រ៉ូបក្រមារបស់ គង់ ចាន់រដ្ឋា ពិតជាស្រស់ស្អាតទាក់ភ្នែក

6 Videos


នៅក្នុងថ្ងៃបើកសម្ពោធរឿង «ចន្ទ្រា» គង់ ចាន់រដ្ឋា បានគ្រងឈុតសម្លៀកបំពាក់ដ៏គួរឲ្យចាប់អារម្មណ៍មួយឈុត ដែលច្នៃចេញពីក្រមា ។ តើ ឈុតក្រមារបស់ គង់ ចាន់រដ្ឋា យ៉ាងម៉េចដែរ ?។ កន្លងមកទស្សនិកជនធ្លាប់តែឃើញ មាន សូនីតា និងអ្នកនាង ចន ច័ន្ទលក្ខិណា ប៉ុណ្ណោះដែលគ្រងឈុតសម្លៀកបំពាក់ច្នៃពីក្រមា ។

រ៉ូបក្រមារបស់ គង់ ចាន់រដ្ឋា ពិតជាស្រស់ស្អាតទាក់ភ្នែក

ដោយឡែកនៅក្នុងពិធីសម្ពោធរឿង «ចន្ទ្រា »កាលពីល្ងាចថ្ងៃទី ៨ ខែកញ្ញានេះ មានសិល្បៈករ សិល្បៈការិនី ជាច្រើនបានប្រើប្រាស់ក្រមាដើម្បីតុបតែងលំអ ទាំងមាស សុខសោភា , នៅ សូនីតា និងតារាល្បីៗជាច្រើនទៀត សុទ្ធតែបានប្រើប្រាស់និងបង់កក្រមាចូលរួមនៅក្នុងពិធីនោះ ។ សម្រាប់ គង់ ចាន់រដ្ឋា វិញគឺបានគ្រងឈុតក្រមាមួយឈុតខុសប្លែកពីតារាផ្សេងៗ មើលទៅគួរឲ្យចាប់ អារម្មណ៍ម្យ៉ាងដែរ ។

រ៉ូបក្រមារបស់ គង់ ចាន់រដ្ឋា ពិតជាស្រស់ស្អាតទាក់ភ្នែក

គង់ ចាន់រដ្ឋា បានឲ្យដឹងថា ទោះបីជាឈុតក្រមាមួយឈុតនេះមិនអស្ចារ្យនិងមានតម្លៃថ្លៃក៏ពិតមែន ប៉ុន្តែសម្រាប់នាងគឺស្រលាញ់ពេញចិត្ត នៅពេលដែលគ្រងសម្លៀកបំពាក់មួយឈុតនេះ ។

រ៉ូបក្រមារបស់ គង់ ចាន់រដ្ឋា ពិតជាស្រស់ស្អាតទាក់ភ្នែក

គូរបញ្ជាក់ផងដែរថា គង់ ចាន់រដ្ឋា មានគូស្នេហ៍រួចហើយ រាល់ពេលទៅចូលរួមពិធីផ្សេងៗអ្នកទាំងពីរតែងតែបណ្តើរគ្នាចូលរួមជានិច្ច។ ជាក់ស្តែងនៅក្នុងពិធីសម្ពោធរឿង «ចន្ទ្រា »អ្នកទាំងពីរបានតុបតែងខ្លួនយ៉ាងស្រស់ស្អាត និងប្រើក្រមាពណ៌ដូចៗគ្នា ៕

អាលីណា

រ៉ូបក្រមារបស់ គង់ ចាន់រដ្ឋា ពិតជាស្រស់ស្អាតទាក់ភ្នែករ៉ូបក្រមារបស់ គង់ ចាន់រដ្ឋា ពិតជាស្រស់ស្អាតទាក់ភ្នែករ៉ូបក្រមារបស់ គង់ ចាន់រដ្ឋា ពិតជាស្រស់ស្អាតទាក់ភ្នែករ៉ូបក្រមារបស់ គង់ ចាន់រដ្ឋា ពិតជាស្រស់ស្អាតទាក់ភ្នែក