ខណៈភរិយាអតីតតារាសម្តែង លោក ប៉ នាំកូនស្រីទៅលេងចេតិយឪពុក ស្រាប់តែជួបរឿង មិននឹកស្មានដល់…!!

ថៃ៖ គួរឲ្យដឹងថា កាលពីថ្ងៃទី ៨ ខែកញ្ញា កន្លងទៅនេះ អ្នកស្រី វ៉ាន់ដា បាននាំកូនស្រី ម៉ាលី ដែលជាតំណក់ឈាមតែមួយគត់ ដែលអតីតតារាសម្តែងល្បីឈ្មោះប្រចាំប្រទេសថៃ លោក ប៉ បានបន្សល់ទុកឲ្យ បន្ទាប់ពីលោកបានលាចាកលោក ដោយសារជម្ងឺរាំុរ៉ៃជាច្រើនមុន កាលពីដើមឆ្នាំ២០១៦។ ហើយថ្មីៗនេះផងដែរ អ្នកស្រី ក៏បាននាំកូនស្រីទៅលេង ចេតិយរបស់លោកឪពុក ដោយក្តីនឹករលឹក ប៉ុន្តែក៏ស្រាប់តែជួបរឿងដែលនឹកមិនស្មានដល់ទៅវិញ។

បើយោងតាមប្រភពបានឲ្យដឹងថា ខណៈដែលអ្នកស្រីវ៉ាន់ដា និង កូនស្រីបានទៅដល់ចេតិយ របស់ស្វាមី ភ្លាមៗនោះអ្នកស្រីក៏មានការភ្ញាក់ផ្អើល និង ហួសចិត្តជាខ្លាំង ក៏ព្រោះតែឃើញ ចេតិយរបស់លោក ប៉ ត្រូវបានបំផ្លិចបំផ្លាញ និងមានការប្រះស្រាំបាក់បែក នៅត្រង់កន្លែងមួយចំនួន ដោយមិនទាន់បានដឹងពីមូលហេតុច្បាស់លាសនៅឡើយនោះទេ។ ប៉ុន្តែបើយោងតាមភស្តុតាង ដែលនៅនឹងកន្លែងកើតហេតុ យើងអាចដឹងបានថា នេះជាទង្វើរបស់មនុស្សដែលមានបំណងចង់ មកបំផ្លិចបំផ្លាញវត្ថុនៅក្នុងវត្តអារ៉ាម។

ទន្ទឹមនឹងនេះផងដែរ អ្នកស្រី និងក្រុមគ្រួសារ ក៏បានដាក់ពាក្យបណ្តឹងទៅកាន់ស្នងការប៉ូលិស ដើម្បីវែកមុខចាប់ជនប្រព្រឹត្តិនេះឲ្យបាន។ បន្ថែមពីនេះ អ្នកស្រីក៏បានធ្វើការរៀបចំ និងជុសជុលចេតិយរបស់លោក ប៉ ឡើងវិញជាថ្មីម្តងទៀត ឬក៏អាចនិយាយបានថា ជុសជុលកាន់តែឆាប់កាន់តែល្អផងដែរ។

យ៉ាងណាមិញ អ្នកស្រីក៏បានបង្ហោះរូបថតចេតិយប្រះស្រាំមួយចំនួន នៅលើបណ្តាញសង្គម អ៊ិនស្តាក្រាម ផ្ទាល់របស់អ្នកស្រី ដោយបានភ្ជាប់មកជាមួយនឹងពាក្យសំដីដូចខាងក្រោម៖

«ចេតិយរបស់ប៉ នឹងត្រូវជុសជុលឲ្យស្អាតជាថ្មីម្តងទៀត។ ហើយក៏សូមជូនទៅកាន់ អ្នកដែលប្រព្រឹត្តផង មានតែទង្វើរបស់មនុស្សខ្វះបញ្ញាទេ ទើបអាចធ្វើបែបនេះបាន។»

លើសពីនេះអ្នកស្រីក៏បានបង្ហោះរូបថតផ្សេងមួយទៀត ដែលថតជាមួយនឹងកូនស្រីម៉ាលី ដោយអ្នកស្រីបានសរសេរថា៖ «អ្នកតែងតែនៅក្បែរខ្ញុំ»។ ក្នុងនោះផងដែរ យើងសង្គេតឃើញថា មានអ្នកគាំទ្រជាច្រើន បានComment លើកទឹកចិត្តដល់អ្នកស្រីនឹងកូនស្រីផងដែរ៕

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ហេតុតែនឹកឪពុកជាទីស្រឡាញ់ខ្លាំងពេក កូនស្រីសំណព្វចិត្តរបស់ លោកប៉ បានស្រវ៉ាអោប និងថើបរូបឪពុករបស់ខ្លួនដែលគេបានដាក់តាំង នៅតាមផ្លូវចូលក្នុងកម្មវិធីមួយ ធ្វើឲ្យអ្នកឃើញទិដ្ឋភាពនោះហើយ មានភាពរំជួលចិត្តជាខ្លាំង។ 

មរណភាព របស់តារាជើងចាស់ថៃ ដ៏ល្បីល្បាញ លោក Por Thridsadee (ប៉) កាលពីថ្ងៃ ទី១៨ ខែ មករា ឆ្នាំ២០១៦កន្លងទៅ បានបន្សល់នូវទុកនូវភាពក្រៀមក្រំ សម្រាប់ក្រុមគ្រួសារ ក៏ដូចជាអ្នកគាំទ្រ ធ្វើឲ្យពួកគេមិនអាចបំភ្លេចបាននោះទេ។ ក្នុងនោះកូនស្រីសំណព្វចិត្តរបស់លោក ប៉ ឈ្មោះ Mali ហាក់មិនទាន់មានភាពដាច់អាល័យ ពីឪពុករបស់ខ្លួននោះឡើយ។

ជាក់ស្តែងនៅក្នុងកម្មវិធី គម្រប់ខួប៤៦ឆ្នាំ របស់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣​ គេសង្កេតឃើញថាកុមារី Mali បានបង្ហាញសេចក្តីនឹករលឹកដល់ឪពុករបស់ខ្លួនជាខ្លាំង ដោយនាងបានស្ទុះទៅអោប និងថើបរូបថតរបស់ លោកប៉ ដែលគេបានដាក់តាំង នៅមាត់ផ្លូវចូលកម្មវិធីមួយកន្លែង ធ្វើឲ្យអ្នកឃើញទិដ្ឋភាពនោះ មានភាពរន្ធត់ចិត្ត និងអាណិតនាងជាខ្លាំង៕

សូមទស្សនារូបថតខាងក្រោមនេះ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload