រើសទាហាន៥០០នាក់ ក្នុងនោះ៣៥០នាក់បំពេញក្របខ័ណ្ឌឲ្យបញ្ជាការដ្ឋានអង្គរក្ស គ្រប់គ្រងដោយផ្កាយ៤ ហ៊ីង ប៊ុនហៀង

​តាម​សំណើ​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ បណ្ឌិត​សភាចា​រ្យ​ នាយ​ឧត្តមសេនីយ៍​ផុត​លេខ​ផ្កាយ​មាស​៥​ ហ៊ុន​ សែន​ ហៅ​បុរស​ខ្លាំង​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួងការពារជាតិ​ជ្រើសរើស​ពល​ទាហាន​ចំនួន​៥០០​នាក់​ សម្រាប់​បំពេញ​ក្របខ័ណ្ឌ​ឲ្យ​បញ្ជាការដ្ឋាន​អង្គរក្ស​អគ្គ​បញ្ជាការដ្ឋាន​ចំនួន​៣៥០​នាក់​ និង​យោធភូមិ​ភាគ​ពិសេស​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​ចំនួន​១៥០​នាក់​ ដោយ​សេចក្តីសម្រេច​លេខ​៧២​សសរ​ ចុះ​ថ្ងៃ​ទី​២១​ ខែកក្កដា​ ឆ្នាំ​២០១៦​ ។​

រើសទាហាន៥០០នាក់ ក្នុងនោះ៣៥០នាក់បំពេញក្របខ័ណ្ឌឲ្យបញ្ជាការដ្ឋានអង្គរក្ស គ្រប់គ្រងដោយផ្កាយ៤ ហ៊ីង ប៊ុនហៀង

​បញ្ជាការដ្ឋាន​អង្គរក្ស​អគ្គ​បញ្ជាការដ្ឋាន​នៃ​កង​យោធពលខេមរភូមិន្ទ​ប​ច្ចុ​ប្ប​ន្ណ​ ត្រូវ​បាន​ដឹកនាំ​ដោយ​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ ជា​មេបញ្ជាការ​ ។​ ក្រៅពី​កាន់​មុខ​តំណែង​ជា​បញ្ជាការ​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស​អគ្គ​បញ្ជាការដ្ឋាន​នោះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ផ្កាយ​មាស​៤​ ហ៊ីង​ ប៊ុ​ន​ហៀ​ង​ សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ នាយទាហានថ្នាក់នាយឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ អត្តលេខ០០០៤៤៤ ក៏​បាន​កាន់កាប់​តួនាទី​បន្ថែម​ជា​អគ្គមេបញ្ជាការ​រង​នៃ​អគ្គ​បញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ​ និង​ជា​នាយករង​ខុទ្ទកាល័យ​បុរស​ខ្លាំង​ជា​នាយក​រដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​ផង​ដែរ​ ។​

រើសទាហាន៥០០នាក់ ក្នុងនោះ៣៥០នាក់បំពេញក្របខ័ណ្ឌឲ្យបញ្ជាការដ្ឋានអង្គរក្ស គ្រប់គ្រងដោយផ្កាយ៤ ហ៊ីង ប៊ុនហៀង

​គួរ​រំលឹក​ជូន​ថា​ កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​សម្រេច​អនុញ្ញាត​ឲ្យ​ក្រសួងការពារជាតិ​ជ្រើសរើស​ពល​ទាហាន​ចំនួន​១០០​នាក់​ សម្រាប់​បំពេញ​ក្របខ័ណ្ឌ​ឲ្យ​បញ្ជាការដ្ឋាន​ជាតិ​កម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម​ មាន​លោក​ឧត្តមសេនីយ៍ឯក​ ហ៊ុន​ ម៉ា​ណែ​ត​ នាយទាហាន​ថ្នាក់ឧត្តម​សេនីយ៍​នៃ​កង​យោធពលខេមរភូមិន្ទ​ អត្តលេខ​០៣៣៨៨៣​ និង​ត្រូវជា​កូនប្រុស​ច្បង​របស់​បុរស​ខ្លាំង​ ជា​មេបញ្ជាការ​ ដោយ​សេចក្តីសម្រេច​លេខ​៦៣​សសរ​ ចុះ​ថ្ងៃ​ទី​០៨​ ខែកក្កដា​ ឆ្នាំ​២០១៦​ ៕​

Related