វត្តមួយនៅកំពង់ស្ពឺអស់ព្រះសង្ឃរលីង បន្ទាប់ពីការឆ្មក់បង្ក្រាបគ្រឿងញៀន

ក្រុមមន្ត្រីបាននិយាយថា ព្រះចៅអធិការវត្ត និងព្រះសង្ឃបួនអង្គត្រូវបានចាប់ខ្លួននៅខេត្តកំពង់ស្ពឺកាលពីថ្ងៃពុធ ព្រោះជក់ថ្នាំញៀន ហើយមានតែព្រះសង្ឃក្មេងៗប៉ុណ្ណោះដែលប្រាប់ថា ព្រះចៅអធិការជាអ្នកលក់ឱ្យខ្លួន។ យោងតាមលោក សួន ចាន់ អធិការរងនគរបាលស្រុកឱ្យដឹងថា នគរបាលមូលដ្ឋានបានមកកាន់វត្តព្រះដំបូកបុណ្យ នៅស្រុកភ្នំស្រួច តាមការរាយការណ៍ព័ត៌មានពីអ្នកភូមិដែលបានឃើញស្ត្រីម្នាក់ដើរចូលកុដិរបស់ព្រះចៅអធិការនៅពេលប្រហែលថ្ងៃត្រង់ ហើយក៏បានឱ្យនគរបាលដឹងនូវអ្វីដែលគេសង្ស័យថាជាពេស្យាចារ។ លោក សួន ចាន់ បាននិយាយថា ប៉ុន្តែនៅពេលមកដល់កន្លែងនោះ នគរបាលបានអង្គុយនៅខាងក្រៅកុដិរយៈពេលប្រហែល៣ម៉ោង ដើម្បីជាការគោរពដល់ព្រះសង្ឃ រង់ចាំព្រះចៅអធិការបើកទ្វារកុដិរបស់ព្រះអង្គ។ នៅពេលព្រះអង្គបើកទ្វារ ស្ត្រីនោះ និងបុរសពីរនាក់បានព្យាយាមចាកចេញ។ លោកបាននិយាយថា “ស្ត្រីនោះនិយាយថា គាត់បានស្គាល់ព្រះសង្ឃប្រហែល២ឆ្នាំហើយ ប៉ុន្តែមិនបាននិយាយថា គាត់បានដេកជាមួយព្រះសង្ឃទេ”។ បន្ទាប់ពីសាកសួរអ្នកទាំងបីនាក់ លោកបាននិយាយថា “មិនមានភ័ស្តុតាងចោទប្រកាន់ពួកគេទេ”។រឿងនោះមិនពាក់ព័ន្ធនឹងព្រះសង្ឃឡើយ។ លោក ឆន វិបុល អនុប្រធានការិយាល័យធម្មការ និងសាសនាស្រុក ដែលមានវត្តមានក្នុងពេលចូលឆែកឆេរនោះដែរបានមានប្រសាសន៍ថា “នគរបាលបានពិនិត្យបន្ទប់នោះ ហើយបានរកឃើញបំពង់បឺត និងកញ្ចប់ម្សៅទទេប្រាំមួយកញ្ចប់ក្នុងបន្ទប់របស់ព្រះចៅអធិការ”។ លោកបាននិយាយថា ព្រះចៅអធិការ ឱម ភក្ដី ព្រះជន្ម៣៧វស្សា និងសង្ឃអង្គផ្សេងទៀតដែលគង់នៅវត្តនោះមានឈ្មោះ អៀង លីហេង ព្រះជន្ម៣៨វស្សា ផា […]

The post វត្តមួយនៅកំពង់ស្ពឺអស់ព្រះសង្ឃរលីង បន្ទាប់ពីការឆ្មក់បង្ក្រាបគ្រឿងញៀន appeared first on The Cambodia Daily.