សម្ដេច ហ៊ុន សែន នឹងចូលរួម​ពិ​ព័ណ៌​អាស៊ាន​-​ចិន នៅ​ថ្ងៃទី​១០ កញ្ញា​ និពន្ធដោយ : ថ្មីៗ       September-09-2016, 7:39 pm         224

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132សម្ដេច ហ៊ុន សែន នឹងចូលរួម​ពិ​ព័ណ៌​អាស៊ាន​-​ចិន នៅ​ថ្ងៃទី​១០ កញ្ញា​​ភ្នំពេញ​៖ សម្ដេច ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ ដើម្បី​ចូលរួម​ការតាំង​ពិ​ព័ណ៌​អាស៊ាន​-​ចិន លើក​ទី​១៣ លើ​ប្រធានបទ​«​ការកសាង​វិថី​សូត្រ​សមុទ្រ សតវត្សរ៍​ទី​២១» និង «​វេទិកា​វិនិយោគ និង​ពាណិជ្ជកម្ម​កម្ពុជា​ចិន​លើក​ទី​១» ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ ១០ ដល់ទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ ក្នុង​ទីក្រុង ណាន​នី​ញ ខេត្ត ក្វាង​ស៊ី ។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តជាតិ​។​

​សម្ដេច ហ៊ុន សែន នឹងចូលរួម​ពិ​ពណ៌​អាស៊ាន​-​ចិន នៅ​ថ្ងៃទី​១០​ដល់ទី​១២ ខែកញ្ញា តាម​ការ​អ​ញ្ចើ​ញ​របស់​រដ្ឋាភិបាល​ចិន​។  ក្នុង​ដំណើរ​ទៅ​ចូលរួម​ការធ្វើ​ពិ​ព័ណ៌​ពាណិជ្ជ​កម្មនេះ គឺ​មានការ​អមដំណើរ ដោយ​លោក ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​, លោក ប៉ាន  សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​សមាជិក​រាជរដ្ឋាភិបាល​មួយចំនួន​ផ្សេងទៀត​។

​សម្ដេច ហ៊ុន សែន នឹង​ថ្លែង​សុន្ទរកថា នៅក្នុង​ពី​ធី​បើក​កម្មវិធី​ពិ​ពណ៌​អាស៊ាន​-​ចិន លើក​ទី​១៣ នេះ ហើយ​បន្ទាប់មក​នឹង​ចូល​ជា​អធិបតី ក្នុង​ពិធី​សម្ភោ​ធ ពន្លា​ជាតិ​កម្ពុជា​។

​បន្ថែម​ពីនេះ សម្ដេច ហ៊ុន សែន ក៏​នឹង​ថ្លែង​សុន្ទរកថា ក្នុង​វេទិកា​វិនិយោគ និង ពាណិជ្ជកម្ម​កម្ពុជា​-​ចិន​លើក​ទី​១ លើ​ប្រធានបទ​«​ទស្សនវិស័យ​នៃ​ការធ្វើ​ធុរកិច្ច និង​វិនិយោគ​នៅ​កម្ពុជា​» ដែលមាន​គោលបំណង​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម បន្ថែមទៀត​រវាង​កម្ពុ​ជា និង ចិន ក៏ដូចជា​បង្កើន​ការចាប់អារម្មណ៍​អ្នកវិនិយោគ​ចិន និង​ភ្ញៀវទេសចរ​ចិន មក​កម្ពុជា​។

​ក្នុង​ដំណើរ​ទៅ​ចូលរួម​ពិ​ពណ៌​ពាណិជ្ជ​កម្មនេះ គណៈប្រតិភូ​កម្ពុជា ក៏​នឹង​ជួបពិភាក្សា​ទ្វេភាគី ជាមួយ​គណៈប្រតិភូ មកពី​បណ្ដា​ប្រទេស​មួយចំនួន​ផ្សេងទៀត​ផងដែរ​។

​គួរ​បញ្ជាក់ថា នៅក្នុង​ឆ្នាំ​២០១៦ នេះ គឺជា​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ នៃ​ទំនាក់ទំនង​ដៃគូ​ចរចា​អាស៊ាន​-​ចិន​។ ចំណែក​ការតាំង​ពិ​ពណ៌​អាស៊ាន​-​ចិន​លើក​ទី​១៣​នេះ នឹង​ពង្រឹង​ថែមទៀត​ដល់​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ចិន ដែលជា​ដៃគូ​ពាណិជ្ជកម្ម​ចាប់តាំងពី​ឆ្នាំ​១៩៩៦ ហើយក៏​ជា​ដៃគូ​យុទ្ធសាស្ត្រ​ចាប់ពី​ឆ្នាំ​២០០៣​មក​ផងដែរ​។ នៅក្នុង​ឆ្នាំ​២០១៥ ប្រទេស​ចិន គឺជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​បំផុត​សម្រាប់​អាស៊ាន ដែលមាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អាស៊ាន​-​ចិន​សរុប​ចំនួន ៤៧២,១៦​ពាន់​លាន​ដុល្លា​៕