និង ដោះដូរយន្តហោះថ្មីឲ្យ ។ ចង់ដឹងថា ហេតុការណ៍នេះកើតឡើងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម ៖

ថាវរិទ្ធ ( ប្រភព ៖ សៀងហៃ អ៊ីស )

រថយន្តបុកយន្តហោះ ផ្អើលអស់សារព័ត៌មាន (មានវីដេអូ)